. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, May 25, 2011

ចេញដីកាកោះប៉ូលិស ៣ នាក់ និង PM ១ នាក់ ដោយសារលុយ ១៥០០០ រៀល?

បន្ទាយមានជ័យៈ នៅថ្ងៃទី ២៦ ខែ ឧសភា ឆ្នាំ២០១១ សាលាដំបូងខេត្តបន្ទាយមានជ័យបាន ចេញដីកាកោះនគរយុត្តិធម៌នៃស្នងការដ្ឋាន ចំនួន ៣ នាក់ និង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ១ នាក់ មកធ្វើការសាកសួរពីបទ" មេក្លោងបើកបនល្បែងស៊ីសងខុសច្បាប់" ក្នុងខេត្តបន្ទាយមានជ័យ ។
នគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលនោះមានឈ្មោះ លោក ចាន់ វីឡុង ពលបាលឯក ការរិយាល័យព្រហ្មទណ្ឌកំរិត. លោក ប៉ិច ធី សក្តិ៣ ប្រធានផ្នែកនៃការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង លោក ងួន វណ្ណា ជាព្រិន្ទបាលទោនៃការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការនគរបាលខេត្តបន្ទាយ មានជ័យ ព្រមទាំង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ០១នាក់ ។ ភ្នាក់ងារមន្រ្តីយុត្តិធម៌ខាងលើនេះ ត្រូវបានជាប់ចោទពីបទ" មេក្លោងបើកបនល្បែងស៊ីសងខុសច្បាប់" ដែលលោកចៅក្រមសាលាដំបូងកំពុងតែធ្វើការស៊ើបអង្កេត ។ តែមិនដឹងថាវាសនារបស់អ្នកទាំងបួននាក់ ដូច លោក សក្តិ ៣ ខៀវ សារ៉ាដែរឬយ៉ាងណា?
បើតាមប្រភពពត៌មានពីស្នងការនគរបាលខេត្តបន្ទាយមានជ័យបានផ្តល់ជូនអ្នកយកពត៌មានវិទ្យា សាស្រ្តខ្មែរបាននិយាយថាៈ លោក ចាន់ វីឡុង មានឋានៈតួនាទីជាពលបាលឯក និង លោក ងួន វណ្ណា មាន តួនាទី ជាព្រិន្ទបាលទោ និង លោក ប៉ិច ធី មានឋានន្តរសក្តិ ៣ ។ អ្នកទាំងបីនាក់នេះជាអ្នកកាងតាមបន ល្បែង នៅក្នុងខេត្តបន្ទាយមានជ័យ ដោយបានទទួលនូវសំណូកពីម្ចាស់បើកបនល្បែងខុសច្បាប់ក្នុងមួយខែៗ រាប់លានរៀល។ មន្ត្រីនគរបាលយុត្តិធម៌ទាំង ៣ នាក់នេះ ជាមន្រ្តីនគរបាលបំរើការងារនៅការរិយាល័យព្រហ្ម ទណ្ឌកំរិតស្រាលនៃស្នងការនគរបាលខេត្តបន្ទាយមានជ័យ ហើយស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកវរៈ សេនីត្រី ជូ ផារិន ជាប្រធានការរិយាល័យព្រហ្មទណ្ឌកំរិតស្រាល ជាជំនិតផ្ទាល់ទៀតផង ។
ទាក់ទងនិងដីកាកោះហៅ មន្ត្រីនគរបាលយុត្តិធម៌ទាំងបីនាក់នេះ លោកវរៈសេនីយ៍ត្រី ធ្លាប់បានប្រ កែកចំពោះអ្វីដែលកើតឡើងនោះ ដោយលោកបានអះអាងថា លោកបានប្រជុំណែនាំជារឿយៗ ហើយអ្នក ទាំងបីនាក់នោះនៅតែប្រព្រឹត្តគឺខ្លួនឯងទទួលខុសត្រូវដោយខ្លួន មានន័យថាសក់អ្នកណាក្បាលអ្នកនោះ‌!។ ចំពោះការអះអាងនេះក៏មិនអាចធ្វើឲ្យបាត់ការសង្ស័យពីប៉ូលិសយុត្តិធម៌នៃស្នងការនគរបាលដែរ ព្រោះមន្រ្តី ក្រោម ឱវាទរបស់ខ្លួនបានដាក់ខែយកលុយពីការបើកបនល្បែងស៊ីសងខុសច្បាប់ជាយូរមកហើយ តែជាមិន បានដឹងទៅវិញ?
នៅក្នុងខេត្តបន្ទាយមានជ័យមានបើកបនល្បែងស៊ីសងខុសច្បាប់ជាច្រើនកន្លែង មាន បៀរ.អាប៉ោង. ជលមាន់.យោគី. កន្ទុយលេខ.ហើយនិងចាក់ភ្នាល់ប្រដាល់.បាល់ទាត់ ជាដើម....។ បនល្បែងទាំងអស់នោះ សុទ្ធតែមានមន្រ្តីមានអំណាចកាងបនល្បែងខុសច្បាប់ទាំងអស់នោះ ដូចនេះហើយទើបម្ចាស់បើកបនល្បែង ស៊ីសងខុសច្បាប់ មិនមានការខ្លាចរអាសោះ បើកអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។
មន្រ្តីនគរបាលយុត្តិធម៌ និងកងរាជអាវុធហត្ថនេះដែលជាប់ចោទនេះ ដោយសារតែសាលាដំបូងខេត្ត បន្ទាយមានជ័យ ជាតុលាការគំរូមួយក្នុងចំណោមតុលាការគំរូផ្សេងទៀតក្នុងប្រទេសកម្ពុជា បានចាត់វិធីការ ពង្រឹងការអនុវត្តច្បាប់ ហើយបានចុះបង្រ្កាបចាប់បានអ្នកបើកបនល្បែងស៊ីសងខុសច្បាប់ ហើយលោក ចៅក្រមបានសំរេចឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារ ដើម្បីបើកការស៊ើបអង្កេតអ្នកដែលជាប់ពាក់ព័ន្ធក្នុង ការបើកបនល្បែងស៊ីសងខុសច្បាប់នេះ ។ ដូចនេះហើយទើបមានការពាក់ព័ន្ធនឹងមន្ត្រីនគរបាលយុត្តិធម៌ និង កងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ។
ដីកាកោះហៅឲ្យមន្ត្រីនគរបាលយុត្តិធម៌ ៣ នាក់ និងកងរាជអាវុធហត្ថ ០១ នាក់ ដោយលោកចៅក្រម ស៊ើបសួរ ពេជ្រ វិជ្ជាធរ នៃសាលាដំបូងខេត្តបន្ទាយមានជ័យ ជាចៅក្រមកាន់សំណុំរឿងនេះ។ លោកចៅក្រម ស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ លោកកំពុងតែធ្វើការស៊ើបអង្កេត ដោយមិនអាចនិយាយបានទេ។
ចំណែកខាងប៉ូលិសបានអះអាងថា បានទៅយកលុយពីបនល្បែង បានត្រឹមតែចំនួន ១៥០០០៛ លោកចៅ ក្រមមិនបានផ្តល់ចំលើយទេ ដោយគ្រាន់មានប្រសាសន៍ថាៈ លោកព្រះរាជអាជ្ញាអមសាលាដំបូងជាអ្នកចោទ ប្រកាន់ ហើយលោកចៅក្រមកំពុងតែធ្វើការស៊ើអង្កេត មិនអាចធ្វើការបំភ្លឺបានទេ ។
តែចំពោះការ ជាប់ពាក់ព័ន្ធលើការដាក់ខែយកលុយពីម្ចាស់បើកបនល្បែងស៊ីសងខុសច្បាប់នេះ លោកវរៈ សេនីយ៍ត្រី ជូ ផារិន បានអះអាងថាៈមន្រ្តីនគរបាលយុត្តិធម៌បានទៅយកលុយពីបនល្បែងត្រឹមតែ ១៥០០០‌‌៛ (មួយម៉ឺនប្រាំ ពាន់រៀល) មិនមានអ្វីច្រើននោះទេ ដូចនេះមិនមានអ្វីច្រើននោះទេ។
ប្រភពពីមន្រ្តីស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានបង្ហើប្រាប់ថាៈ ក្រោយពីអង្គភាពប្រឆាំងអំពើ ពុករលួយនោះ បានបង្កើតឡើង មន្ត្រីនគរបាលយុត្តិធម៌ខេត្តបន្ទាយមានជ័យរងគ្រោះថ្នាក់ច្រើនជាងខេត្តនា នាទាំងអស់នៅក្នុងប្រទេសកម្ពុជា ។ ដោយសារតែកន្លងការអនុវត្តច្បាប់មានការធូររលុង ទើបមានមន្ត្រីនគរ បាលយុត្តិធម៌ បានយកតួនាទីរបស់ខ្លួនបង្កើតជាមុខរបររកស៊ី ។ នៅពេលមានអង្គភាពប្រឆាំងអំពើពុករលួយ បង្កើតឡើងទើប មានឈ្មោះមន្ត្រីប៉ូលិសជាច្រីនជាប់ពាក់ព័ន្ធ ។ នៅក្នុងស្នងការនគរបាលមានក្នុងចំណោម ការរិយាល័យទាំងអស់ មានការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលរងគ្រោះជាងគេគឺត្រូវបានតុលាការសំរេចឃុំ ខ្លួនបណ្តោះអាសន្ននៅក្នុងពន្ធនាគារ ដូចជា លោក ហែម សុផល. លោក ខៀវ សារ៉ា (ជាអតីតៈមន្រ្តីការរិយា ល័យព្រហ្មកំរិតស្រាល)។ ចំណែក លោក ជុំ អមរា ជាអនុប្រធានទី ៣ នៃការរិយាល័យព្រហ្មទណ្ឌកំរិត ស្រាល ត្រូវបានលោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដកបញ្ឈរជើងឲ្យទៅបំរើការងារនៅការរិយា ល័យបុគ្គលិក មិនទាន់បានទទួលតំណែងរបស់ខ្លួននៅឡើយទេ។ តែនៅថ្ងៃទី២៦ ខែ ឧសភា ឆ្នាំ២០១១ ខាងមុខនេះ មានមន្ត្រីប៉ូលិសនគរបាលយុត្តិធម៌ ៣ នាក់ ត្រូវចូលខ្លួនឆ្លើយបំភ្លឺចំពោះមុខលោក ចៅក្រមស៊ើប សួរសាលាដំបូង ។ បើមន្ត្រីនគរបាលស្ថិតនៅក្រោមឱវាទលោក ជូ ផារិន ហើយជាអ្នកជិតស្និទ្ធិជាមួយលោក ជូ ផារិនទៀតនោះ តើ លោក ជូ ផារិន អាចរួចផុតពីការចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងការបញ្ជាមន្ត្រីក្រោមឱ វាទឲ្យប្រព្រឹត្តបទល្មើសបានដែរឬទេ? ព្រោះក្នុងពេលកន្លងមកនេះ ប្រភពពត៌មានពីស្នងការនគរបាល បាន និយាយថា ក្រោយពីបានចាក់សោរបើកការរិយាល័យ ដែលជាបន្ទប់របស់លោក ឈៀង សុន (អតីតៈស្នង ការរង) បានជួបប្រទះឃើញឯកសារមួយច្បាប់ ដែលមានចុះហត្ថលេខា ដោយលោក ជូ ផារិនប្រធានការរិយា ល័យព្រហ្មទណ្ឌ .លោក ជុំ អមរា អនុប្រធានទី ៣ នៃការរិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋានគរ បាលខេត្តបន្ទាយមានជ័យ និង និងលោក ឈៀង សុន (អតីតៈស្នងការរង) លើឯកសារគ្រឿងញៀន បាន លាក់ទុកមិនព្រមបញ្ជូនទៅតុលាការទេ ទុកសំរាប់ធ្វើការជំរិតទារប្រាក់ពីជនជួញដូរគ្រឿងញៀនទាំងអស់ នោះ។ តែឯកសារ ទាំងអស់នោះត្រូវបានស្នងការនគរបាលខេត្តបានបញ្ជូនទៅក្រសួងហើយ ។
ក្រុមមន្រ្តីសិទ្ធិមនុស្សអាដហុក ខេត្តបន្ទាយមានជ័យ បានស្វាគមន៍ក្នុងការអនុវត្តន៍ច្បាប់ របស់ តុលាការ ខេត្តបន្ទាយមានជ័យ បានចាត់វិធានការណ៍តាមនីតិវិធីច្បាប់ ផ្តល់នូវភាពជឿជាក់នូវប្រព័ន្ធយុត្តិធម៌ លោក បន្ថែមទៀតថា មិនគួរណាមួយមានមន្រ្តីនគរបាលយុត្តិធម៌ជាប់ពាក់ព័ន្ធនឹងបទល្មើសសោះ ។ ដូចនេះ សំណូមពរដល់លោកស្នងការនគរបាលខេត្តបន្ទាយមានជ័យ សូមវែកមុខមន្រ្តីប៉ូលិសដែលយកតួនាទីរបស់ ទៅប្រព្រឹត្តល្មើសផ្សេងៗ ខុសពីក្រមសីលធម៌របស់ខ្លួន ចាត់ការទៅតាមនីតិវិធីច្បាប់ ។


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons