. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, March 30, 2012

សង្គម​ស៊ីវិល​អាស៊ាន​ខក​ចិត្ត​ចំពោះ​ការ​រារាំង​វេទិកា​ប្រជាពលរដ្ឋ

ដោយ សុ ជីវី

2012-03-30
វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន ​បាន​ឈាន​ចូល​ដល់​ថ្ងៃ​ទី​២ នៅ​ថ្ងៃ​ទី​៣០ ខែ​មីនា។ បណ្ដាញ​សង្គម​ស៊ីវិល​ដែល​រៀបចំ​វេទិកា​នេះ​អះ​អាង​ថា សិក្ខាសាលា​ចំនួន​៤ នៃ​វេទិកា​នេះ ត្រូវ​ម្ចាស់​សណ្ឋាគារ​ឡាក់គី ស្តារ (Lucky Star) ហាម​ឃាត់​មិន​អោយ​ដំណើរ​ការ។
RFA/Sochivy
៣០-មីនា-២០១២៖ តំណាង​សង្គម​ស៊ីវិល​មក​ពី​ប្រទេស​ជា​សមាជិក​អាស៊ាន លើក​បដា​ទាមទារ​សិទ្ធិ​បញ្ចេញ​​មតិ បន្ទាប់​ពី​ត្រូវ​រារាំង​មិន​ឲ្យ​មាន​កិច្ច​ពិភាក្សា នៅ​ក្នុង​សន្និសីទ​កាសែត នា​សណ្ឋាគារ ឡាក់គី ស្តារ រាជធានី​ភ្នំពេញ។
ករណី​នេះ​បណ្ដាញ​សង្គម​ស៊ីវិល​អាស៊ាន​ចាត់​ទុក​ថា ជា​សកម្មភាព​នៃ​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ជា​ឧបសគ្គ​នៃ​ការ​បង្កើត​សហគមន៍​អាស៊ាន និង​ប្រែក្លាយ​អាស៊ាន​ទៅ​ជា​សហគមន៍​ដែល​យក​ប្រជាពលរដ្ឋ​ជាធំ។ ពួក​គេ​គ្រោង​នឹង​ដាក់​បញ្ចូល​បញ្ហា​នេះ​ទៅ​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​ របស់​សង្គម​ស៊ីវិល ដើម្បី​ដាក់​ទៅ​កាន់​កិច្ច​ប្រជុំ​កំពូល​អាស៊ាន។
កិច្ច​ពិភាក្សា​បញ្ហា​ធំ​ៗ​ចំនួន​៤ ត្រូវ​រារាំង​មិន​អោយ​ដំណើរ​ការ​ដែល​ភាគ​ច្រើន​នៃ​កិច្ចពិភាក្សា​នោះ​មាន​ ប្រធានបទ​ទាក់ទង​នឹង​បញ្ហា​ដីធ្លី  ការ​ជម្លៀស​ចេញ​ពី​លំនៅឋាន និង​បញ្ហា​ក្នុង​ប្រទេស​ភូមា។
គណៈកម្មការ​រៀបចំ​វេទិកា​ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​អាស៊ាន និង​ជា​នាយក​ប្រតិបត្តិ​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល​ស្ដីពី​កម្ពុជា លោក ឈិត សំអាត។ លោក​មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​ទាំង​៤ នោះ រួម​មាន សិទ្ធិ​ដីធ្លី  ការ​ជម្លៀស​ចេញ​ដោយ​បង្ខំ ផល​ប៉ះពាល់​នៃ​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច សិទ្ធិ​ជន​ជាតិ​ដើម​ភាគ​តិច និង​ស្ថានភាព​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​ភូមា។
លោក​ថា ម្ចាស់​សណ្ឋាគារ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ​ច្បាស់​លាស់​ពី​ការ​រាំ​រាំង​នេះ​ទេ។
លោក ឈិត សំអាត បន្ត​ថា ការ​រារាំង​នេះ គឺ​ការ​បំបិទ​សិទ្ធិ​ដែល​ជា​បញ្ហា​រួម​របស់​អាស៊ាន​ដែល​ចាំបាច់​ត្រូវ​តែ​មាន​ការ​ផ្លាស់​ប្ដូរ។
សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​បន្ថែម...

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons