. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 25, 2011

ប្រធានពន្ធនាគារ នឹងផ្លាស់ប្តូរនៅថ្ងៃទី ២៧ ខែ កក្កឆ្នាំ ២០១១

បន្ទាយមានជ័យៈ ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ដែលទើបតែឡើងកាន់តំណែងថ្មីនេះ មិនទាន់បានអង្គុយក្តៅគូថផង ត្រូវបានផ្លាស់ប្តូរ ទៅហើយ ។ ទាក់ទិននឹងការផ្លាស់ប្តូរកន្លងមកនេះ  ដោយសារតែលោកប្រធានពន្ធនាគារបានបណ្តែតបណ្តោយឲ្យអ្នកទោសប្រើប្រាស់គ្រឿងញៀន ។ ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ ឈ្មោះ ភាន ឆវ័ន្ត ទើបតែឡើងកាន់ជាប្រធានពន្ធនាគារ បាន ត្រឹមតែ ២ ខែជាង ប៉ុណ្ណោះ បន្ទាប់ពី បន្ទាប់ពីលោក នួន វណ្ណា អតីតៈប្រធានពន្ធនាគារ ត្រូវបានជាប់ចោទពី បទដោះលែងអ្នកទោសកន្លងមក ហើយត្រូវបានសាលាដំបូង ខេត្តបន្ទាយមានជ័យ បានសំរេចឃុំខ្លួន បណ្តោះអាសន្នក្នុងពន្ធនាគារ នៅខេត្តសៀមរាប ។
         លោក ភាន ឆវ័ន្ត ទើបតែឡើងកាន់តំណែងបានរយៈពេលប្រហែល ២ ខែជាងប៉ុណ្ណោះ ត្រូវបាន លេចឡើងរឿងអាស្រូវ ដែលមានអ្នកទោសប្រើប្រាស់ថ្នាំញៀន ។ ក្រោយពីទទួលពត៌មានដឹងដល់ ស្នងការនគរបាលខេត្ត និង ឯកឧត្តមអភិបាលខេត្ត ទើបបង្កើតគណៈកម្មាធិការ ដើម្បីពិនិត្យពិរុទ្ធជន
ក្នុងពន្ធនាគារក្នុងចំណោម ១៥ នាក់ មាន ៤ នាក់ មានសារធាតុញៀន ។ ដោយដំណឹងនេះឭដល់ អង្គភាពប្រឆាំងអំពើពុករលួយ និងក្រសួងមហាផ្ទៃបានចុះមកពិនិត្យ ស្រាប់តែរកឃើញអ្នកទោស មានសារធាតុញៀនទៀត ។ ចំណែកលោក ភាន ឆវ័ន្ត ត្រូវបានគេបញ្ជូនទៅក្រសួងមហាផ្ទៃ តើវាស នារបស់លោក ភាន ឆវ័ន្ត ដូចលោក នួន វណ្ណា ដែរឬទេ ?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons