. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, December 20, 2011

ក្ខាសាលាស្តីពីសិទ្ធិលើកស្ទួយសិទ្ធិ ដីធ្លីនិងការអនុវត្តន៍ច្បាប់

របាយការណ៍សង្ខេបសិក្ខាសាលា
ស្តីពីលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តច្បាប់
នៅថ្ងៃទី១៦ ខែ ធ្នូឆ្នាំ២០១១ នៅសាកលវិទ្យាល័យបៀប្រាយ
កាលពីថ្ងៃទី ១៦ ខែ ធ្នូឆ្នាំ២០១១ សមាគមអាដហុកបានប្រារព្ធសិក្ខាស្តីពីលើស្ទួយសិទ្ធិដីធ្លី និងការអនុវត្ត ច្បាប់ ដោយសហការជាមួយអាជ្ញាធរខេត្ត នៅសាកលវិទ្យាល័យបៀប្រាយ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដែលមានការ ចូលរួមជាវាគ្មិនកិត្តិយស មានលោក រៀម សារិន ជាអភិបាលរងខេត្ត. លោក អាំង មាលតី ប្រធានសាលាដំបូង. លោក ធន សារាយ ប្រធានសមាគមអាដហុក និង លោក ឡុង លន់ មេធាវីប្រចាំសមាគមអាដហុក ព្រមទាំង មានការចូលពីសំណាក់មន្រ្តីរដ្ឋបាលព្រៃឈើ. មន្រ្តីបរិស្ថាន. ប៉ូលិស ស្នងការនគរបាល. កងរាជអាវុធហត្ថខេត្ត. និងប្រជាពលរដ្ឋ ព្រមទាំងអង្គការមិនមែនរដ្ឋាភិបាល ។

ក្នុងការចំណាប់នៃសិក្ខាសាលានេះ លោក ធន សារាយ ប្រធានសមាគមអាដហុក បានមានប្រសាសន៍
ថាៈ គោលបំណងនៃសិក្ខាសាលានេះ មានបំណងឲ្យបងប្អូនដែលកំពុងតែបាត់បងដីធ្លី និងកំពុងមានទំនាស់ដីធ្លី បានចូលរួមសម្តែងមតិ និងបានសាកសួររាល់ចម្ងល់ទាំងឡាយ ដែលធ្លាប់កើតមានកន្លងមក ក្នុងការចូលរួម ដោះស្រាយ ដែលទៅតាមផ្លូវច្បាប់ក្តីទៅតាមការដោះស្រាយតាមយន្តការរបស់គណៈកម្មការដោះស្រាយវិវាទដី ធ្លីក្តី កន្លងមក បងប្អូននឹងទទួលបានការបំភ្លឺពីវាគ្មិនកិត្តិយសសំខាន់ធ្វើការបកស្រាយជូន ។
ខ្ញុំជឿជាក់ថា មនុស្សយើងពិតជាត្រូវការ ដីធ្លីសំរាប់ប្រកបរបរកសិកម្ម ដើម្បីដោះស្រាយជីវភាព បើបាត់ បង់ដីធ្លី យើងពិតជួបការលំបាកយ៉ាងខ្លាំង ចំពោះជីវភាពរបស់ខ្លួន ។
ក្នុងការចូលរួមនេះ លោក រៀម សារិន អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍បើកកម្មវិធី សិក្ខាសាលាស្តីពីលើកស្ទួយសិទ្ធិដីធ្លី និងការអនុវត្តន៍ច្បាប់ សូមកោតសរសើរដល់សមាគមអាដហុក ដែលបាន ផ្តួចផ្តើមសិក្ខាសាលានេះឡើង ដើម្បីឲ្យប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីបានចូលរួមបញ្ចេញមតិយោបល់ លើក បញ្ហាដែលជាកង្វល់របស់ពួកគាត់ ។ ចំពោះបញ្ហាដីធ្លីនេះ កន្លងមកខេត្តយើងបានចុះបញ្ជីក្បាលដីជាលក្ខណៈ ជាប្រព័ន្ធ និងដាច់ដោយដុំជូនប្រជាពលរដ្ឋយើង ។ ចំពោះដីសម្បទានសេដ្ឋកិច្ចវិញ គឺអាចជួយឲ្យប្រជាពលរដ្ឋ មានការងារធ្វើច្រើន ដែលធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកាន់តែធូរមួយកំរិតទៀត ។
មតិរបស់វាគ្មិនក្នុងការចូលរួមនេះ លោក អាំង មាលតី ប្រធានសាលាដំបូង ខេត្តបន្ទាយមានជ័យបាន លើកឡើងអំពីនីតិវិធីដោះស្រាយវិវាទដីធ្លីរបស់តុលាការ និងផលវិបាកកន្លងមក ដោយមានប្រសាសន៍ថាៈ ចំពោះការដោះស្រាយវិវាទដីធ្លី សាលាដំបូង ជាក់ស្តែងយើងលើកយកមកដោះស្រាយតាមក្រមរដ្ឋប្បវេណី ចំពោះដីធ្លីដែលមានប័ណ្ណ .ដីមរត៌ក. ដីពាក់ព័ន្ធទៅលើកិច្ចសន្យា ។ នៅក្នុងរឿងរដ្ឋប្បវេណីភាគីទាំងសងខាង ត្រូវតែរកភស្តុតាងដោយខ្លួនឯង ។ តែអ្នកមានបញ្ហាទំនាស់ដីធ្លីគួរតែប្តឹងឲ្យត្រូវនឹងសមត្ថកិច្ច ដើម្បីកុំឲ្យពន្យារ ពេលយូរ ។ ក្នុងដែរចៅក្រមអ្នកកាន់ក្តីរឿងនោះ ត្រូវមានលក្ខណៈសម្បត្តិ ដូចចា
អ្នកស្រាយត្រូវមានឆន្ទៈពិតប្រាកដ. មិនមានបក្សពួកនិយម. ប្រមូលព័ត៌មាន. រកឫសគល់នៃបញ្ហា. ឧសគ្គ ។
លោក ឡុង លន់ មេធាវីប្រចាំសមាគមអាដហុក បានលើកឡើងអំពីរដ្ឋាភិបាលបានផ្តល់ដីសម្បទាន សេដ្ឋកិច្ចជូនដល់ក្រុមហ៊ុនកន្លងមក ដែលមិនបានចុះពិនិត្យលើផលប៉ៈពាល់ជាមុន ដូចនេះទើបមានទំនាស់ កើតឡើង តែប្រជាពលរដ្ឋអាចប្រើសិទ្ធិគាត់ ក្នុងការប្តឹងតវ៉ា ឬ ធ្វើបាតុកម្មអហិង្សា តែបើសិនជាគាត់ធ្វើបាតុកម្ម ហិង្សាណាមួយ គាត់ត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ ។
វាគ្មិនកិត្តិយសបានធ្វើការបកស្រាយទៅតាមជំនាញរបស់ខ្លួនធ្លាប់មានបទពិសោធន៍កន្លងមក លោក ឱ ណាវរ៉ាត់ អនុប្រធានការិយាភូមិបាលខេត្តបន្ទាយមានជ័យ បានលើកឡើងអពីយន្តការដោះស្រាយដីធ្លីដែល មាន ៣ ថ្នាក់មាន ថ្នាក់ ស្រុក . ថ្នាក់ខេត្ត និងថ្នាក់ជាតិ ។ យន្តការនីមួយៗសុទ្ធតែមានបច្ចេកទេស ដោយប្រើជា លក្ខណៈសំរបសំរួល មិនមានសិទ្ធិសំរេចណាមួយទេ មានតែថ្នាក់ជាតិមានសិទ្ធិសំរេច ហើយបើភាគីណាមួយ មិនសុខចិត្តរយៈពេល ៣០ថ្ងៃអាចប្តឹងទៅតុលាការបាន ។ ចំពោះការដោះស្រាយវិវាទដីធ្លីនេះដោះស្រាយតែដី ណាដែលមិនមានប័ណ្ណ តែបើដីមានប័ណ្ណ. ដីមរត៌ក និង ដីមានកិច្ចសន្យា ជាសមត្ថកិច្ចរបស់តុលាការ ។
នៅក្នុងសិក្ខាសាលានោះមានសំណួរដ៏ផុសដែលមកពីសមាគមន៍ផ្សេងៗបានធ្វើការសាកសួរដល់វាគ្មិន កិត្តិយស ដើម្បីឆ្លើយ និងបកស្រាយ។

លោក ធន សារាយ បានសង្កត់ធ្ងន់ថា ដោយបានផ្តល់អនុសាសន៍អង្គសិក្ខាសាលា សិទ្ធិមនុស្សនិងដីធ្លី មាន ទំនាក់ទំនងគ្នាយ៉ាងណា ហើយយើង ឃើញមានការទំនាកើទំនងគ្នា ប្រជាពលរដ្ឋមាន ៧៥ ទៅ ៨០ % ដែលធ្វើកសិកម្ម មិនមែនដូចអ្នកទីក្រុង នោះទេ ។ ដូចនេះមានដីមានសារៈសំខាន់ណាស់ ។ទាក់ទងខាង សេដ្ឋកិច្ច ដោយប្រជាពលរដ្ឋមានជម្ងឺ ជាទី បំផុត គាត់អស់ដី ទីបំផុតទៅធ្វើការស៊ីឈ្នួលគេ.ត្រូវបានគេលក់. ។ ដូចនេះមនុស្សយើងមិនអាច ទៅរស់នៅលើ ដើមឈើនោះទេ ដូចនេះហើយត្រូវរស់នៅលើដី ត្រូវរស់នៅលើដី សាធារណៈរបស់ រដ្ឋ ។ នៅពេលនោះគាត់ ត្រូវរស់នោះត្រូវបានគេប្តឹងចាប់ដាក់គុក ដូចនេះជារឿងអយុត្តិធម៌ ។ នៅពេលប្រជាពលរដ្ឋអត់ដី ហើយ ចាប់ គាត់ដាក់គុកទៀតនោះ ជារឿងអយុត្តិធម៌ណាស់ ។ ដូចនេះរដ្ឋគួរតែ ផ្តល់សម្បទានសង្គមកិច្ច សមរម្យដែលគាត់ អាចកាន់ កាប់រយៈពេល ០៥ ឆ្នាំ ទើបអាចលក់ដូរបាននោះ។ ដូចនេះប្រជាពលរដ្ឋ ធ្វើស្រែមិនមានតាម បច្ចេកទេសទេ ។ ចំពោះការទំនាស់ដីធ្លីនេះ គឺដីសម្បទានសេដ្ឋកិច្ច ដោយសុំកុំឲ្យជួលទៅដល់ក្រុមហ៊ុនបន្ថែមទៀត ព្រោះក្រុមហ៊ុន មិនអាចជួល ជាប់រហូតនោះទេ ។ ការអភិ វឌ្ឍន៍នៅនឹង កន្លែង គឺមានការ ចំណេញ ៤ ដង ក្នុងលទ្ធផលធ្វើការខាងក្រៅ ។ ការឲ្យដីទៅក្រុមហ៊ុន បង្កើតការ ងារជូនប្រជាពលរដ្ឋនោះ គឺជាការយល់ច្រឡំ ប្រជាពលរដ្ឋអាចធ្វើបាន មិនគួរឲក្រុមហ៊ុន ។ ចំពោះដីខេត្ត បន្ទាយមានជ័យ ដល់ដីព្រះរាជក្រិត្យ សូមខេត្ត ទុកដីនោះ ជូនប្រជាពលរដ្ឋ យើងដែលនឹងកើនក្នុងពេលក្រោយ លោកបានបន្ថែមថា នេះជាការដោះដូរព័ត៌មាន ហើយប្តូរយោបល់មតិ ហើយបន្ទាប់ពីសិក្ខាសាលា នេះរួច យើងនឹងធ្វើការតាមដាន ។ ចំពោះដីនៅចំណុចបឹងក្របៅ ស្ថិតនៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ គួរតែចុះបញ្ជីឲ្យពួកគាត់ ។ ចំណែកដីនៅតំបន់ឈ្នួលទ្រេត ដែលប្រជាពលរដ្ឋ០៤គ្រួសារ ត្រូវបានក្រុមហ៊ុនសូរ្យចន្ធូយក គួរជ្រ្វៀលជូនពួកគាត់ និងចំណែកដីផ្សេងទៀតក្រៅពី៤គ្រួសារ ។ យើងអាច ជជែកគ្នាឲបានលំអិត តើការចូលកាន់កាប់ តើកាន់កាប់ថ្មីយ៉ាងម៉េច តើក្រុមហ៊ុន មានប័ណ្ណកាន់កាប់តាំងពី ពេលណា? ដូចនេះយើងអាចយកមកជជែកគ្នា ហើយយើងអាចរកបានចំណុចណាអាចដោះស្រាយ តើកំហុស អ្នកណា ។ ចំពោះស្រូវនៅខាងក្រៅអាងមិនលិច ហើយនៅក្នុងអាងពិបាកដោះស្រាយ លោកអភិបាលនឹងផ្តល់ ជូន។ ចំពោះរឿងនៅកន្លែងនេះ លោក អាចទាក់ទងអាដហុក ខេត្តបន្ទាយមានជ័យ ។ នៅពេលក្រោយ យើងយករឿងតែមួយមកដោះ ដោយយកតែរឿងមួយធ្វើការ ដោះស្រាយ។ ចំពោះដីនៅតំបន់ព្រះរាជក្រិត្យ ការពារទេសភាពបន្ទាយឆ្មារ ហើយមានព្រៃសហគមន៍ ដែលខាងក្រុមហ៊ុន គួរទុកព្រៃសហគមន៍ជាគំរបព្រៃ ឈើជូនប្រជាពលរដ្ឋ ។
លោក រៀម សារិន អភិបាលរងខេត្ត បានមានអនុសាសន៍ថាៈ ព្រៃសហគមន៍ក្រុមហ៊ុនមិនប៉ៈពាល់ទេ ហើយចំពោះដីធ្លីដែលកំពុងមានទំនាស់ប្រជាពលរដ្ឋអាចជួបជាមួយលោកមេឃុំ/ ស្រុក ហើយលើកឡើងឲ្យចំ បញ្ហា ហើយសូមកុំប្រើហិង្សា ។ សូមអត់ធ្មត់នឹងគ្នា ដោយស្មោះត្រង់នឹងគ្នា នៅពេលដោះស្រាយវាប៉ៈពាល់ ភាគីម្ខាងទៀត ដូចនេះយើងមិនមានអំណាចគ្រប់គ្រាន់មិនអាចមានអំណាចកាត់បាន តែបើយើងអាចកាត់ បាននោះ យើងកាត់ឲ្យភ្លាម ។ សូមបងប្អូននិយាយឲ្យត្រង់ មានអ្វីអាចនិយាយ គ្នាបាន ។
សិក្ខាសាលាត្រូវបានបញ្ចប់តាមពេលវេលាកំណត់អស់រយៈពេលពេញមួយថ្ងៃ ហើយប្រកបដោយភាព ពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ មកពីសហគមនានា តែសមាគមអាដហុក នៅតែតាមដាន និងសហការជា មួយអាជ្ញាធរ ដើម្បីរកអនុសាសន៍ផ្សេងៗ ជំរុញឲ្យមានការដោះស្រាយបញ្ហាទំនាស់ទាំងអស់នេះជូនប្រជាពល រដ្ឋ ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons