. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, July 23, 2011

សម រង្ស៊ី ទៅ​ប្រទេស​ទុយណេស៊ី ខណៈ ហ៊ុន សែន ព្រមាន​ពីការ​ធ្វើ​បដិវត្ត


 
សៅរ៍ 23 កក្តដា 2011 8:24 AM Fpmonline
តាម​សេចក្តី​ជូន​ដំណឹង​របស់​ខុទ្ទកាល័យ​គណបក្ស​សម​រង្ស៊ី​បាន​ឲ្យ​ ដឹង​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​នេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ធំ​ជាង​គេ​នៅ​កម្ពុជា​បាន​ទៅ​ដល់​ប្រទេស​ទុយណេស៊ី ដើម្បី​ធ្វើ​ការ​ស្វែង​យល់​ពី​បដិវត្ត​ផ្កា​ម្លិះ ខណៈ​ដែល​នៅ​ក្នុង​ប្រទេស​ឯណ្ណេះ នាយក​រដ្ឋ​មន្រ្តី ហ៊ុន សែន ដែល​កំពុង​កាន់​អំណាច បាន​ធ្វើ​ការ​ព្រមាន​ចំពោះ​ការ​ចម្លង​យក​ចលនា​បដិវត្ត​មួយ​នេះ។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា
តាម​សេចក្តី​ជូន​ដំណឹង​ដែល​ដាក់​ចំណង​ជើង​ថា «សម រង្ស៊ី ទៅ​ប្រទេស​ទុយណេស៊ី ដើម្បី​រៀបចំ​កម្លាំង​បដិវត្ត​ប្រជាជន​នៅ​កម្ពុជា» បាន​លើក​ឡើង​ថា លោក សម រង្ស៊ី ប្រធាន​គណបក្ស​សមរង្ស៊ី​បាន​ទៅ​ដល់​ទីក្រុងទូនីស ប្រទេស​ទុយណេស៊ី​កាល​ពី​ថ្ងៃទី​២១ ខែ​កក្កដា ឆ្នាំ​២០១១ ក្នុង​ការ​ស្នាក់​នៅ​រយៈពេល​៣ថ្ងៃ ដើម្បី​ស្វែង​យល់​អំពី​បដិវត្ត​ផ្កា​ម្លិះ​របស់​ប្រជាជន​នៅ​អាហ្រ្វិក​ខាង​ ត្បូង​មួយ​នេះ ដែល​បាន​ធ្វើ​បាតុកម្ម​ផ្តួល​រំលំ​មេដឹកនាំ​របស់​គេ គឺ​លោក ប៊ែន អាលី ពី​អំណាច​កាល​ពី​ដើម​ឆ្នាំ​២០១១​នោះ។
សេចក្តី​ជូន​ដំណឹង​បាន​បន្ត​ថា ក្នុង​ការ​ស្នាក់​នៅ​ប្រទេស​ទុយណេស៊ី​នោះ លោក សម រង្ស៊ី នឹង​ជួប​ជាមួយ​សកម្មជន​អ្នក​នយោបាយ​នៅ​ប្រទេស​នេះ ព្រម​ទាំង​សកម្មជន​នយោបាយ​អន្តរជាតិ ដែល​ជា​អ្នក​មាន​បទ​ពិសោធន៍​ជោគ​ជ័យ​ក្នុង​ការ​ធ្វើ​បាតុកម្ម​ផ្លាស់​ប្តូរ​ របប​មេដឹកនាំ​ប្រទេស​នៅ​ក្នុង​ពិភព​អារ៉ាប់​កាល​ពី​ពេល​ថ្មីៗ​នេះ។
ស្រប​ពេល​គ្នា​នេះ កាល​ពី​ថ្ងៃ​ម្សិល​មិញ​ក្នុង​សន្និសីទ​កាសែត​ដ៏​កម្រ​ឯទីស្តី​ការ​ គណៈរដ្ឋមន្រ្តី លោក ហ៊ុន សែន មេ​ដឹកនាំ​កាន់​អំណាច​នៅ​កម្ពុជា បាន​ធ្វើ​ការ​ព្រមាន​ខ្លាំងៗ​ចំពោះ​មេដឹកនាំ​បក្ស​ប្រឆាំង​ក្នុង​ការ​យក​ គំរូ​បដិវត្ត​ផ្កា​ម្លិះ​មក​អនុវត្ត​នៅ​កម្ពុជា ដោយ​ថា នឹង​ធ្វើ​ការ​ចាប់​ខ្លួន ឬ​ប្រើ​ប្រាស់​កម្លាំង​ប្រជាជន​ដែល​គាំទ្រ​គណបក្ស​ប្រជាជន​ទប់​ទល់​នឹង​ បាតុកម្ម​របៀប​នេះ​វិញ។ «បដិវត្ត​ផ្កាម្លិះ! កុំ​យក​មក​លេង​ជា​មួយ​ស្រុក​ខ្មែរ។ អ្នក​ឯង​មាន​មនុស្ស​ប៉ុន្មាន​នាក់? ចុះ​មនុស្ស​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ដឹកនាំ​រដ្ឋា​ភិបាល​ទៅ​ណា​ អស់​ហើយ? កុំ​លេង! ក្រែង​ធ្លាប់​លេង​គ្នា​ម្តង​ហើយ​នៅ​ឆ្នាំ​១៩៩៨។ កាល​ពី​ឆ្នាំ​២០០៣​ក្រោយ​ការ​បោះ​ឆ្នោត បក្ស​ប្រឆាំង​ចង់​លេង​ម្តង​ទៀត។ ប៉ុន្តែ​ខ្ញុំ​ក៏​បាន​ត្រៀម​មនុស្ស​២២​ម៉ឺននាក់​ដើម្បី​ទប់​ទល់​ដែរ»៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons