. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, August 8, 2011

តើលោកប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យគិតយ៉ាងណា?



          ករណីដីធ្លី នៅចំណុចបឹងក្របៅ ស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានលោក ព្រាប សារុន បានលក់ដីអតីតៈយោធិនកាត់រំសាយ ទៅឲ្យ
លោក លី អ៊ុតនី ជាប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ ។ លោក លី អ៊ុតនី ក្រោយពីបានទិញដីពីលោក ព្រាប សារុនរួចហើយ បានធ្វើប័ណ្ណសំគាល់សិទ្ធិលើអចនវត្ថុនៅដីនោះ ។ តែដីធ្លី មានទំហំ ១៨០ ហិតានោះប្រជាពលរដ្ឋយោធិនកាត់រំសាយមិនបានលក់ទេ។ នៅចំណុចបឹងក្របៅមានប្រជាពលរដ្ឋធ្វើស្រែចំនួន ៣៦គ្រួសារ ហើយដី ១៨០ហិតា។ ប្រជាពលរដ្ឋ ធ្វើ ស្រែនៅលើដីនោះ ដោយមិនដែលអាក់ខានឆ្នាំណាមួយឡើយ ។ នៅថ្ងៃទី ២៧ ខែ ០៥ ឆ្នាំ ២០១១ ត្រូវបានតុលាការចេញដីកានាំខ្លួន ប្រជាពលរដ្ឋ ០២ នាក់ មានឈ្មោះ សាំង បាន និង ឈ្មោះ យិន វ៉ាង មកឃុំខ្លួនពន្ធនាគារបណ្តោះអាសន្ន ។ ដោយសារតែការចាប់ឃុំខ្លួនប្រជាពលរដ្ឋនេះហើយ មានសមាគមអាដហុកបានជួយអន្តរាគមន៍ ទើបនៅថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ២០១១ ត្រូវបាន តុលាការ ដោះលែងជនរងគ្រោះឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ។ ដីរបស់ប្រជាពលរដ្ឋត្រូវបានលោក ព្រាប សារុន លួចលក់​បែរទៅជាចាប់ម្ចាស់ដីដាក់គុក នេះជារឿងអយុត្តិធម៌ ។ ដោយសារតែអំពើអយុត្តិធម៌នេះមកលើ ប្រជាពលរដ្ឋដែលជាយោធិនកាត់រំសាយកាលពីសមាហរណកម្ម ឆ្នាំ១៩៩៦នោះ ។ ប្រជាពលរដ្ឋបានដាក់ពាក្យសុំអន្តរាគមន៍ពីឯកឧត្តម ទៀ បាញ់ ដើម្បីជួយដល់ពួកគាត់ផង ។ កាលពីថ្ងៃទី ១១ ខែ កក្កដា ឆ្នាំ ២០១១ ទៀ បាញ់ បានដាក់អន្តរាគមន៍ ទៅលោក ហ៊ុន សែន ដើម្បីឲ្យជួយទាមទារដីដែលប្រជាពលរដ្ឋមិនបានលក់ យកមកជូន ប្រជាពលរដ្ឋវិញ ។ នៅថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ២០១១ លោក ហ៊ុន សែន បានចំណារលើលិខិតសុំអន្តរាគមន៍ ដោយចារថាៈ យល់ព្រមតាមសំណើររបស់ក្រសួងការពារជាតិ ផ្តល់សិទ្ធិគ្រប់គ្រង ប្រើប្រាស់ដីធ្លីចំនួន ៦០១ ហិតា ស្ថិតនៅឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជូនយោធិនពលី .ពិការ ដើម្បីបានរស់នៅស្របច្បាប់ ។ អភិបាលខេត្តបន្ទាយមានជ័យ សហការជាមួយ អង្គភាពពាក់ព័ន្ធ ត្រូ​វសំរួលជូនប្រជាពលរដ្ឋប្រជាជន ព្រមទាំងរារាំង ឬ ចាប់ខ្លួនក្រុមជនណាដែលទៅគំរាមកំហែងប្រជាជន ។
           ក្រោយពេលក្រសួងការពារជាតិ និង ស..ណ របស់ទីស្តី បានបញ្ជូនទៅខេត្តបន្ទាយមានជ័យ ដើម្បីជូនខេត្តចាត់វិធានការណ៍ ។ លោក លី អ៊ុតនី បានទទួលដំណឹងនោះហើយ ចាប់ ផ្តើមឲ្យលោក ប៊ិន ជាទាហានសក្តិ ៤ បានចូលទៅជំរុញតុលាការចេញដីកាបង្គាប់ចូលខ្លួន ដោយចោទប្រកាន់ពីបទ " បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ" ដោយយកគ្រឿងចក្រទៅភ្ជួរនៅលើដីមាន ទំនាស់ ។ ខាងតុលាការបានចេញដីកាបង្គាប់ឲ្យចូលខ្លួន កាលពីថ្ងៃទី ០៤ ខែ សីហា ឆ្នាំ២០១១ វេលាម៉ោង ២.០០រសៀល ដោយមានបំណងនឹងចាប់ឃុំខ្លួនលោក សាំង បាន ម្តងទៀត តែខាងសមាគមអាដហុក បានដឹងជាមុន ទើបឲ្យលោក សាំង បាន ដាក់ពាក្យសុំពន្យារពេលចូលបំភ្លឺ ហេតុថា នៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១១ ខាងមុខនេះ ខាងអធិការកិច្ចក្រសួងមហាផ្ទៃ. អាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លី និង ទីស្តីការគណៈរដ្ឋមន្រ្តី នឹងចុះមកប្រកាសប្រគល់ដីទំហំ ៦០១ ហិកតា ជូនដល់ប្រជាពលរដ្ឋ ។ ដូចនេះចាំនៅពេល ខាងក្រសួងចុះមកប្រកាសនៅលើដីនោះរួចរាល់ហើយ ទើបឲ្យលោក សាំង បានចូលឆ្លើយបំភ្លឺ ។ តែតាមសំដីរបស់លោក ចៅក្រមស៊ើបសួរបាននិយាយថាៈ នៅពេលខាងក្រសួងចុះមកប្រ កាសដីជូនប្រជាពលរដ្ឋនោះ ដូចនេះសំណុំរឿងដែលចោទពីបទ" ប៉ៈពាល់កម្មសិទ្ធិអ្នកដទៃ" គឺលែងមានអានុភាពគតិយុត្តិសំរាប់ធ្វើការចោទប្រកាន់តទៅទៀត ។
        

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons