. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, August 17, 2011

អាជ្ញាធរថៃចាប់ឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ១៣៩នាក់


បន្ទាយមានជ័យៈ ​អាជ្ញាធរ​ថៃ បាន​ចាប់ខ្លួន​ពលរដ្ឋ​កម្ពុជា ចំនួន ១៣៩ នាក់ ដែល​ស្នាក់នៅ និង​ប្រកប​របរ​រកស៊ី​នៅក្នុង​ផ្សារ​រោង​ក្លឿ ឃុំ​ក្លង​លឹក ស្រុក​អារញ្ញ​ប្រាថេត ខេត្ត​ស្រះកែវ ជាប់​នឹង​ច្រកទ្វារព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត កាលពី​យប់​ថ្ងៃទី​១៦​សីហា ឆ្នាំ​២០១១​។​

​ការចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​ទាំងនោះ ដើម្បី​ត្រួតពិនិត្យ ដោយ​សមត្ថកិច្ច​ថៃ នៅក្នុង​អំឡុង ៣-៤ ខែម្តង នៅពេលដែល​ពលរដ្ឋ​ខ្មែរ​ប្រក​បរបរ និង​ស្នាក់ ដែល​មិនបាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ថៃ នៅ​ផ្សារ​រោង​ក្លឿ​ង​។

​ លោក​វរសេនីយ៍ សៅ ប៊ុន​រិ​ទ្ធ មេ​ប៉ុស្តិ៍​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត បាន​ឲ្យ​ដឹងថា ពលរដ្ឋ​ខ្មែរ​ស្នាក់​នៅក្នុង​ទឹកដី​ថៃ​បាន​ទូទាំងប្រទេស ក៏ដូចជា នៅក្នុង​រោង​ក្លឿ​ង លុះត្រា​ណា មាន​ទិដ្ឋាការ  មាន​លិខិតឆ្លងដែន និង​មាន​លិខិត​ចេញចូល​ត្រឹមត្រូវ សម្រាប់ធ្វើ​ការងារ​។ តែបើ​មិនមាន​លិខិត​ទាំងអស់នេះ​ទេ អាជ្ញាធរ​ថៃ​នឹង​ចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ ដើម្បី​ត្រួតពិនិត្យ​រាល់​ទោសកំហុស ដែល​ប្រឈម​នឹង​ការផាកពិន័យ មុននឹង​បញ្ជូនមក​កម្ពុជា​វិញ ឬក៏​បញ្ជូនទៅ​តុលាការ​ថៃ ដើម្បី​កាត់ទោស​តាមច្បាប់​ប្រទេស​ថៃ​។​

 មកដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ទាំង ១៣៩ នាក់ បាន​ត្រូវ​អាជ្ញាធរ​ថៃ បញ្ជូន​ខ្លួន​ទៅ​ប៉ុស្តិ៍​តម្រួត​ថៃ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង ចាត់ការ​តាមច្បាប់​ថៃ​។ ជាមួយ​ការចាប់ខ្លួន​ពលរដ្ឋ​ខ្មែរ​នេះ ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា ប្រចាំខេត្ត​ស្រះកែវ កំពុង​ទំនាក់ទំនង​ជាមួយ​ភាគី​ថៃ លើ​ករណីនេះ ដើម្បី​កំណត់​ជោគវាសនា ពលរដ្ឋ​ខ្មែរ​ទាំង ១៣៩ នាក់​នោះ​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons