. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, February 4, 2012

សង្គម​ស៊ីវិល៖ ប៉ូលិស​នៅ​ច្រក​ប៉ោយប៉ែត​បន្ត​ជំរិត​ទារ​លុយ​ពី​ពលករ


2012-02-04
មន្ត្រី​សមាគម និង​មន្ត្រី​គណបក្ស​ប្រឆាំង​បាន​ថ្លែង​ថា សមត្ថកិច្ច​ប៉ូលិស​អន្តោប្រវេសន៍​ខ្មែរ​ប្រចាំ​នៅ​ចក្រ​ទ្វារ​អន្តរជាតិ​ ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ នៅ​តែ​បន្ត​ជំរិត​ទារ​លុយ​ពី​ពលករ​ខ្មែរ​រង​គ្រោះ​ ដែល​អាជ្ញាធរ​ថៃ ចាប់​បញ្ជូន​ពី​ប្រទេស​ថៃ មក​ស្រុក​ខ្មែរ​វិញ​រាប់​ម៉ឺន​នាក់​ក្នុង​មួយ​ឆ្នាំៗ។

RFA/Soun Sophalmony
ប៉ុស្តិ៍​នគរបាល​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ
 

លោក ម៉ង់ ពុទ្ធី ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ និង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រចាំ​សាខា​ខេត្ត​បន្ទាយមានជ័យ។ លោក​បាន​ថ្លែង​កាល​ពី​ថ្ងៃ​សុក្រ ទី​៣ ខែ​កុម្ភៈ ថា លោក​សុំ​ឲ្យ​ពលករ​ខ្មែរ​ដែល​ជា​អ្នក​រងគ្រោះ​រួម​គ្នា​ផ្ដិត​មេដៃ​ធ្វើ​ ពាក្យ​បណ្ដឹង​ដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ ដើម្បី​ចាត់​ការ​តាម​ផ្លូវ​ច្បាប់​ទៅ​លើ​មន្ត្រី​ប៉ូលិស​អន្តោប្រវេសន៍​នៅ​ ចក្រ​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។ ការ​ស្នើ​សុំ​នេះ​ដោយសារ​តែ​លោក​មើល​ឃើញ​ថា មាន​ពលករ​ខ្មែរ​រាប់​ម៉ឺន​នាក់​នៅ​តែ​បន្ត​ពី​សំណាក់​សមត្ថកិច្ច​ប៉ូលិស​ ប្រចាំ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត។
លោក ម៉ង់ ពុទ្ធី៖ «ពេល​ដែល ថៃ​ចាប់​គឺ​គាត់​ត្រូវ​រង​គ្រោះ​មួយ​សា គឺ​គេ​ឆែក​យក​លុយ​កាក់​ហ្នឹង​អស់​បញ្ជូន​មក​ខ្មែរ​ហ្នឹង អាជ្ញាធរ​ខ្មែរ​ជំរិត​យក​ប្រាក់​ម្ដង​ទៀត។ ២០០​បាត គឺ​អាជ្ញាធរ​របស់​លោក សៅ ប៊ុនរិទ្ធិ។ វាអយុត្តិធម៌​សម្រាប់​ពលករ​ខ្មែរ​មែន​ទែន។ យើង​ឃើញ​ថា បើ​សិន​ជា​អ្នក​ហ្នឹង​មិន​មាន​លុយ​ទេ ប៉ូលិស​លក់​ឲ្យ​អ្នក​ផ្សេង​ដូច​គក់​ជេ​អ៊ីចឹង។ យក​ចេញ​ពី​ប៉ុស្តិ៍​តំលៃ​ប៉ុន្មាន ឧបមា​ថា តំលៃ ៥០០​បាត ហើយ​អ្នក​គក់ជេ​យក​ដល់​ផ្ទះ បាន ២.០០០​បាន ទៅ ៣.០០០​បាត អ៊ីចឹង​ទៅ កេង​ប្រវ័ញ្ច​លើ​កម្មករ​ខ្មែរ​ខ្លួន​ឯង ដែល​រង​គ្រោះ ជន​បរទេស​ធ្វើ​បាប​ខ្មែរ​មួយ​សា​ហើយ មក​ដល់​ស្រុក​ខ្មែរ​ប៉ូលិស​ធ្វើ​បាប​មួយ​សា​ទៀត»។ 
ប្រជាពលរដ្ឋ​ខ្មែរ​បាន​ត្អូញត្អែរ​ថា ដោយសារ​តែ​ជីវភាព​ក្រីក្រ និង​នៅ​ស្រុក​ខ្មែរ​ពុំ​មាន​ការងារ​ធ្វើ​បាន​ប្រាក់​កម្រៃ​ខ្ពស់ បាន​បង្ខំ​ឲ្យ​ពួក​គេ​ធ្វើ​ចំណាក​ស្រុក​ពី​ខេត្ត​ក្រុង​នានា ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ។ អ្នក​ខ្លះ​ទៅ​ដោយ​ស្រប​ច្បាប់ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ទៅ​ប្រទេស​ថៃ ដោយ​ពុំ​ស្រប​ច្បាប់​ត្រូវ​បាន​រដ្ឋាភិបាល​​ថៃ ចាប់​ដាក់​ពន្ធនាគារ​ផ្ដន្ទាទោស បន្ទាប់​ពី​ទទួល​ទោស​ហើយ​ត្រូវ​គេ​ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ។ 
លោក មាន សារិទ្ធ សមាជិក​ក្រុមប្រឹក្សា​ក្រុង​ប៉ោយប៉ែត​របស់​គណបក្ស សម រង្ស៊ី។ លោក​បាន​ថ្លែង​ថា ប្រជាពលករ​ខ្មែរ​ទាំង​នោះ​ជួប​ការ​លំបាក និង​រង​គ្រោះ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​នៅ​ពេល​គេ​បញ្ជូន​មក​ដល់​ស្រុក​ខ្មែរ​ហើយ ក៏​ទទួល​រង​គ្រោះ​ផ្ទួន​ថែម​ទៀត៖ «ក្នុង​ម្នាក់​អន់​បំផុត​ក៏ ២០០​បាត ទៅ ៣០០​បាត​ដែរ មិន​មែន​ថៃ បញ្ជូន​មក​ហើយ គាត់​ឲ្យ​អ្នក​អស់​ហ្នឹង​ទៅ​ស្រុក​កំណើត ទៅ​ទីលំនៅ​របស់​គាត់​បាន​ដោយ​ស្រួល​ទេ ប៉ូលិស​ហ្នឹង​ត្រូវ​នាំ​អ្នក​ដែល​ថៃ បញ្ជូន​មក​ហើយ​ទៅ​កន្លែង​ប៉ូលិស​ហ្នឹង​តែម្តង​ទៅ ធ្វើ​ការ​ណែនាំ​ទៅ​ធ្វើការ​អប់រំ ប៉ុន្តែ​ការ​ពិត​ទៅ​ជំរិត​យក​លុយ​តែម្តង»
លោក ហេង ដាវី បុគ្គលិក​សង្គម​នៃ​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត បាន​មាន​ប្រសាសន៍​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ចូល​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​ថៃ មាន​ការ​កើន​ឡើង គឺ​ដោយសារ​តែ​ភាព​ក្រីក្រ៖ «សម្រាប់​មនុស្ស​ចាស់​ភាគ​ ច្រើន គាត់​មក​តាម​រយៈ​និរទេ្ទស ដោយសារ​ជីវភាព​គាត់​ខ្វះខាត ក៏​ប៉ុន្តែ​កុមារ​យើង​បាន​អប់រំ​គាត់ បាន​យល់​ដឹង​ខ្លះៗ សម្រាប់​ឪពុក​ម្ដាយ​ដែល​គាត់​នៅ​តែ​ព្យាយាម​ទៅ ដោយ​សារ​ជីវភាព​គាត់។ តាម​រយៈ​មេខ្យល់ ដោយ​ខ្លួន​ឯង ហើយ​គាត់​មក​ហ្នឹង ភាគ​ច្រើន​គាត់​មក​ហ្នឹង មិន​មែន​មក​ពី​ខេត្ត​នានា​ទេ គឺ​មក​តាម​ច្រក​ទ្វារ​ប៉ោយប៉ែត»
របាយការណ៍​របស់​មជ្ឈមណ្ឌល​សំចត​ប៉ោយប៉ែត បាន​បង្ហាញ​ថា ចំនួន​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​អាជ្ញាធរ​ ថៃ ចាប់​បញ្ជូន​មក​ស្រុក​ខ្មែរ​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត មាន​ចំនួន​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ​២០១០ រហូត​ទៅ​ដល់​ចំនួន​ជាង ៥​ពាន់ (៥.២៨៧​នាក់)។ គិត​ចាប់​ពី​ខែ​មករា ដល់​ខែ​ធ្នូ ឆ្នាំ​២០១១ មាន​ប្រជាពលរដ្ឋ​ខ្មែរ​ចំនួន​ជាង ១​សែន​នាក់ (១០៩.៩៦០) នៅ​ឆ្នាំ​២០១០ ក្នុង​រយៈពេល​មួយ​ឆ្នាំ​ដូច​គ្នា មាន​តែ​ចំនួន ១០៤.៦៧៣​នាក់​ប៉ុណ្ណោះ៕
កំណត់​ចំណាំ៖ ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ ដើម្បី​រក្សា​សេចក្ដី​​ថ្លៃថ្នូរ យើង​​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា​ដែល​មិន​​ជេរ​​ប្រមាថ​​ដល់​​អ្នក​​ដទៃ​តែ​ ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons