. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, January 28, 2012

សវនាការ​លើ​បណ្ដឹង​ចោទ​មន្ត្រី​​គណបក្ស​ប្រជាជន​ពី​បទ​ទិញ​ទឹក​ចិត្ត

ដោយ សួន សុផលមុន្នី

2012-01-28
គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២៧ ខែ​មករា បាន​បើក​សវនាការ​លើ​បណ្ដឹង​របស់​គណបក្ស សម រង្ស៊ី ដែល​បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ពី​បទ​ប្រើ​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ​របស់​គណបក្ស សម រង្ស៊ី ម្នាក់។
គណបក្ស សម រង្ស៊ី បាន​ប្ដឹង​ចោទ​ប្រកាន់​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ឈ្មោះ ជាម ប៉េអា ពី​បទ​យក​លុយ​ទិញ​ទឹក​ចិត្ត​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស សម រង្ស៊ី ឲ្យ​បោះ​ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​នីតិកាល​ទី​៣ នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ឆ្នាំ​២០១២ នេះ។
អ្នកស្រី មូរ សុខហួរ អ្នក​តំណាងរាស្ត្រ​គណបក្ស សម រង្ស៊ី បាន​ថ្លែង​នៅ​បន្ទាប់​ពី​បញ្ចប់​សវនាការ​ថា គណបក្ស សម រង្ស៊ី ទាមទារ​បី​ចំណុច។ ទី​១ សុំ​ឲ្យ​មាន​ការ​ពិន័យ​ជា​ទឹក​ប្រាក់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​បោះ​ ឆ្នោត ទី​២ សុំ​ឲ្យ​លុប​ឈ្មោះ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ចំនួន​ពីរ​នាក់​ចេញ​ពី​បញ្ជី​ឈ្មោះ​បោះ​ឆ្នោត​ឆ្នាំ​២០១២ និង​ទី​៣ សុំ​ឲ្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លុប​ឈ្មោះ​គណបក្ស​ប្រជាជន​កម្ពុជា ចេញ​ពី​បញ្ជី​បោះ​ឆ្នោត ព្រោះ​ថា គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រើ​មន្ត្រី​របស់​ខ្លួន​យក​លុយ​ទិញ​ទឹក​ចិត្ត​មន្ត្រី​គណបក្ស សម រង្ស៊ី ផ្ទុយ​ពី​ច្បាប់​បោះ​ឆ្នោត។
អ្នកស្រី មូរ សុខហួរ៖ «ការ​ទិញ​សន្លឹក​ឆ្នោត គឺ​ជា​ការ​បំផ្លាញ​គោលការណ៍​ប្រជាធិបតេយ្យ ដែល​ចាប់​ផ្ដើម​ពី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌ គណបក្ស សម រង្ស៊ី អំពាវនាវ​ឲ្យ​ម្ចាស់​ឆ្នោត​រក្សា​សន្លឹក​ឆ្នោត​របស់​ខ្លួន ហើយ​ការ​ទិញ​ដូរ​សន្លឹង​ឆ្នោត គឺ​ជា​ការ​មួយ​ខុស​ច្បាប់»
លទ្ធផល​នៃ​សវនាការ​របស់​គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ បាត់ដំបង នឹង​ប្រកាស​ឲ្យ​ដឹង​នៅ​វេលា​ម៉ោង ៩​ព្រឹក ថ្ងៃ​ទី​២៨ ខែ​មករា ឆ្នាំ​២០១២៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons