. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, July 23, 2011

សម​រង្ស៊ី​រំ​ពឹង​ថា​កម្ពុជា​នឹង​មាន​ការ​ប្រែ​ប្រួល​ដូច​ទុយ​ណេ​ស៊ី


 
ពី​ប្រទេស​ទុយ​ណេ​ស៊ី​ តាម​រយៈ​ប្រព័ន្ធ​វីដេ​អូ​ខន់​ហ្វ័​រ៉េន​ ដែល​ជា​ការ​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ឡើង​​ទី​ស្នាក់​ការ​ថ្មី​ដែល​មាន​អ្នក​ ចូល​រួម​ជាង​១ពាន់​នាក់​នៅ​រសៀល​ថ្ងៃសៅរ៏ ទី​២៣​កក្កដា​នេះ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​បាន​លើក​ឡើង​ពី​ក្ដី​រំ​ពឹង​ថា កម្ពុជា នឹង​មាន​ការ​ប្រែ​ប្រួល​ដូច​ទុយ​ណេស៊ី ។ទុយ​ណេ​ស៊ី​ ដែល​បាន​ផ្ដួល​រំលំ​មេដឹក​នាំ​ដែល​កាន់​អំណាច​យូរ​និង​ពុក​រលួយ​របស់​គេ​កាល ​ពី​ដើមឆ្នាំ​នេះ​។ក្ដី​រំពឹង​​ដោយ​សារ​តែ​ស្ថាន​ភាព​របស់ ទុយណេស៊ី មាន​ភាព​ស៊ី​គ្នា​ទៅ​នឹង​​កម្ពុជា​បច្ចុប្បន្ន។
លោកសមរង្ស៊ីថ្លែងទៅកាន់អ្នកគាំទ្រនៅថ្ងៃសៅរ៏ទី២៣កក្កដានេះ
លោក សម រង្ស៊ី ​ដែល​ពេល​នេះ​កំពុង​តែ​ធ្វើ​ការ​សិក្សា​ស្វែង​យល់​ពី​ចលនា បដិវត្តន៍ នៅ​ទុយ​ណេស៊ី​ប្រកប​ដោយ​សក្ដានុពល​ក្នុង​ការ​ផ្ដួល​រំលំ​មេ​ដឹក​នាំ​ផ្ដាច់​ ការ បាន​ថ្លែង​ដូច្នេះ​ថា​”នៅ​ទុយណេស៊ី​មាន​អំពើ​ពុក​​រលួយ​ដ៏​ធ្ងន់​ធ្ងរ ដូច​នៅ កម្ពុជា អំ​ពើ​ពុក​រលួយ​នេះ វា​នាំ​មក​នូវ​ភាព អយុត្តិធម៌។អំពើ​ពុក​រលួយ​ដែល​មាន​អំណាច​ផ្ដាច់​ការ​នៅ​ពី​ក្រោយ​។ជន​ផ្ដាច់ ​ការ​បក្ខ​ពួក​គេ គេ​ប្រើ​អំណាច​។ហើយប្រជាជន​ដែល​មាន​ចំនួន​ដ៏​ច្រើន​លើស​លប់ គឺ​នៅ​តែ​ក្រ ។​គម្លាត​អ្នក​មាន​និង​អ្នក​ក្រ កាន់ តែ​ធំ​ឡើងៗ ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ក្ដៅ​ក្រហាយ​ក៏​បាន​ក្លាយ​ទៅ​ជា​ការ​ផ្ទុះ​កំហឹង​​​ ផ្ដួល​រំ​លំ​របប​នេះ។ហើយ​ក៏​បន្ត​រីករាល​ដាល​ទៅ​កាន់​បណ្ដា​ប្រទេស​ផ្សេងៗ​ ទៀត ក្នុង ​នោះ​​មាន​អេហ្ស៊ីប​​របស់​មេដឹកនាំ​ដែល​កាន់​អំណាច​ជិត​៤០​ឆ្នាំ​ ហូស្នី មូបារ៉ាក់ ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ផ្ដាច់​ការ​នេះ រលាយ ។ ហើ​យ​ឥឡូវ​ចលនា ដើម្បី​សេរីភាព និង​ប្រជាធិបតេយ្យ​​នេះ កំពុង​តែ​បន្ត​នៅ លីប៊ី ,យេមេន និង ប្រទេស ហ្ស៊េរី ។ខ្ញុំ​ជឿ​ថា មិន​យូរ​ប៉ុន្មាន ក្នុង​ពេល​ឆាប់​ៗ​នេះ នឹង​មក​ដល់​ប្រទេស​យើង ។ព្រោះ​មាន​ស្ថាន​ភាព​បេះ​បិទ​ដូច​ប្រទេស​ទាំង​នោះ។
ការ​លើក​ឡើង​បែប​នេះ របស់​មេដឹកនាំ​គណបក្ស ប្រឆាំង​គឺ​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​សេចក្ដីថ្លែង យ៉ាង​​គ្រួត​គ្រាត​របស់ ហ៊ុន សែន ដែល​ថា មិន​អាច​យក​ស្ថាន​ភាព​ដូច​នៅ​ទុយ​ណេស៊ី​ មក​ទម្លាក់​ខ្លួន បាន​ឡើយ។​ហើយ​ថា នឹង​មាន​ការ​ឆ្លើយ​តប​ដោយ​ក្រុម អ្នក​គាំ​ទ្រ​គណបក្ស ប្រជាជន​ដូច​កាល​ឆ្នាំ១៩៩៨។ហើយ​ថា​ រដ្ឋ​អំណាច​របស់​ខ្លួន​អាច​ទម្លាក់ បាន តែ​តាម​រយៈ​ការ​បោះ​ឆ្នោត ប៉ុណ្ណោះ។
យ៉ាង​ណា​ក៏​ដោយ លោក សម រង្ស៊ី បាន​ថ្លែង​ថា គេ​មិន​អាច​យក​ប្រព័ន្ធ​បោះ​ឆ្នោត របៀប​ឡប់​ឡែ​​បែប​សព្វ​ថ្ងៃ​នេះ​មក ធ្វើ​ជា​ការ​បាន​ឡើយ ។នៅ​ទុយ​ណេស៊ី ,អេហ្ស៊ី ​ក៏​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​ដូច​គ្នា​នេះ​​ដែរ
ហើយ​ប្រព័ន្ធ​បោះ​ឆ្នោត​បែប​នេះ ទោះ​បី​ជា​ប្រឹង​យ៉ាង​ណា​ក៏​មិន​ឈ្នះ មេ​ដឹក​នាំ​ផ្ដាច់​ការ​ឡើយ ។ព្រោះ​ជា​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល រៀប​ចំ។
បើ​តាម​មេ​ដឹក​នាំ​គណបក្ស ប្រឆាំង​នេះ​ថា ដើម ឡើយ​ ដើម្បី​ការពារ អំណាច របស់​ខ្លួន​ បេនអាលី បាន​​បញ្ជា​កម្លាំង​ប៉ូលិស ឲ្យ​បាញ់​ទៅ​លើ​ក្រុម​បាតុករ ប៉ុន្តែ ដោយ​កម្លាំង​បាតុករ ច្រើន​ពេក ប៉ូលិស បាន​ច្រាន​ ​ចោល ការ​បញ្ជា នោះ ហើយ​ បេនអាលី បាន​ទៅ​បញ្ជា​ផ្នែក​យោធា​ម្ដង តែ​ខាង​យោធា​បាន​បដិសេធ​ទៀត ទី​បំផុត​ទៅ​អ្វី​ដែល​ក្រុម​យោធា​របស់​បេន​អាលី​អាច​ជួយ​បេន​អាលី​បាន​នោះ​ គឺ​កិច្ច​ការពារ​សុវត្ថិភាព​ ​ពី​​ផ្ទះ ​ទៅ​ប្រលាន យន្ត​ហោះ​តែ​ប៉ុណ្ណោះ ។ពោល​គឺ​ឲ្យ​មេដឹកនាំ​ផ្ដាច់​ការ​រូប​នេះ​ចាក​ចេញ ទៅ​ក្រៅ ប្រទេស ។ បើ​តាម​មេដឹកនាំ​បក្ស​ប្រឆាំង​ថា ទាំង​នេះ​មក​ពី​ប្រជាពលរដ្ឋ​ទុយណេស៊ី​មាន​ការ​ស្រុះ​ស្រួល​សាមគ្គីគ្នា​ល្អ ហើយ​លោក​ជឿ​ថា​ពលរដ្ឋ​កម្ពុជា ក៏​មាន​ឆន្ទះ​និង​ការ​ពិចារណា មិន​ខុស​ពី​ទុយណេស៊ី ប៉ុន្មាន​ឡើយ។​ហើយ​មិន​យូរ​មិន​ឆាប់​ស្ថានការណ៍​កម្ពុជា​ក៏​ដូច​ជា​ទុយ​ ណេស៊ី​ដែរ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons