. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, March 30, 2012

សង្គម​ស៊ីវិល​អាស៊ាន​ពិភាក្សា​បញ្ហា​ដែល​ចង់​ឲ្យ​មេដឹកនាំ​អាស៊ាន​ដោះ​ស្រាយ


2012-03-30
នៅ​មុន​កិច្ច​ប្រជុំ​កំពូល​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍ ហៅថា អាស៊ាន អង្គការ​សង្គម​ស៊ីវិល​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​សមាគម​នេះ តែង​តែ​បើក​កិច្ច​ពិភាក្សា​របស់​ខ្លួន។ កិច្ច​ពិភាក្សា​នោះ​​ហៅ​ថា វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន។
RFA/Sochivy
អ្នកស្រី ធីតា ឃិះ នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ ក្នុង​ពិធី​បើក​វេទិកា​សង្គម​ស៊ីវិល​អាស៊ាន ដើម្បី​ពិភាក្សា​បញ្ហា​ដែល​ពលរដ្ឋ​​ចង់​អោយ​មេដឹកនាំ​អាស៊ាន​ដោះ​ស្រាយ នា​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​មីនា ឆ្នាំ​២០១២។
ក្នុង​វេទិកា​នេះ​​ពួក​​គេ​លើក​យក​បញ្ហា​ប្រឈម​ដែល​មាន​នៅ​ ក្នុង​សហគមន៍​មក​ពិភាក្សា ដើម្បី​ដាក់​ជូន​ប្រមុខ​ដឹកនាំ​រដ្ឋាភិបាល​អាស៊ាន យក​ទៅ​ពិភាក្សា និង​ដោះស្រាយ​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន។ ប៉ុន្តែ​សង្គម​ស៊ីវិល​ទាំង​នោះ​ហាក់​មាន​ចរន្ត​ពីរ​ផ្សេង​គ្នា គឺ​មាន​ក្រុម​មួយ​និយម​កណ្តាល និង​មួយ​ទៀត​និយម​រដ្ឋាភិបាល ដែល​បញ្ហា​នេះ​បាន​ធ្វើ​ឲ្យ​កើត​មាន​ភាព​ចម្រូងចម្រាស់​មួយ​បាន​កើត​ឡើង​ ក្នុង​ពេល​ប្រមូល​ផ្តុំ​មតិ​រួម​មួយ ដើម្បី​ចូល​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
តំណាង​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន​ប្រមាណ ២.០០០​នាក់ បាន​ជួប​ប្រជុំ​គ្នា​ក្នុង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចូលរួម​វេទិកា​ប្រជា​ពលរដ្ឋ​អាស៊ាន ដែល​គេ​រំពឹង​ទុក​ថា បញ្ហា​ប្រឈម​ដែល​បាន​ជួប​ប្រទះ នឹង​ត្រូវ​គេ​នាំទៅ​ដាក់​អោយ​មេដឹកនាំ​អាស៊ាន។ ពួក​គេ​បាន​ធ្វើ​វេទិកា​ពីរ​ដាច់​ដោយ​ឡែក​ពី​គ្នា ប៉ុន្តែ​មាន​ឈ្មោះ​ដូច​គ្នា។ មួយ​ក្រុម​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា ចំណែក​មួយ​ក្រុម​ទៀត​ត្រូវ​បដិសេធ។ បើ​ទោះ​ជា​បែប​ណា ពួកគេ​អះអាង​ថា នឹង​នាំ​យក​បញ្ហា​ដែល​បាន​ពិភាក្សា​ទៅ​ដាក់​អោយ​ថ្នាក់​ដឹក​នាំ​អាស៊ាន​ ដោះស្រាយ។
នាយិកា​អង្គការ​សីល​ការ និង​ជា​គណៈកម្មាធិការ​ដឹក​នាំ​រៀបចំ​វេទិកា អ្នកស្រី ធិតា ឃិះ។ អ្នកស្រី​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​សារ​ព័ត៌មាន នៅ​ថ្ងៃ​ទី​២៩ ខែ​មីនា ​នៅ​សណ្ឋាគារ​ឡាក់គី ស្តារ ថា ពួក​គាត់​ទាំង​ជាង ៤០០​ស្ថាប័ន ជា​ក្រុម​​អង្គការ​សង្គម​ស៊ីវិល​អាស៊ាន ដែល​បាន​ធ្វើការ​ងារ​ដោយ​ផ្ទាល់​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ពលរដ្ឋ​ ក្នុង​សហគមន៍៖ «បញ្ហា​ចម្បង​នៅ​ត្រង់​ណា? ហើយ​យើង​នឹង​រក​អោយ​ឃើញ ហើយ​យក​បញ្ហា​អស់នេះ​មក​ដោះ​ស្រាយ​រួមគ្នា ដើម្បី​ការ​អភិវឌ្ឍ​សង្គម​ជាតិ។ នេះ​ជា​គោល​គំនិត​នៃ​វេទិកា​នេះ ដើម្បី​រក​អោយ​ឃើញ​នូវ​បញ្ហា​ចម្បង ដើម្បី​អោយ​មាន​ការ​អភិវឌ្ឍ​ទាំង​អស់​គ្នា»
សង្គម​ស៊ីវិល​ក្រុម​នេះ​អះ​អាង​ថា នឹង​នាំ​យក​បញ្ហា​សំខាន់ៗ​ចំនួន ២៤ ដាក់​ជូន​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។ ក្នុង​នោះ​រួម​មាន​គោលនយោបាយ​ទាក់ទង​នឹង​ពលករ​ចំណាកស្រុក ការ​អភិវឌ្ឍ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ដីធ្លី និង​លំនៅឋាន​របស់​ប្រជាពលរដ្ឋ បញ្ហា​សិទ្ធិមនុស្ស​ជា​ទូទៅ សិទ្ធិ​ស្ត្រី និង​ការ​រើស​អើង​ជនជាតិ​ភាគ​តិច​នៅ​ពេល​ធ្វើការ​អភិវឌ្ឍ​ជាដើម។
អ្នក​រៀបចំ​វេទិកា​របស់​សង្គម​ស៊ីវិល​មួយ​ក្រុម​ទៀត នៅ​ឯ​សាលសន្និសីទ​ចតុមុខ លោក ឈាង វណ្ណារិទ្ធិ ជា​នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​សហប្រតិបត្តិការ និង​សន្តិភាព។ លោក​ថា ក្រុម​របស់​លោក​តែង​មាន​ការកិច្ច​សហការ​ល្អ​ជា​ដៃ​គូ​របស់​រដ្ឋាភិបាល ក្នុង​គោលដៅ​ធ្វើ​អោយ​មាន​ការ​ផ្លាស់​ប្ដូរផ្នែកនយោបាយ ។
លោក ឈាង វណ្ណារិទ្ធិ៖ «គឺ​មាន​ការ​ចូលរួម​ពី​ថ្នាក់​ដឹក​នាំ គឺ​ឧបនាយករដ្ឋមន្ត្រី សុខ អាន។ រឿង ១២​ប្រធានបទ​ហ្នឹង យើង​មាន​បញ្ហា​សន្តិសុខ និង​សន្តិភាព សិទ្ធិ​មនុស្ស ប្រជាធិបតេយ្យ ភាព​ជា​ដៃគូ​រវាង​សង្គម​ស៊ីវិល និង​រដ្ឋាភិបាល សិទ្ធិ​ស្ត្រី និង​កុមារ បញ្ហា​បរិស្ថាន និង​ធនធាន​ធម្មជាតិ»
លោក ឈាង វណ្ណារិទ្ធិ បន្ត​ថា សង្គម​ស៊ីវិល​អាស៊ាន​តែង​មាន​ភាព​ប្រទាំង​ប្រទើស​គ្នា ដែល​មិន​អាច​ដោះ​ស្រាយ​បាន។
តំណាង​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ឥណ្ឌូនេស៊ី អ្នកស្រី យុនយុន វ៉ាស់ យូនីងរ៉ាម់ (Yunyun Wah Yuningrum)។ អ្នកស្រី​មាន​ប្រសាសន៍​ថា ករណី​បែប​នេះ​អាច​ជា​ការ​បំបែក​មិន​អោយ​សង្គម​ស៊ីវិល​មាន​សំឡេង​តែ​មួយ។ តែ​ទោះ​ជា​យ៉ាងណា​អ្នក​ស្រី នៅ​តែ​សង្ឃឹម​ថា អាស៊ាន​គឺ​រួម​គ្នា​តែ​មួយ៖ «អាស៊ាន ​ធ្លាប់​បាន​គិត​ថា អ្វីៗ​ទាំង​អស់​នៃ​អាស៊ាន​គឺ​ជា​កិច្ចការ​របស់​រដ្ឋាភិបាល មិន​មែន​ជា​របស់​ពលរដ្ឋ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ​បន្ទាប់​ពី​មាន​ធម្មនុញ្ញ​អាស៊ាន វា​បាន​ផ្លាស់​ប្ដូរ​ហើយ។ រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ទាំង ១០ បាន​បង្ហាញ​ឆន្ទៈ​ផ្លាស់​ប្ដូរ​ផ្នត់​គំនិត ដោយ​ទទួល​ស្គាល់​ថា អាស៊ាន​គឺ​សម្រាប់​ពលរដ្ឋ​អាស៊ាន»
វេទិកា​ប្រជាពលរដ្ឋ និង​សន្និសីទ​សង្គម​ស៊ីវិល​អាស៊ាន បាន​ចាប់​ផ្ដើម​ដំបូង​កាល​ពី​ឆ្នាំ​២០០៥ នៅ​ក្រុង​សាសអាឡាម ក្នុង​ប្រទេស​ម៉ាឡេស៊ី។ ក្នុង​ពេល​នោះ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ក៏​បាន​ឯកភាព​អោយ​មាន​សន្និសីទ​ បែប​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​ផ្ដល់​ឱកាស​អោយ​សង្គម​ស៊ីវិល​បាន​ពិភាក្សា និង​លើក​យក​បញ្ហា​ជាក់​ស្ដែង រៀបចំ​ជា​សេចក្ដីថ្លែង​ការណ៍​ដាក់​ទៅ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ដោះ​ស្រាយ។
សម្រាប់​ឆ្នាំ​២០១២​នេះ ប្រធាន​បទ​របស់​វេទិកា​ពលរដ្ឋ​អាស៊ាន ​គឺ​ប្រែក្លាយ​អាស៊ាន​ទៅជា​សហគមន៍​ដែល​យក​ប្រជាពលរដ្ឋ​ជា​ចម្បង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons