. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, December 22, 2011

អគ្គលេខាធិការ​អាស៊ាន​សន្យា​ជួយ​កម្ពុជា​ដឹកនាំ​អាស៊ាន​ឲ្យ​បាន​ជោគជ័យ


ដោយ សុខ សេរី
2011-12-22
អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) បាន​សន្យា​ថា នឹង​ជួយ​ឲ្យ​ក្រសួង​ការបរទេស​កម្ពុជា រៀបចំ​ខ្លួន​ដឹកនាំ​អាស៊ាន នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ ប្រកប​ដោយ​ជោគជ័យ។
RFA/Sok Serey
អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ (Surin Pitsuwan) ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នា​ក្រសួង​ការបរទេស​កម្ពុជា នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១។
រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង និង​អគ្គលេខាធិការ​អាស៊ាន លោក ស៊ូរិន ពិតសុវណ្ណ នៅ​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១១ បាន​ឯកភាព​គ្នា​បង្កើត​ក្រុម​ការងារ​មួយ ដើម្បី​ជួយ​សម្រួល​ឲ្យ​កម្ពុជា ធ្វើ​ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ខាង​មុខ​នេះ ឲ្យ​បាន​ជោគជ័យ។
ក្រៅ​ពី​នេះ ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​ អគ្គលេខាធិការដ្ឋាន​អាស៊ាន និង​ក្រសួង​ការបរទេស​កម្ពុជា ដើម្បី​រៀបចំ​កិច្ច​ប្រជុំ​សំខាន់ៗ​នៅ​កម្ពុជា មាន​ដូចជា កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ខែ​មេសា ឆ្នាំ​២០១២។ កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០១២ រវាង​អាស៊ាន និង​ប្រទេស​ដៃគូ​ចំនួន ១៨ និង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាស៊ាន នៅ​ខែ​កក្កដា ឆ្នាំ​២០១២ ព្រមទាំង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​សេដ្ឋកិច្ច និង​វប្បធម៌​ជាដើម​របស់​អាស៊ាន។
កន្លង​មក​មេដឹកនាំ​នៃ​រដ្ឋ​សមាជិក​អាស៊ាន​ចំនួន ១០ បាន​សន្យា​ថា គេ​នឹង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ដូច​ជា​សហគមន៍​អឺរ៉ុប​ដែរ។ រដ្ឋ​សមាជិក​ចំនួន ១០​នោះ​មាន​ដូចជា កម្ពុជា (Cambodia) ថៃ (Thailand) ឡាវ (Lao) វៀតណាម  (Vietnam) មីម៉ានម៉ា ឬ​ភូមា (Myanmar/​Burma) ហ្វីលីពីន (Philippines) ឥណ្ឌូនេស៊ី (Indonesia) ម៉ាឡេស៊ី (Malaysia) សិង្ហបុរី (Singapore) និង​ប្រទេស​ប្រ៊ុយណេ (Brunei)។
ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​នៅ​ឯ​ក្រសួង​ការបរទេស​ថា កម្ពុជា​ធានា​ថា នឹង​ដឹកនាំ​អាស៊ាន​នៅ​ឆ្នាំ​២០១២ ឲ្យ​បាន​ជោគជ័យ៖ «ធ្វើ ​ឲ្យ​សមាហរណកម្ម​អាស៊ាន​ឲ្យ​បាន ដើម្បី​កសាង​សហគមន៍​អាស៊ាន នៅ​ឆ្នាំ​២០១៥។ ធ្វើ​យ៉ាង​ណា​ការ​ត​ភ្ជាប់​អាស៊ាន​លើ​គ្រប់​វិស័យ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទាំង​ខាង​ស្ថាប័ន ទាំង​ប្រជាជន ​ផ្លាស់ប្ដូរ​គ្នា​ឲ្យ​បាន​ជោគជ័យ»
លោក ស៊ូរិន ពិតសុវណ្ណ បាន​មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត​ថា យើង​មក​ពិភាក្សា​ថា តើ​អគ្គលេខាធិការដ្ឋាន​អាស៊ាន អាច​គាំទ្រ និង​សហការ​ជាមួយ​ប្រធាន​ថ្មី​របស់​អាស៊ាន​យ៉ាង​ណា​នៅ​ឆ្នាំ​២០១២ ដើម្បី​ទទួល​បាន​នូវ​ការ​ជោគជ័យ​។
លោក ស៊ូរិន ពិតសុវណ្ណ៖ «យើង​នៅ​សល់​តែ​រយៈពេល ៣​ឆ្នាំ​ទៀត ត្រូវ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ ហើយ​សហគមន៍​ភាគ​ច្រើន​នៅ​លើ​ពិភពលោក កំពុង​តែ​សម្លឹង​មើល​មក​យើង នៅ​គ្រា​ដែល​កម្ពុជា ជា​ប្រធាន​ថ្មី​របស់​អាស៊ាន។ តើ​យើង​នឹង​ដំណើរ​ការ​ការងារ​យើង​ដោយ​របៀប​ណា នៅ​គ្រា​ដែល​យើង​ឈាន​ឆ្ពោះ​ទៅ​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥»
លោក​បន្ត​ថា រដ្ឋ​សមាជិក​ទាំង​អស់​របស់​អាស៊ាន និង​ប្រទេស​ដៃគូ​ទាំង​អស់​របស់​អាស៊ាន មាន​ជំនឿ​ថា កម្ពុជា​នឹង​ដឹកនាំ​អាស៊ាន​ប្រកប​ដោយ​ជោគជ័យ ហើយ​ពួកគេ​ទាំង​នោះ​បាន​សន្យា​តាម​រយៈ​លោក​ថា ពួកគេ​នឹង​សហការ និង​គាំទ្រ​យ៉ាង​ពេញលេញ​ជាមួយ​កម្ពុជា ជា​ប្រធាន​អាស៊ាន នៅ​ឆ្នាំ​២០១២ ពីព្រោះ​គេ​ដឹង​ថា អាស៊ាន​ជា​អង្គការ​មួយ​ទទួល​បាន​នូវ​ការ​ជោគជ័យ​កន្លង​មក​នៅ​លើ​ពិភពលោក។
ប្រទេស​កម្ពុជា ធ្លាប់​ធ្វើ​ជា​ប្រធាន​អាស៊ាន ម្ដង​ហើយ នៅ​ឆ្នាំ​២០០២ កន្លង​ទៅ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons