. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, August 18, 2011

ការ​ប្រមើល​មើល​ពី​កម្ពុជា ២០​ឆ្នាំ​ក្រោយ​សន្និសីទ​ក្រុង​ប៉ារីស


 RFA 2011-08-18
ក្នុង​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស ដែល​នឹង​ចូល​មក​ដល់​ក្នុង​រយៈពេល​ប្រមាណ​ពីរ​ខែ​ទៀត​នេះ មាន​អ្នក​នយោបាយ និង​អ្នក​កាសែត​មួយ​ចំនួន​នាំ​គ្នា​ពិនិត្យ​មើល​ស្ថានការណ៍​វិវឌ្ឍន៍​ខាង​ នយោបាយ​លើ​វិស័យ​ខ្លះៗ មាន​ដូច​ជា​រឿង​សិទ្ធិ​ពលរដ្ឋ​ខ្មែរ ប្រព័ន្ធ​តុលាការ និង​រឿង​ធ្វើ​ច្បាប់​សម្រាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ជាដើម។
អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ (Elizabeth Becker) អ្នក​កាសែត​អាមេរិកាំង​ដ៏​ល្បី​មួយ​រូប ដែល​ធ្លាប់​ស្រាវជ្រាវ និង​រាយការណ៍​អំពី​ប្រទេស​កម្ពុជា តាំង​ពី​សម័យ​សង្គ្រាម​ក្នុង​ទសវត្ស ១៩៧០ មក សរសេរ​អត្ថបទ​មួយ​នៅ​ថ្ងៃ​១៧ ខែ​សីហា ក្នុង​កាសែត The New York Times ដោយ​ដាក់​ចំណង​ជើង​ថា "ការ​បំបិទ​មាត់​អ្នក​ជួយ​សម្រួល​ការ​ដែល​សុចរិត​នៅ​កម្ពុជា"។
អ្នកស្រី​ផ្ដើម​សេចក្ដី​ថា ឆ្នាំ​នេះ​ជា​ខួប​ទី​២០ នៃ​កិច្ច​ព្រមព្រៀង​បញ្ចប់​សង្គ្រាម និង​ការ​គំរាម​បែប​ណា​មួយ​ពី​ខ្មែរ​ក្រហម​ឃាតក ដោយសារ​ការ​ចូលរួម​ពី​មហា​អំណាច និង​ប្រទេស​នៅ​អាស៊ី​ភាគ​ច្រើន។
កាល​ពី​សប្ដាហ៍​មុន លោក ហ្គារេត អ៊ីវ៉ាន (Gareth Evans) អតីត​រដ្ឋមន្ត្រី​ការបរទេស​អូស្រ្តាលី ដែល​ជា​ស្ថាបត្យករ​មួយ​រូប​មាន​ចំណែក​ក្នុង​ការ​ផ្ដល់​គំនិត និង​ធ្វើ​សកម្មភាព​ជួយ​បញ្ចប់​សង្គ្រាម​នៅ​កម្ពុជា បាន​ថ្លែង​នៅ​ចំពោះ​មុខ​សហគមន៍​ខ្មែរ​ចូលរួម​ដោយ​ចលនា​ខ្មែរ​ម្ចាស់​ស្រុក​ នៅ​សកល​វិទ្យាល័យ​មួយ​នា​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី ថា ក្នុង​នាម​ជា​រដ្ឋមន្ត្រី​ការបរទេស​រយៈពេល ៨​ឆ្នាំ គ្មាន​អ្វី​ធ្វើ​ឲ្យ​លោក សប្បាយ​រីករាយ និង​មាន​ភាព​អង់អាច​ជាង​ការ​ព្រមព្រៀង​ចុះ​ហត្ថលេខា​លើ​សន្ធិ​សញ្ញា​ សន្តិភាព​នៅ​ក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ នោះ​ឡើយ។
អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ ថា អ្នកស្រី​បាន​រាយការណ៍​ពី​ទី​នោះ អំពី​ការ​ចរចា​គ្នា​មុន​នឹង​ភាគី​ទាំង​អស់​សុខ​ចិត្ត​ចុះ​ហត្ថលេខា។ ភាគី​ទាំង​អស់​ក៏​សប្បាយ​រីករាយ​គ្រប់ៗ​គ្នា ព្រោះ​គេ​គិត​ថា កម្ពុជា​នឹង​ឈាន​ទៅ​រក​សន្តិភាព និង​លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែ​ក្ដី​រំពឹង​នោះ​មិន​បាន​ក្លាយ​ទៅ​ជា​អ្វី​ដែល​បាន​ប៉ង​ប្រាថ្នា​នោះ ​ទេ។ ធាតុ​ពិត​កម្ពុជា នៅ​តែ​ជា​ប្រទេស​មួយ​កាន់​អំណាច​ដោយ​គណបក្ស​នយោបាយ​តែ​មួយ ដែល​មិន​សូវ​អនុគ្រោះ​ឲ្យ​មាន​ការ​ជំទាស់។ កម្ពុជា​មាន​ប្រព័ន្ធ​យុត្តិធម៌​មួយ​ពុករលួយ ហើយ​មេដឹកនាំ​សហជីព​ដ៏​មាន​ប្រសិទ្ធភាព​ត្រូវ​គេ​សម្លាប់​ចោល។
អ្នក​កាសែត​អាមេរិកាំង​រូប​នោះ​ចាត់​ទុក​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ថា ជា​ការ​ដក​ហូត​សិទ្ធិ​ពី​អង្គការ​ឯករាជ្យ​ទាំង​នោះ ដែល​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ​ដែល​ផុស​ចេញ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព ​ក្រុង​ប៉ារីស​នោះ។ ក្រុម​សង្គម​ស៊ីវិល រួម​នឹង​ក្រុម​ប្រទេស​ផ្ដល់​ជំនួយ មើល​ឃើញ​ថា បើ​តម្រូវ​ឲ្យ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការងារ​នឹង​ស្ថាប័ន​រដ្ឋ នោះ​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​នឹង​ក្លាយ​ជា​ដៃ​ជើង​របស់​រដ្ឋាភិបាល ហើយ​បាត់បង់​ភាព​ឯករាជ្យ​របស់​ខ្លួន​ក្នុង​ការ​ចេញ​មុខ​ជួយ​ពលរដ្ឋ​ខ្មែរ​ ក្រីក្រ។ ដោយ​ឡែក​ពី​នេះ​ទៀត ធនាគារ​ពិភពលោក​មើល​ឃើញ​ដូច្នោះ​ហើយ បាន​ជា​ព្យួរ​ការ​ឲ្យ​ខ្ចី​លុយ​ត​ទៅ​ទៀត រហូត​ដល់​រដ្ឋាភិបាល​ជួយ​រក​លំនៅឋាន​ឲ្យ​ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​បណ្ដេញ​ ឲ្យ​បាន​សមរម្យ​វិញ​នោះ។
កម្ពុជា​មាន​បំណង​ចង់​ចូល​ជា​សមាជិក​ក្រុមប្រឹក្សា​សន្តិសុខ​អង្គការ​សហ​ ប្រជាជាតិ​មិន​អចិន្ត្រៃយ៍ ដោយ​បញ្ជូន​អ្នក​ការទូត​ជាន់​ខ្ពស់​ទៅ​បញ្ចុះបញ្ចូល​ប្រទេស​តូច ប្រទេស​ធំ មាន​សហរដ្ឋ​អាមេរិក​ផង​ដែរ។
អ្នកស្រី អេលីហ្សាប៊ែត ប៊ិកគ័រ បញ្ចប់​សេចក្ដី​ថា តម្លៃ​ពី​ការ​ចង់​បាន​ឥទ្ធិពល និង​មុខមាត់​លើ​ពិភពលោក គួរ​តែ​បន្ត​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ មិន​មែន​ធ្វើ​ឲ្យ​ស្រកស្រុត​សាបរលាប​នោះ​ទេ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons