. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, June 15, 2011

ទស្សនៈរបស់នាយកយ លើប្រព័ន្ធច្បាប់ ខេត្តបន្ទាយមានជ័យ!!

កាលពីចុងខែ០៥ ឆ្នាំ២០១១ សាលាដំបូងខេត្តបន្ទាយមានជ័យ បានចេញដីកានាំខ្លួនប្រជា ពលរដ្ឋនៅស្រុកម៉ាឡៃ ពីរនាក់ ដោយបញ្ហាទំនាស់ដីធ្លី មកធ្វើការសាកសួរ រួចហើយសំរេចឃុំខ្លួន បណ្តោះអាសន្នក្នុងពន្ធនាគារ ។
ថ្ងៃមួយ នាយកយ បានទៅផឹកកាហ្វេនៅហាងមួយ ដែលមានមន្ត្រីសមត្ថកិច្ច បានអួតគ្នាអំពី ការចុះទៅអនុវត្តដីកាចាប់ខ្លួនជនទាំងពីរនាក់នោះ ដោយបានអះអាងថា តុលាការមុនចេញដីកា ចាប់នាំខ្លួនជនណាម្នាក់នោះ លុះត្រាតែដើមបណ្តឹងមានលុយច្រើន ទើបមានលទ្ធភាពអាចធ្វើដូច នេះបាន ។ ព្រោះត្រូវចំណាយទៅលើដីកានាំខ្លួន ផង និង ការចុះបេសកម្មរបស់មន្រ្តីសមត្ថកិច្ចផង ហើយនិងថ្លៃសាំងផង ដូចនេះហើយបើសិនប្រជាពលរដ្ឋក្រីក្រគ្មានលុយកាក់ទោះបីជាឈ្នះក្តី ក៏គ្មាន លទ្ធភាពឲ្យតុលាការអនុវត្តសាលក្រមដែរ ។ ដោយសារតែការចុះអនុវត្តសាលក្រមម្តងត្រូវចំណាយ ថ្លៃធ្វើដំណើរនិងអាហារមិនក្រោម ២០០០ដុល្លារ ។
ការយកលុយកាក់ពីដើមបណ្តឹងនោះពីសំណាក់មន្ត្រីយុត្តិធម៌នេះ ហាក់ដូចជាការជួលស្ថាប័ន យុត្តិធម៌មួយនេះ រកយុត្តិធម៌ ហើយនិងចុះអន្តវត្តច្បាប់ តែលិខិតបេសកម្ម ដែលត្រូវចំណាយថវិកា រដ្ឋនោះ មន្ត្រីយុត្តិធម៌បានទទួលផលចំណេញពីរគឹ ទទួលបានលុយពីដើមបណ្តឹងឈ្នះក្តីផង និង យកលុយថវិការដ្ឋផង ។ សព្វថ្ងៃនេះគេចូលចិត្តចាប់ត្រីដៃពីរ ។
នៅក្នុងផ្លូវច្បាប់មិនបានចែងឲ្យមន្ត្រីយុត្តិធម៌យកលុយពីប្រជាពលរដ្ឋទេ គឺមន្រ្តីយុត្តិធម៌មាន ខ្ទង់ចំណាយនៅក្នុងថវិការដ្ឋ ដើម្បីស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ តែបុគ្គលទេ ដែលជាអ្នកកំពុង តែធ្វើឲ្យប្រជាពលរដ្ឋលែងជឿជាក់លើប្រព័ន្ធតុលាការ ។
សំណូមពររបស់ខ្ញុំ នាយកយសូមអង្គភាពប្រឆាំអំពើពុករលួយពិនិត្យទៅលើមន្ត្រីយុត្តិធម៌ ទាំងនេះផង បើទុកបណ្តែតបណ្តែតបណ្តោយ តទៅទៀត ប្រជាពលរដ្ឋកាន់តែអស់ជំនឿលើប្រព័ន្ធ ច្បាប់ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons