. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, August 12, 2011

មន្រ្តីធំៗអះអាង និងជឿជាក់លើកូនចៅរបស់ខ្លួន តើមួយណាត្រូវបានទទួលជ័យជំនៈ

បន្ទាយមានជ័យៈ រឿងករណីដីធ្លីរវាងអតីតៈយោធិនកាត់រំសាយប្រភេទ ២ និង លោក លី អ៊ុតនីប្រធាន សភាពាណិជ្ជកម្ម ខេត្តបន្ទាយមានជ័យ ដែលលោក លី អ៊ុតនីកំពុងតែរត់ខ្នង ចូលទៅបំភ្លឺប្រមុខរដ្ឋាភិ បាល តើបានជោគជ័យទេ ? មានប្រជាពលរដ្ឋរងគ្រោះ ៣៦គ្រួសារ
        កាលពីថ្ងៃទី ១១ ខែ សីហា ឆ្នាំ២០១១ លោក អ៊ុក កែវរតនៈ ជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមាន ជ័យ បានលើកឡើងថាៈ ដីដែលមានទំនាស់រវាងយោធិនកាត់រំសាយប្រភេទ២ គឺជាដីរបស់លោក លី អ៊ុតនី ដែលមានប្លង់ត្រឹមត្រូវ ហើយលោក ហ៊ុន សែន បានចុះហត្ថលេខាយល់ព្រម មានទាំង ស.ជ.ណ នោះ ជារឿងភ័ន្តច្រឡំ ដោយសារតែមានអ្នកចូលទៅនិយាយបោកប្រាស់សម្តេច ។ តែតាមពិតទៅដី គេ មានប្លង់គ្រប់គ្រាន់ហើយ ។
        ចំពោះករណីដីធ្លីនេះ កើតឡើងក្រោយពេលដែលសមាហរណកម្មឆ្នាំ១៩៩៦ រាជរដ្ឋាភិបាល មានគោលនយោបាលឈ្នះៗ ដោយចំពោះអង្គភាពអតីតៈជាទាហានខ្មែរក្រហម អ្នកឈរជើងនៅ ចំណុចណា ត្រូវទទួលបានដីនោះចំណុចនោះ ដើម្បីធ្វើស្រែអាស្រ័យផល ហើយនិងគ្មានប្រកាន់ និន្នាការនយោបាយណានោះទេ ។ ដូចនេះយោធិនកាត់រំសាយប្រភេទ២នេះ បានទទួលចំណែកដី ស្រែគ្រប់ៗគ្នា តែដីនៅសម័យនោះជាដីព្រៃ សំបូរគ្រាប់មីន អតីតៈយោធិនបាននាំគ្នាចូលកាន់កាប់ ដែលទទួលបានចំណែកក្នុង ១ គ្រួសារទំហំ ៥ ហិកតា តែបានកាប់ឆ្ការបានមួយចំណែកតូចមួយ ។ ដោយឃើញដូចនេះ លោកព្រាប សារុន ជាមេបញ្ជាការ បានប្រាប់ដល់អតីតៈយោធិនទាំងអស់ ដែល ជាកូនទាហានរបស់ខ្លួន យកដីព្រៃដែលសេសសល់នេះ ជួលឲ្យប្រជាពលរដ្ឋនៅខេត្តបាត់ដំបង ដើម្បីធ្វើស្រែ ក្នុងរយៈពេល ៤ ឆ្នាំ ហើយចប់អាណត្តិយកដីនោះវិញ។ អតីតៈយោធិន បានយល់ព្រម  តាមគោលការណ៍នោះ តែក្នុងរយៈពេល ៤ ឆ្នាំ ថ្លៃជួលដីនោះ លោក ព្រាប សារុនយកទាំងអស់ ។ នៅពេលចប់អាណត្តិជួលប្រជាពលរដ្ឋបាននាំគ្នាចូលធ្វើ ស្រាប់តែមានគេមកឃាត់ថាជាដីរបស់គេ ដោយលោក ព្រាប សារុន និងជាអ្នកលក់ជូនដល់គេ ។ តែទោះជាមានបញ្ហាទំនាស់នោះនេះក្តី អតីតៈយោធិន បានចូលកាន់កាប់ រហូត។
    លោក លី អ៊ុតនី បានទិញដីពីលោក ព្រាប សារុន តាមរយៈលោក ម៉ៅ ហុន ជាអ្នកគក់ជេរដីធ្លី រស់ នៅកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
    លោក លី អ៊ុតនី បានទិញដីនោះរួចហើយបាន ក៏បានធ្វើប្លង់លើដីនោះ ។ ក្រោយពីធ្វើប្លង់រួច លោក អ៊ុតនី បានចាប់ផ្តើម ធ្វើការហាមឃាត់អតីតៈយោធិន មិនឲ្យចូលទៅកាន់កាប់ធ្វើស្រែតទៅ ទៀត តែប្រជាពលរដ្ឋមិនព្រមស្តាប់នោះទេ ទើបលោក លី អ៊ុតនីប្តឹងតុលាការ ហើយតុលាការបាន ចេញសេចក្តីសំរេច ចាប់ឃាត់ខ្លួន ពលរដ្ឋ២នាក់ កាលពីថ្ងៃទី ២៧ ខែ ០៥ ឆ្នាំ២០១១ ហើយបានដោះ លែងវិញនៅថ្ងៃទី ០៧ ខែ ០៧ ឆ្នាំ២០១១ ។
       ចំពោះករណីនេះជារឿងអយុត្តិធម៌ចំពោះយោធិនកាត់រំសាយប្រភេទ២ ដោយពួកគាត់បានចូល ទៅធ្វើលើដីខ្លួនឯង ត្រូវបានគេចោទប្រកាន់ថា " ប៉ៈពាល់កម្មសិទ្ធិអ្នកដទៃ" ។
     លោក លី អ៊ុតនី ទិញដីនោះ មិនមានទំនាក់ទំនងគតិយុត្តិណាមួយដែលផ្តល់អំណាចឲ្យលោក លី អ៊ុតនី ប្តឹងប្រជាពលរដ្ឋបានទេ ដោយសារដីនោះជាដីប្រជាពលរដ្ឋ ត្រូវបានគេលួចលក់ មានន័យថា អ្នកលក់អចលនវត្ថុ ដែលមិនមែនជារបស់ខ្លួន ហើយអ្នកទិញរបស់ចោរកម្ម មានន័យថាៈ អ្នកទិញមានឈ្មោះថា ទិញដី តែបានត្រឹមតែឈ្មោះ និង ប្លង់ដី តែតាមពិតទៅដីនោះគេមានម្ចាស់ អស់ហើយ ហើយម្ចាស់ដីមិនបានលក់ផងនោះ ។
     បើតាមច្បាប់ភូមិបាល ឆ្នាំ២០០១ មាត្រា ២៥០ បានចែងថាៈ មន្រ្តី ឬ អាជ្ញាធរមានសមត្ថកិច្ចដែល បានប៉ៈពាល់ដល់សិទ្ធិស្របច្បាប់លើអចលនវត្ថុ ត្រូវទទួលទោសរដ្ឋបាលបន្ថែមលើទោស ព្រហ្មទណ្ឌ  និងសំណងរដ្ឋប្បវេណី ។
     ករណីដីធ្លីនេះ ដោយសារតែមានការចាប់ខ្លួន ប្រជាពលរដ្ឋជាអតីតៈយោធិនកាត់រំសាយប្រភេទ ២ ទើប លោក ទៀ បាញ់ បានចាត់អធិការកិច្ចក្រសួងការពារជាតិចុះមកអង្កេតដល់កន្លែងដីមានទំ នាស់ ហើយបានចុះវាស់វែងពិនិត្យជាក់ស្តែង ហើយដាក់របាយការណ៍ជូន លោក ទៀ បាញ់ ហើយ លោក ទៀ បាញ់ បានដាក់លិខិតជូនលោក ហ៊ុន សែន លោក ហ៊ុន សែនបានសំរេចឲ្យដីនេះ ជូនប្រជាពលរដ្ឋ ១៤២ គ្រួសារ នូវដីទំហំ ៦០១ ហិកតា ។
    ការយកដីពីលោក លី អ៊ុតនី ជូនប្រជាពលរដ្ឋ វិញ ជារឿងសមហេតុសមផល មួយដែលបានផ្តល់ យុត្តិធម៍ជូនប្រជាពលរដ្ឋ ។ ព្រោះ លី អ៊ុតនី បានធ្វើប្លង់លើដីដែលប្រជាពលរដ្ឋមិនបានលក់ ។
    ចំណែកលោក លី អ៊ុតនី ទទួលបានប្លង់ដី ជារឿងសមរម្យមួយ ដែលគួរនឹងបានប្លង់ ដោយគាត់ បានទិញផលចោរកម្ម ។ ដូចនេះទោះជាមានប្លង់ក៍ដោយឲ្យតែមិនមែនទិញដី អ្នកលក់មិនមែនជា ម្ចាស់ដី គាត់ដូចជាទិញខ្យល់ ។
         បើតាមសំដីលោក អ៊ុក កែវរតនៈ អ្នកនាំពាក្យសាលាខេត្ត បាននិយាយថាៈ លោក លី អ៊ុតនី បានកំពុងពឹងពាក់ ឯកឧត្តម ប៊ិន ឈិន ប្រធានអាជ្ញាធរជាតិ ដោះស្រាយវិវាទដីធ្លី ចូលជួបលោក ហ៊ុន សែន ដើម្បីបំភ្លឺក្នុងរឿងនេះ តែមិនដឹងជាបានជោគជ័យឬយ៉ាងណា?
       ចំពោះរឿងនេះ ដូចជាសម្លកំពិល បើសិនជាអតីតៈយោធិនកាត់រំសាយ បានទទួលនូវដីរបស់ខ្លួន វិញនោះ លោក លី អ៊ុតនី ត្រូវជាប់ចោទ ក្នុងមាត្រា ២៥០ ខាងលើ នៃច្បាប់ភូមិបាលឆ្នាំ២០០១ ហើយ និង គាត់នឹងត្រូវទទួលទោសមួយទៀតពីបទ" ដកហូតទ្រព្យសម្បត្តិប្រជាពលរដ្ឋ ខុសច្បាប់" ចាប់ គ្រឿងចក្រ ដែលកំពុងតែភ្ជួរ នៅលើដីរបស់ពួកគាត់ ។ ចំណែកតុលាការជាប់ពីបទ" ឃុំខ្លួនមនុស្ស ខុសច្បាប់ " ដោយការសំរេចឃុំខ្លួនប្រជាពលរដ្ឋ រឿងករណីព្រហ្មទណ្ឌ មិនបានចុះដល់កន្លែងកើត ហេតុ ស៊ើបអង្កេតលើតុ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons