. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, January 27, 2012

គណបក្ស​ប្រឆាំង​និង​គណបក្ស​គ្រប់គ្រង​អំណាច​ចោទគ្នា​ពីបទ​បំពាន​ច្បាប់​បោះឆ្នោត

ដោយ ជន ​សក្តា​ វីអូអេ ខ្មែរ | ភ្នំពេញ

«គណបក្ស​ប្រជាជន​គ្មាន​គោលការណ៍ ​ឬ​ក៏​គ្មាន​វិធានការ​ក្នុង​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​អី្វ​ទេ»។​

គណបក្ស​គ្រប់គ្រង​អំណាច ​និង​គណបក្ស​ប្រឆាំង​បាន​បញ្ចប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​ ថ្ងៃ​សុក្រ​នេះ ​ដែល​គណបក្ស​សម ​រង្ស៊ី​ បាន​ចោទ​ប្រកាន់​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​ការ​ទិញ​ទឹក​ចិត្ត​អ្នក​ គាំទ្រ​គណ​បក្ស​របស់​ខ្លួន។

ការ​បោះឆ្នោត​ព្រឹទ្ធសភា​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​ទី​ ២៩​ ខាង​មុខ​នេះ​ សម្រាប់​អាសនៈ​ចំនួន​៦១​ ដែល​រួម​មាន​ពីរ​រូប​តែងតាំង​ដោយ​ព្រះ​មហាក្សត្រ​ និង​ពីរ​រូប​ទៀត​តែងតាំង​ដោយ​រដ្ឋសភា។


លោក​យឹម ​សុវណ្ណ ​អ្នក​នាំពាក្យ​គណបក្ស​សម ​រង្ស៊ី​ បាន​ថ្លែង​ថា​ សកម្មជន​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ទិញ​ទឹក​ចិត្ត​សមាជិក​គណបក្ស​សម​ រង្ស៊ី​ ក្នុង​ម្នាក់ៗ​យ៉ាង​តិច​៧០០​ដុល្លារ​អាមេរិក ​ដើម្បី​ឲ្យ​បោះឆ្នោត​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា។

«ខ្ញុំ​ឃើញ​គណបក្ស​កាន់​អំណាច​គគ្រឹក​គគ្រេង​ណាស់​ក្នុង​ ការ​ទិញ​សន្លឹក​ឆ្នោត​ស្ទើរ​តែ​គ្រប់​ខេត្ត​ក្រុង​ទាំង​អស់។ ​ហើយ​គេ​បង្កើត​ឲ្យ​មាន​ការ​ប្រជុំ​នៅ​តាម​ឃុំ ​តាម​ស្រុក ​ដើម្បី​បោក​បញ្ឆោត​ឲ្យ​សមាជិក​គណបក្ស​សម ​រង្ស៊ី​ ហ្នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​គេ។ ​ហើយ​​ឃើញ​តុលាការ​ហ្នឹង​ក៏​មមា​ញឹក​ដែរ ​ក្នុង​ប៉ុន្មាន​ថ្ងៃ​នេះ។ ​ពី​មុន​មិន​ដែល​ហៅ​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​របស់​គណបក្ស​ទៅ​សួរ​នាំ​អំពី ​បទ​ចោទ​ប្រកាន់​ផ្សេងៗ​ ដែល​គេ​កប់​ទុក​ចោល​តាំង​ពី​យូរ​ណាស់​ក្នុង​ហេតុផល​នយោបាយ​នោះ​ មិន​ដែល​មាន​ទេ។ ​ប៉ុន្តែ​មួយ​ថ្ងៃ​ពីរ​ថ្ងៃ​នេះ ​តុលាការ​ក៏​រវល់​ខ្លាំង​ណាស់​ដែរ។ ​រូបភាព​នេះ​សុទ្ធ​តែ​ជា​របៀប​គំរាម​កំហែង ​និង​បំភិត​បំភ័យ​អង្គ​បោះឆ្នោត​របស់​គណបក្ស​សម ​រង្ស៊ី។​ ក៏ប៉ុន្តែ​ខ្ញុំ​យល់​ឃើញ​ថា ​វា​ប្រហែល​ជា​មិន​មាន​ប្រសិទិ្ធភាព​ទេ»។

លោក​យឹម ​សុវណ្ណ​បាន​បន្ថែម​ថា​ គណបក្ស​សម ​រង្ស៊ី​ចាប់​បាន​ករណី​ទិញ​ទឹក​ចិត្ត​មួយ​នៅ​ខេត្ត​បាត់ដំបង ​ប៉ុន្តែ​មាន​ច្រើន​ករណី​ទៀត​ដែល​មិន​អាច​ចាប់​ភស្តុតាង​បាន។

លោកអ៊ុក ​គឹមហាន ​នាយក​នៃ​នាយកដ្ឋាន​បូក​សរុប​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ​ថា​ ជា​ការ​មិន​ពិត។

«គណបក្ស​ប្រជាជន​គ្មាន​គោលការណ៍ ​ឬ​ក៏​គ្មាន​វិធានការ​ក្នុង​ការ​ទិញ​ដូរ​សន្លឹក​ឆ្នោត​អី្វ​ទេ»។

លោក​អ៊ុក​ គឹមហាន​បាន​លើក​ឡើង​បញ្ឆិត​បញ្ឆៀង​ទៅ​គណបក្ស​សម ​រង្ស៊ី​ ថា​ មាន​គោល​ការណ៍​ដាក់​ការ​គាប​សង្កត់​លើ​សមាជិក​របស់​ខ្លួន​ឲ្យ​ស្បថ​បោះឆ្នោត ​ឲ្យ​គណបក្ស​ខ្លួន។

លោក​ទេព ​នីថា ​អគ្គលេខាធិការ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​​បាន​ថ្លែង​ប្រាប់​ សនិ្នសីទ​កាសែត​ថា​ គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ ទទួល​បាន​បណ្តឹង​ចំនួន​បួន​ ដោយ​បណ្តឹង​ពីរ​ត្រូវ​បាន​ដោះស្រាយ ​និង​ពីរ​ទៀត​កំពុង​ដំណើរ​ការ​ដោះស្រាយ។

«នៅ​ក្នុង​រយៈពេល​នៃ​ការ​ឃោសនា​បោះឆ្នោត​នេះ ​នៅ​រាជធានី ​ខេត្ត ​យើង​បាន​ទទួល​បណ្តឹង​បួន ​ទី​១​ការ​បំផ្លាញ​សម្ភារៈ​ឃោសនា​ ទី​២​ការ​ចង​បដា​ឆ្លងកាត់​ផ្លូវ​ដែល​នីតិ​វិធី​របស់​គជប​បាន​ហាម ​ទី​៣​ការ​ឃោសនា​បោះឆ្នោត​រំខាន​ដល់​ការ​រៀនសូត្រ​របស់​សិស្សតាម​សាលារៀន ​និង​ទី​៤​ការ​ទិញ​ទឹក​ចិត្ត។ ​ក្នុង​បណ្តឹង​ទាំង​បួន​នេះ ​បណ្តឹង​ពីរ​ត្រូវ​បាន​ដោះស្រាយ​ហើយ។ ​បណ្តឹង​ដែល ​ទាក់ទង​ការ​រំខាន​សិក្សា ​និង​ការ​ចង​បដា​ឆ្លង​កាត់​ផ្លូវ​ក៏​បាន​ ដោះស្រាយ​ហើយ»។

លោក​យឹម ​សុវណ្ណ​បាន​ថ្លែង​ថា ​គណបក្ស​សម ​រង្ស៊ី​ទទួល​បាន​អាសនៈ​យ៉ាង​តិច​១១​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ព្រឹទ្ធ​សភា​នេះ។

ក្នុង​ការ​បោះឆ្នោត​ព្រឹទ្ធសភា​អាណតិ្ត​ទី​២ ​គណបក្ស​ប្រជាជន​កម្ពុជា​មាន​អាសនៈ​៤៥ ​គណបក្ស​ហ៊្វុនស៊ិនប៉ិច​១០​អាសនៈ ​និង​គណបក្ស​សម ​រង្ស៊ី​ មាន​២​អាសនៈ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons