. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, November 12, 2011

ស្ត្រី​អ្នក​រត់​តុ​ប្ដឹង​ភ្ញៀវ​ពី​បទ​បៀតបៀន​កេរ្តិ៍​ខ្មាស


2011-11-12
បុរស​ពីរ​នាក់​ម្នាក់​ជា​មន្ត្រី​បម្រើការ​នៅ​អង្គភាព​កំចាត់មីន និង​ម្នាក់​ទៀត​ជា​ថៅកែ​ឡ​ឥដ្ឋ ត្រូវ​បាន​ស្ត្រី​ជា​អ្នក​បម្រើ​ការ​ក្នុង​ហាង​មួយ​ក្នុង​ខេត្ត​ បន្ទាយមានជ័យ ប្ដឹង​ចោទ​ប្រកាន់​ពី​បទ​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​ការ​បៀតបៀន​កេរ្តិ៍​ខ្មាស។
ស្ត្រី​ជា​អ្នក​រត់​តុ​ក្នុង​ហាង​ផឹក​ស៊ី​មួយ បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ស្នងការ​នគរបាល​ខេត្ត និង​សមាគម​អាដហុក ក្នុង​ខេត្ត​បន្ទាយមានជ័យ ដោយ​បាន​ប្ដឹង​ចោទ​ប្រកាន់​បុរស​ដែល​មាន​វ័យ​ចំណាស់​ពីរ​នាក់ ពី​បទ​រំលោភ​លើ​សិទ្ធិ​បុគ្គល និង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​រូប​នាង។
កញ្ញា ហ៊ី ធាវី អាយុ ២៥​ឆ្នាំ រស់​នៅ​ភូមិ​ក្បាលស្ពាន សង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ និង​ជា​អ្នក​បម្រើ​ការ​នៅ​ភោជនីយដ្ឋាន​ដែល​មាន​ឈ្មោះ​ថា​ស្ទឹងសែន។ នាង​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​១២ ខែ​វិច្ឆិកា ថា រូប​នាង​បាន​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​ទៅ​សមាគម​អាដហុក និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ឲ្យ​ជួយ​រក​យុត្តិធម៌​ក្នុង​ករណី​បុរស​វ័យ​ចំណាស់​ពីរ​នាក់ បាន​ចាប់​អោប​ថើប និង​លូក​ដៃ​ចាប់​ញីញក់​លើ​រូប​រាង​កាយ​របស់​នាង។
បុរស​ទាំង​ពីរ​នាក់​មាន​ឈ្មោះ អ៊ុំ សុជាតិ អាយុ​ប្រហែល ៥០​ឆ្នាំ ជា​មន្ត្រី​បម្រើ​ការ​នៅ​អង្គ​ភាព​ស៊ីម៉ាក និង​ឈ្មោះ វិត អាយុ​ប្រហែល ៥០​ឆ្នាំ​ដូច​គ្នា ជា​ថៅកែ​ឡ​ឥដ្ឋ នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។
កញ្ញា ហ៊ី ធាវី បាន​បន្ត​ថា ឈ្មោះ អ៊ុំ សុជាតិ បាន​ចាប់​បង្ខំ​ឲ្យ​នាង​ផឹក​ស្រា​រហូត​ដល់​ស្រវឹង។ រូប​នាង​សុំ​អង្វរករ​បែប​ណា​ក៏​ឈ្មោះ  អ៊ុំ សុជាតិ នេះ​មិន​ព្រម​ឡើយ៖ «អ៊ុំ សុជាតិ នេះ គាត់​បាន​បង្ខំ​ឲ្យ​ខ្ញុំ​ញ៉ាំ​ស្រា​រហូត​ដល់​ស្រវឹង ដែល​ចិត្ត​ខ្ញុំ​អត់​ចង់។ ដល់​ឃើញ​ខ្ញុំ​ស្រវឹង អ៊ីចឹង​គាត់​ចាប់​ខ្ញុំ​គ្រៀក​ក ខ្ញុំ​បាន​ផ្ដួល​ទៅ​លើ​ភ្លៅ​គាត់ គាត់​កំពុង​អង្គុយ។ គាត់​ចាប់​ផ្ដើម​យក​ដៃ​លូក​ចូល​ទៅ​ក្នុង​អាវ​របស់​ខ្ញុំ ខ្ញុំ​ប្រតាយ​ជាមួយ​គាត់។ ខ្ញុំ​ប្រតាយ​អត់​ឈ្នះ​ទេ ដៃ​ឆ្វេង​គាត់​ចាប់​ខ្ញុំ​ជាប់ ដៃ​ស្ដាំ​គាត់​លូក»
កញ្ញា​បាន​ឲ្យ​ដឹង​ទៀត​ថា រី​ឯ​ឈ្មោះ វិត មាន​អាយុ​ប្រហែល ៥០​ឆ្នាំ ជា​ថៅកែ​ឡ​ឥដ្ឋ បាន​រំលោភ​បំពាន និង​បៀតបៀន​កេរ្តិ៍​ខ្មាស​លើ​រូប​នាង​ដូច​គ្នា ខណៈ​ដែល​នាង​បាន​ចូល​ទៅ​ចាប់​ទឹក​កក​ជូន​ភ្ញៀវ៖ «​ឈ្មោះ វិត នេះ ជា​បក្សពួក អ៊ុំ សុជាតិ។ ពេល​ខ្ញុំ​ចាប់​ទឹក​កក​ចូល​ជិត​គេ ក៏​ឈ្មោះ វិត ស្រវា​រក​អោប​ខ្ញុំ ស្ទុះ​ងើប​ឈរ​មក​ដេញ​ចាប់​អោប​ថើប​ខ្ញុំ។ ខ្ញុំ​ថា ប្រយ័ត្ន​ខ្ញុំ​ប្ដឹង គេ​ថា បើ​ខ្លាំង​អ្ងែង​ទៅ​ប្ដឹង​ទៅ គេ​ចង្អុល​ចំ​កណ្ដាល​មុខ​ខ្ញុំ។ គេ (ថា) អ្ងែង​កុំ​ខ្លាំង​ពេក ប្រយ័ត្ន​ឈ្លក់​ទឹក។ អា​របៀប​ហ្នឹង​នៅ​បាត់ដំបង​មាន​មួយ​ហើយ»
ក្រោយ​ពី​កើត​រឿង​ឡើង រូប​នាង​បាន​ទៅ​ប្រាប់​ម្ចាស់​ហាង។ ម្ចាស់​ហាង​បាន​ប្រាប់​ថា កុំ​ឲ្យ​នាង​ប្ដឹង ដោយ​ខ្លាច​បាត់បង់​ភ្ញៀវ​ពី​ហាង​របស់​ខ្លួន។ រយៈពេល ១​ម៉ោង​ក្រោយ​មក​ទើប​មាន​ប៉ូលិស​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចុះ​ទៅ​ដល់។ ប៉ូលិស​បាន​កោះ​ហៅ​រូប​នាង និង​ឈ្មោះ វិត សាកសួរ រួម​ទាំង​ថៅកែ​ហាង​សាកសួរ។ ប៉ុន្តែ​ថៅកែ​ហាង​បាន​ចាត់​ទុក​រឿង​នោះ​ជា​រឿង​តូចតាច​ទៅ​វិញ។ ប៉ូលិស​បាន​ប្រាប់​ឲ្យ​នាង​ធ្វើ​ពាក្យ​បណ្ដឹង។
នៅ​ក្នុង​ពាក្យ​បណ្ដឹង ស្ត្រី​ជា​ជន​រង​គ្រោះ​បាន​ទាមទារ​ឲ្យ​មាន​ការ​អនុវត្ត​តាម​គោលការណ៍​ច្បាប់ ​ចំពោះ​បុរស​វ័យ​ចំណាស់​ទាំង​ពីរ​នាក់ ដែល​បាន​ប្រព្រឹត្ត​ទៅ​លើ​រូប​នាង និង​មាន​ការ​ទាមទារ​ប្រាក់​សំណង​ជំងឺ​ចិត្ត​ជា​ច្រើន​ពាន់​ដុល្លារ៖ «ធ្វើ ​ហ្នឹង​ចង់​ឲ្យ​មាន​អំណាច​ខ្លះ គាត់​យល់​ដឹង​ពី​ច្បាប់​ខ្លះ គាត់​ចេះ​គោរព​ស្ត្រី​ខ្លះ កុំ​ឲ្យ​ឃើញ​គ្នា​បម្រើ​តាម​ភោជនីយដ្ឋាន ក្លឹប​ខារ៉ាអូខេ គាត់​មើល​ងាយ​ចង់​ជាន់​ឈ្លី ដូច​សម្រាប់​យ៉ាង​ម៉េច​ក៏​ស្រេច​នឹង​ចិត្ត​គាត់ ចង់​រំលោភ​តាម​ចិត្ត​គិត​ថា គេ​មិន​មែន​ជា​មនុស្ស​ទេ​តាម​មើល»
វិទ្យុ​អាស៊ីសេរី នៅ​ពុំ​ទាន់​អាច​សុំ​សេចក្ដី​បញ្ជាក់​ពី​លោក សិទ្ធិ លាស់ ប្រធាន​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ និង​ការពារ​អនីតិជន​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ឈ្មោះ អ៊ុំ សុជាតិ ឈ្មោះ វិត ទាក់​ទិន​ករណី​នេះ​បាន​ទេ។
លោក ស៊ុំ ចន្ទគា ប្រធាន​សម្របសម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​មាន​ប្រសាសន៍​ថា សមាគម​អាដហុក បាន​ទទួល​ពាក្យ​បណ្ដឹង​ពី​ស្ត្រី​ជន​រង​គ្រោះ​កាល​ពី​ពេល​ថ្មីៗ​នេះ។ លោក​បន្ត​ថា សមាគម​នឹង​រៀបចំ​បញ្ជូន​ពាក្យ​បណ្ដឹង​របស់​ស្ត្រី​ជា​ជន​រងគ្រោះ​ដាក់​ទៅ​ តុលាការ​ខេត្ត​បន្ទាយមានជ័យ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons