. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, December 20, 2011

សភា​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​បក្ស សម រង្ស៊ី លោក ចាន់ ចេង


2011-12-20
សមាជិក​សភា​ចំនួន ៩៧​រូប បាន​ប្រជុំ​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែ​ធ្នូ ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង ជា​អ្នក​តំណាងរាស្ត្រ​មក​ពី​គណបក្ស សម រង្ស៊ី ខែត្រ​កណ្ដាល ដែល​មាន​សំឡេង​គាំទ្រ​ចំនួន ៨៨​សំឡេង លើ ៩៧​សំឡេង។
RFA/Tin Zakariya
តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង ដើរ​ចេញ​ពី​សភា បន្ទាប់​ពី​មាន​កិច្ច​ប្រជុំ​សម្រេច​ដក​អភ័យ​ឯកសិទ្ធិ​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី លោក ចាន់ ចេង នៅ​ព្រឹក​ថ្ងៃ​២០ ខែ​ធ្នូ ឆ្នាំ​២០១១។
លោក ហេង សំរិន ជា​ប្រធាន​រដ្ឋ​សភា​ជាតិ បាន​ប្រកាស​អំពី​មូលហេតុ​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង នេះ​ថា ដោយសារ​តែ​កាល​ពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ រដ្ឋ​សភា​បាន​ទទួល​លិខិត​មួយ​ច្បាប់​ពី​ក្រសួង​យុត្តិធម៌​ស្នើ​សុំ​ឲ្យ​ដក​ អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង ពីព្រោះ​លោក ចាន់ ចេង បាន​ផ្ដល់​មធ្យោបាយ​ឲ្យ​ជន​ត្រូវ​ចោទ​លួច​រត់​ចេញ​ពី​ពន្ធនាគារ។
តាម​គម្រោង​រដ្ឋ​សភា​ជាតិ​លើក​យក​របៀបវារៈ​ចំនួន ៤ មក​ពិភាក្សា និង​អនុម័ត​ក្នុង​ការ​ប្រជុំ​លើក​នេះ។ ប៉ុន្តែ​របៀបវារៈ​ដក​អភ័យ​ឯក​សិទ្ធិ​អ្នក​តំណាងរាស្ត្រ​នេះ គេ​លើក​យក​មក​អនុម័ត​មុន​គេ។
នៅ​បន្ទាប់​ពី​សមាជិក​រដ្ឋ​សភា​ដែល​ភាគ​ច្រើន​មក​ពី​គណបក្ស​ប្រជាជន​ កម្ពុជា បាន​លើក​ដៃ​សម្រេច​គាំទ្រ​លើ​ការ​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង គេ​សង្កេត​ឃើញ​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ដើរ​ចេញ​ពី​បន្ទាប់​ប្រជុំ​របស់​រដ្ឋ​សភា ហើយ​បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​មុខ​មន្ទីរ​រដ្ឋ​សភា​ភ្លាមៗ ដោយ​បញ្ចេញ​ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ការ​សម្រេច​ដក​អភ័យ​ឯក​សិទ្ធិ​សមាជិក ​របស់​ខ្លួន​នោះ។
លោក សុន ឆ័យ ជា​ប្រធាន​ក្រុម​អ្នក​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង បាន​ចោទ​ប្រកាន់​ថា ការ​ដក​អភ័យ​ឯកសិទ្ធិ​លោក ចាន់ ចេង នេះ ជា​រឿង​នយោបាយ។ លោក​បាន​លើក​ឡើង​ថា រដ្ឋ​សភា​កម្ពុជា មិន​មែន​ជា​ស្ថាប័ន​ឯករាជ្យ​នោះ​ឡើយ វា​ជា​ស្ថាប័ន​ប្រថាប់​ត្រា។
រដ្ឋ​សភា​ជាតិ​បាន​ដក​អភ័យ​ឯកសិទ្ធិ លោក ចាន់ ចេង នេះ នៅ​បន្ទាប់​ពី​ចៅក្រម​សាលា​ដំបូង​ខែត្រ​កណ្ដាល លោក លឹម សុគន្ថា បាន​ដាក់​លិខិត​ប្ដឹង​ទៅ​ក្រសួង​យុត្តិធម៌ ប្ដឹង​លោក ចាន់ ចេង ថា ជា​អ្នក​ផ្ដល់​មធ្យោបាយ​ឲ្យ​ជន​ជាប់​ឃុំ​ឈ្មោះ មាស ប៉េង លួច​រត់​ពី​ពន្ធនាគារ​ខែត្រ​កណ្ដាល។
ទាក់ទង​ទៅ​នឹង​ការ​ចោទ​ប្រកាន់​នេះ មេធាវី​របស់​លោក មាស ប៉េង គឺ​លោក ជូង ជូងី បាន​ដាក់​លិខិត​ទៅ​លោក ហេង សំរិន កាល​ពី​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​បំភ្លឺ​ថា កាល​ពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១ ក្ដី​របស់​គាត់ គឺ​លោក មាស ប៉េង ចេញ​ពី​ពន្ធនាគារ​ខែត្រ​កណ្ដាល ដោយ​គ្មាន​ការ​រារាំង​ពី​ឆ្មាំ​គុក​ទេ ពីព្រោះ​ថា លោក មាស ប៉េង មិន​មាន​ដីកា​ឃុំ​ខ្លួន​ពី​ចៅក្រម​ខែត្រ​កណ្ដាល លោក លឹម សុគន្ថា នោះ​ទេ។
តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា លោក រ៉ុង ឈុន បាន​លើក​ឡើង​ថា មុន​នឹង​ដក​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​ណា​មួយ​នោះ ស្ថាប័ន​រដ្ឋ​សភា​ត្រូវ​តែ​ធ្វើ​ការ​ស្រាវជ្រាវ​ឲ្យ​បាន​ច្បាស់លាស់ ហើយ​ករណី​ដក​អភ័យ​ឯក​សិទ្ធិ​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ចំនួន ៤ កន្លង​មក​នេះ វា​រូបភាព​នយោបាយ។
តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី នៅ​ក្នុង​អាណត្តិ​ទី​៤ រដ្ឋ​សភា​បាន​ដក​អភ័យ​ឯក​សិទ្ធិ​ចំនួន ៤​រូប​ហើយ ក្នុង​នោះ​មាន​ទាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ផង​ដែរ។
លោក សុន ឆ័យ បាន​អះអាង​ថា គណបក្ស​ប្រឆាំង​បាន​ដាក់​លិខិត​ប្ដឹង​ទៅ​សហភាព​អន្តរ​សភា (IPU) ដើម្បី​សុំ​ឲ្យ​គេ​ពិនិត្យ​លើ​ករណី​ដក​អភ័យ​ឯក​សិទ្ធិ​លោក ចាន់ ចេង នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons