. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, March 29, 2012

២៤ ប្រធានបទ ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន លើក​មក​ពិភាក្សា

ពីគេហរទំព័រ Cen
(ថ្ងៃទី 29 មីនា 2012, ម៉ោង 11:56:AM) | ដោយ: រតនា
Give our kids a better deal
វេទិកាសង្គមស៊ីវិល មកពីបណ្តាប្រទេសសមាជិកអាស៊ាន ប្រារព្ធឡើង នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១មីនា ឆ្នាំ២០១២ ( រូបថត៖ ស៊ីវចាន់ណា )
1 of 3  
ភ្នំពេញ: ​វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន បានធ្វើ​ឡើង តាម​ការកំណត់ ចាប់ពី​ថ្ងៃទី​២៩ ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១២ នៅ​សណ្ឋាគារ​ឡាក់​គី​ស្ដារ ក្នុង​រាជធានី​ភ្នំពេញ​ដែលមាន​អ្នកចូលរួម​ប្រមាណ ២.០០០ នាក់ មកពី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល នៃ​ប្រទេស​សហគមន៍​អាស៊ាន និង​តំណាង​សហគមន៍ និង​អង្គការ​ក្នុងស្រុក​ប្រមាណ ៤០០ ទៀត ចូលរួម​លើក​បញ្ហា​ប្រឈម​នៅក្នុង​សហគមន៍ ដាក់ជូន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាស៊ាន យកទៅ​ដោះស្រាយ​នៅក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ចាប់ពី​ថ្ងៃទី​៣០ មីនា ដល់​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​ លោកស្រី ធី​ដា ឃិះ នាយិកា​អង្គាសីល​ការ និង​ជា​គណៈកម្មការ​រៀបចំ​វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន បាន​មានប្រសាសន៍ប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា វេទិកា​នៅពេលនេះ មាន​ប្រធានបទ​សំខាន់ៗ​ចំនួន ២៤ ដូចជា​គោលនយោបាយ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក ការអភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដីធ្លី និង​លំនៅដ្ឋាន​របស់​ប្រជាពលរដ្ឋ បញ្ហា​សិទ្ធិមនុស្ស​ជាទូទៅ សិទ្ធិ​ស្ដ្រី និង​ការរើសអើង​ជនជាតិភាគតិច នៅពេល​ធ្វើការ​អភិវឌ្ឍ ជាដើម​។ បញ្ហា​ទាំងនេះ មិនមែន​មាន​នៅតែ​កម្ពុជា​ទេ ជា​បញ្ហា​នៅក្នុង​តំបន់​។​

​លោកស្រី បន្តថា បន្ទាប់ពី​ធ្វើ​វេទិកា​នេះហើយ តំណាង​អង្គការ​ជាតិ និង​មកពី​សហគមន៍​អាស៊ាន​រួមគ្នា លើក​ជា​អនុសាសន៍​គោលនយោបាយ​រួម ជូន​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នីមួយៗ ដើម្បី​ការពារ​ប្រជាពលរដ្ឋ​ក្រី​ក្នុង​តំបន់ និង​ការបើកចំហ​ឲ្យ​អ្នកណា​ទៅធ្វើ​ការ​នៅ​កន្លែង​ណា​ក៏បាន នៅក្នុង​ឆ្នាំ​២០១៥​។

​លោកស្រី ធីតា ឃិះ បញ្ជាក់ថា “​យើង​មានការ​ព្រួយបារម្ភ​ថា ស្ដ្រី និង​ប្រជាពលរដ្ឋ ដែល​ក្រីក្រ មានចំណេះ​ចេះដឹង​តិចតួច នឹង​មិនបាន​ទទួលផល​ប្រយោជន៍​ធំធេង​ទេ ហើយនឹង​អាច​ជួបប្រទះ​បញ្ហា​យ៉ាងច្រើន​ផង អ្នក​ដែល​ទទួលផល​ប្រយោជន៍​នោះ គឺ​មានតែ​អ្នកចេះដឹង​ច្រើន ហើយ​អ្នក​ដែលមាន​ទ្រព្យសម្បត្តិ និង​មាន​ធនធាន​។ ដូច្នេះ​ប្រជាពលរដ្ឋ និង​ប្រទេស ដែលមាន​ធនធាន​តិចជាងគេ មាន​សមត្ថភាព​តិចជាងគេ នឹង​ជួប​នូវ​ការលំបាក​ច្រើន ដូច្នេះហើយ អង្គការ​សង្គម​ស៊ីវិល នឹងធ្វើ​ការទាមទារ​ឲ្យ​អាស៊ាន មាន​គោលនយោបាយ​ពិសេស សម្រាប់​ជួយ​ដល់​ប្រទេស​អភិវឌ្ឍន៍​តិចតួច ជាពិសេស​ប្រទេស​កម្ពុជា និង​ប្រទេស​ដទៃទៀត ដែលមាន​ការលំបាក​"​។​

​ចំណែក​លោក ឈិ​ត សំអាត ប្រធាន​អង្គការ NGO Forum បាន​មានប្រសាសន៍​នៅក្នុង​វេទិកា​នោះ​ថា គោលបំណង​វេទិកា​បី​ថ្ងៃ នៅពេលនេះ ដើម្បី​ធានា និង​ពង្រឹង​ឲ្យ​កាន់តែ​រឹងមាំ​រវាង​ពលរដ្ឋ​នៅ​ក្នុ​សហគមន៍​អាស៊ាន និង​ទទួលបាន​នូវ​ការយកចិត្តទុកដាក់ និង​កិច្ចសហប្រតិបត្តិការ​ពី​មេដឹកនាំ​អាស៊ាន ដើម្បី​ផ្ដល់ជូន​នូវ​ការទាមទារ​របស់​ពល​រដ្ឋ​អាស៊ាន ដល់​ថ្នាក់ដឹកនាំ​អាស៊ាន ពង្រឹង​ការលើកកម្ពស់​ការយក​ចិត្ត​ទុកដាក់ ការ​សហប្រតិបត្តិការ ឯកភាព​នានា របស់​ប្រជាពលរដ្ឋ នៃ​ការស្ថាបនា​សហគមន៍​អាស៊ាន និង​លើកឡើង​បញ្ហា​នានា ដែលជា​បញ្ហា​ប្រឈម និង​ដើម្បី​ឲ្យ​អង្គការ​មិនមែន​រដ្ឋាភិបាល​ទាំងអស់ មាន​ភាពងាយស្រួល​នៅក្នុង​សហគមន៍​អាស៊ាន​។​

​លោក​បន្តថា កាលពី​ឆ្នាំ​២០០៥ មាន​សន្និសីទ​ថ្នាក់​អាស៊ាន នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល ហើយ​បាន​ចាប់អារម្មណ៍​ពី​តួនាទី​របស់​ប្រជាពលរដ្ឋ នៅក្នុង​សង្គម​ស៊ីវិល​។ នៅក្នុង​វេទិកា​នោះដែរ ក្រៅពី​តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល ក្នុងប្រទេស​ជា​សមាជិក​អាស៊ាន ក៏មាន​តំណាង​អង្គការ​ក្រៅរ​ដា្ឋ​ភិ​បាល មកពី​ប្រទេស​ចិន អូស្ដ្រាលី កា​ម៉ា​រ៉ូ​ន កាណាដា ជប៉ុន សហរដ្ឋអាមេរិក អង់គ្លេស ស៊ុយ​អ៊ែត យូ​កាន់​ដា បង់​ក្លា​ដេ​ស និង​ប៉ា​គី​ស្ថាន​ផងដែរ​។

​ លោក បន្តថា វេទិកា​នោះ នឹងមាន​ការពិភាក្សា​ផ្ដោតទៅលើ​សិទ្ធិសេរីភាព ក្នុងការ​បញ្ចេញមតិ សិទ្ធិ​ស៊ីវិល សិទ្ធិ​កុមារ សិទ្ធិ​អប់រំ បញ្ហា​ជនជាតិភាគតិច លទ្ធិប្រជាធិបតេយ្យ និង​ការបោះឆ្នោត​។
​បន្ទាប់ពី​ បញ្ចប់​វេទិកា​បី​ថ្ងៃ អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ នឹង​ចេញ​សេចក្ដីថ្លែងការណ៍​រួម ដាក់​ចងក្រង​អនុសាសន៍ ដាក់ជូន​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​។ សេចក្ដីថ្លែងការណ៍​នោះ មាន​លក្ខណៈ​ស្ថាបនា គ្របដណ្ដប់​គ្រប់​ជ្រុងជ្រោយ ពីព្រោះ​វេទិកា​នេះ ជា​វេទិកា​តំបន់​ដ៏​ធំ ដែល​ធ្វើឡើង​រៀងរាល់ ៥​ឆ្នាំ​ម្ដង របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​។​

​សេចក្ដីថ្លែងការណ៍​រួម​របស់​ សង្គម​ស៊ីវិល ត្រូវបាន​លោក ឈិ​ត សំអាត បញ្ជាក់ថា នឹង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​អាស៊ាន បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឆ្លើយតប​ទៅនឹង​ទុក​កង្វល់ និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​អនុវត្ត ទៅតាម​សន្ធិសញ្ញា​អន្តរជាតិ ដែល​ខ្លួន​បាន​ចុះហត្ថលេខា​ជាមួយ​អង្គការសហប្រជាជាតិ គឺត្រូវធ្វើ​សកម្មភាព​ជាក់ស្ដែង​ក្នុងការ​ស្ថាបនា​សហគមន៍​អាស៊ាន​។

​ នៅក្នុង​វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន​នោះដែរ ក៏មាន​តំណាង​សហគមន៍​ជាច្រើន ដែល​រងគ្រោះ ដោយ​ការបណ្ដេញ​ចេញពី​លំនៅដ្ឋាន មក​ចូលរួម​ផងដែរ​។ ក្នុងនោះ ក៏មាន​តំណាង​ប្រជាពលរដ្ឋ​បឹងកក់ ដើម្បី​លើក​បញ្ហា​ប្រឈម​នានា ជូនទៅ​រដ្ឋាភិបាល និង​មេដឹកនាំ​ប្រទេស​អាស៊ាន ជួយ​ដោះស្រាយ​។​

​អ្នកស្រី ទេព វ​ន្នី តំណាង​អ្នកភូមិ​បឹងកក់ បាន​និយាយប្រាប់​ក្រុម​អ្នករាយការណ៍​ព័ត៌មាន​ថា សហគមន៍​បឹងកក់​ដែល​រងគ្រោះ អស់​រយៈពេល​ជិត ៥​ឆ្នាំ​កន្លងមកនេះ មានការ​រំភើបចិត្ត​យ៉ាងខ្លាំង ដោយសារ​នៅ​ឆ្នាំនេះ ប្រទេស​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​។

​អ្នកស្រី ទេព វ​ន្នី បាន​បញ្ជាក់ថា “​និយាយ​រួម ពួក​ខ្ញុំ ដែលជា​សហគមន៍​ធ្លាប់​រងគ្រោះ អស់​រយៈពេល​ជិត ៥​ឆ្នាំ ពួក​ខ្ញុំ​រំភើបចិត្ត​មែនទែន ដោយនៅ​ឆ្នាំនេះ នាយករដ្ឋមន្ត្រី​របស់​យើង គាត់​ក្លាយជា​ប្រធាន​ដឹកនាំ​អាស៊ាន​។ អ៊ីចឹង នៅថ្ងៃនេះ​ដែរ ក៏​គេ​មាន​ប្រជុំ​សមាជិក​អាស៊ាន​ជាច្រើន ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​លើក​ពី​កង្វល់ និង​បញ្ហា​របស់គាត់​កន្លងមក ដើម្បី​ផ្ញើ​ជា​សារ​មួយ​ទៅដល់​ប្រមុខ​ដឹកនាំ​អាស៊ាន ដោះស្រាយ​បញ្ហា​ខុសឆ្គង​កន្លងមក​”​។​

​ជាមួយគ្នា​នោះដែរ អ្នកស្រី ទេព វ​ន្នី បានស្នើ​ដល់​ប្រមុខ​ដឹកនាំ​អាស៊ាន ត្រូវគោរព​សិទ្ធិ​គ្រប់បែបយ៉ាង​របស់​ពួកគាត់ ដូចជា​គោរព​សិទ្ធិមនុស្ស សេដ្ឋកិច្ច វប្បធម៌ និង​គោរព​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ ជាពិសេស​ប្រជាពលរដ្ឋ​បឹងកក់ និង​បញ្ឈប់​ការប្រើ​អំពើហិង្សា​លើ​ស្ដ្រី នៅពេលដែល​ចេញទៅ​តស៊ូ​មតិ ដោយ​អហិង្សា ដើម្បី​ទាមទារ​ឲ្យ​មានការ​ដោះស្រាយ ដោយ​យុត្តិធម៌​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons