. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, April 2, 2012

អាជ្ញាធរ​រារាំង​អ្នក​ភូមិ​បឹង​កក់​មិន​ឲ្យ​យក​ញត្តិ​ដាក់​ទូត​ចិន


2012-04-02
អាជ្ញាធរ​ខណ្ឌ​ចំការមន បាន​រារាំង​តំណាង​អ្នក​ភូមិ​បឹង​កក់​ចំនួន ៥​រូប មិន​ឲ្យ​យក​ញត្តិ​ដាក់​នៅ​ស្ថានទូត​ចិន នៅ​ព្រឹក​ថ្ងៃ​ទី​២ មេសា ឆ្នាំ​២០១២ នៅ​ពេល​អ្នក​ភូមិ​បឹង​កក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ស្ថានទូត​ចិន នា​រាជធានី​ភ្នំពេញ។
RFA/Tin Zakariya
លោក ជរ គឹមស៊ អភិបាល​រង​ខណ្ឌ​ចំការមន (ស្ដាំ) ឈរ​ជជែក​តវ៉ា​ជាមួយ​អ្នក​ភូមិ​បឹង​កក់ នៅ​មុខ​ស្ថានទូត​ចិន រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១២។
មន្ត្រី​នគរបាល​ខ្លះ​ស្លៀកពាក់​ស៊ីវិល ខ្លះ​ស្លៀក​ពាក់​ឯកសណ្ឋាន​ប្រមាណ ២០​នាក់ បាន​តាម​អ្នក​ភូមិ​បឹងកក់ តាំង​ពី​ពួក​គាត់​ចេញ​ពី​ផ្ទះ​នៅ​តំបន់​បឹងកក់ ឆ្ពោះ​មក​កាន់​ស្ថានទូត​ចិន ក្នុង​គោល​បំណង​យក​ញត្តិ​ដាក់​ជូន​ប្រធានាធិបតី​ចិន ដើម្បី​សុំ​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​តំបន់​បឹង​កក់​ជូន​ ពួកគាត់ ប៉ុន្តែ​ស្ថានទូត​ចិន​មិន​ទទួល​នោះ​ទេ ដោយ​គេ​លើក​ហេតុផល​ថា មន្ត្រី​នៃ​ស្ថានទូត​ចិន បាន​ឈប់​សម្រាក​ពី​ការងារ​ពី​ថ្ងៃ​ទី​២៨ មីនា ដល់​ថ្ងៃ​ទី​៥ មេសា ទើប​គេ​ចូល​ធ្វើការ​វិញ។
ការ​រារាំង​មិន​ឲ្យ​អ្នក​ភូមិ​បឹង​កក់​យក​ញត្តិ​មក​ដាក់​នៅ​ស្ថានទូត​ចិន ខាង​អាជ្ញាធរ​បាន​លើក​ហេតុផល​ថា ដោយសារ​គេ​មិន​ចង់​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​ទីក្រុង ខណៈ​ដែល​កម្ពុជា កំពុង​ដំណើរ​ការ​បើក​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ពី​ថ្ងៃ​ទី​៣០ មីនា ដល់​ថ្ងៃ​ទី​៤ មេសា ឆ្នាំ​២០១២ នេះ។
ទោះ​បី​ជា​មាន​ការ​អះអាង​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ភូមិ​បាន​លើក​ឡើង​ថា ពួក​គាត់​មក​កាន់​ស្ថានទូត​ចិន មាន​គ្នា​តែ ៥​នាក់​ទេ ហើយ​ពុំ​មាន​ជា​លក្ខណៈ​ធ្វើ​កូដកម្ម​អ្វី​ដែរ។ បញ្ហា​សំខាន់​ដែល​ពួក​គាត់​ចង់​បាន គឺ​ចង់​ឲ្យ​ប្រធានាធិបតី​ចិន ជួយ​ដោះស្រាយ​រឿង​ដី​ធ្លី​ជូន​ពួកគាត់ ពីព្រោះ​ថា អាជ្ញាធរ​កម្ពុជា មិន​ទាន់​បាន​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ​បឹងកក់ និង​ក្រុមហ៊ុន​ស៊ូកាគូ (Shukaku) នេះ​ឲ្យ​បាន​សមរម្យ​នៅ​ឡើយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons