. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, April 6, 2012

លោក ស៊ូប៊ែឌី ជំរុញ​ឲ្យ​កម្ពុជា​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ដោះស្រាយ​បញ្ហា​របស់​ខ្លួន

ដោយ តាំង សារ៉ាដា

2012-04-05

មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះស្រាយ​បញ្ហា​ក្នុង​ស្រុក​របស់​ខ្លួន​ឲ្យ​មាន​ប្រសិទ្ធភាព ដើម្បី​ឆ្ពោះ​ទៅ​រក​លទ្ធផល​ជា​ផ្លែផ្កា​ក្នុង​ខណៈ​ខ្លួន​ជា​ប្រធាន​អាស៊ាន​ សម្រាប់​អាណត្តិ​នេះ។

RFA/Uon Chhin
៣-មិថុនា-២០១១៖ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) អ្នក​រាយការណ៍​ពិសេស​នៃ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ធ្វើ​សន្និសីទ​កាសែត​ក្នុង​ថ្ងៃ​បញ្ចប់​បេសកកម្ម​របស់​លោក នា​រាជធានី​ភ្នំពេញ។
អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ត្រូវ​ធ្វើ​យ៉ាង​ណា​ពង្រឹង​យន្តការ​ក្នុង​ប្រទេស​របស់​ខ្លួន​ទន្ទឹម​គ្នា​ នឹង​ការ​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់​អាស៊ាន​ទាំង​មូល។
លោក សុរិយា ស៊ូប៊ែឌី ថ្លែង​ដូច្នេះ៖ «កម្ពុជា​ត្រូវ​ពង្រឹង​នូវ​ សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ ពង្រឹង​សមត្ថភាព និង​ឯករាជ្យ​ភាព​នៃ​ប្រព័ន្ធ​យុត្តិធម៌។ ពង្រឹង​សិទ្ធិ​ដីធ្លី ខណៈ​ពលរដ្ឋ​ខ្មែរ​ជា​ច្រើន​កំពុង​រង​ការ​ដេញចេញ​ដោយ​បង្ខំ​ពី​លំនៅឋាន​របស់​ ពួកគេ។ ហើយ​ម្យ៉ាង​ទៀត ពលរដ្ឋ​ដែល​រស់​នៅ​តាម​ទី​ជនបទ​កំពុង​ប្រឈម​នឹង​ការ​គំរាម​ដក​យក​ដីធ្លី​ របស់​ពួកគេ​ដោយ​ក្រុមហ៊ុន និង​អាជ្ញាធរ​ពី​គោលការណ៍​ដី​សម្បទាន​សេដ្ឋកិច្ច។ ទាក់ទិន​នឹង​បញ្ហា​ដីធ្លី​នេះ​ដែរ ពលរដ្ឋ​ខ្មែរ​ទូទៅ​ត្រូវ​ទទួល​បាន​ការ​ធានា​ពេញ​លេញ​ដោយ​ច្បាប់។ យ៉ាង​ហោច​ណាស់​រដ្ឋាភិបាល​ត្រូវ​ពិភាក្សា​ជាមួយ​ពលរដ្ឋ​ជា​មុន​សិន​មុន​ សម្រេច​ចិត្ត​ជម្លៀស​ចេញ​ពី​លំនៅឋាន​ដើម្បី​យក​ដី​ឲ្យ​ក្រុមហ៊ុន​អភិវឌ្ឍន៍ ឬ​រដ្ឋាភិបាល​ត្រូវ​ផ្ដល់​នូវ​កញ្ចប់​សំណង​សមរម្យ​ដល់​ពួក​គេ»
លោក សុរិយា ស៊ូប៊ែឌី មាន​ប្រសាសន៍​ប្រាប់​វិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​រសៀល​ថ្ងៃ​ពុធ ទី​៤ ខែ​មេសា ខណៈ​លោក​បាន​បង្ហាញ​ពី​ក្ដី​សង្ឃឹម​ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រួម​នឹង​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ទាំង​អស់ នឹង​ប្រើប្រាស់​ឱកាស​ក្នុង​នាម​ខ្លួន​ជា​ប្រធាន​អាស៊ាន ខិតខំ​ធ្វើ​យ៉ាង​ណា​ឲ្យ​ស្ថានភាព​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​បាន​ប្រសើរ​នៅ​ កម្ពុជា ក៏​ដូច​ជា​នៅ​ក្នុង​តំបន់​ផង​ដែរ។
របាយការណ៍​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២ ខែ​មីនា បាន​បង្ហាញ​ថា ពលរដ្ឋ​ខ្មែរ​ប្រមាណ​ជាង ៣​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស កំពុង​បាន​រង​ការ​ប៉ះ​ទង្គិច​ដោយ​ការ​រំលោភ​សិទ្ធិ​ដីធ្លី។
របាយការណ៍​នោះ​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា រដ្ឋាភិបាល​កម្ពុជា កាល​ពី​ឆ្នាំ​២០១១ បាន​ធ្វើ​សម្បទាន​ដី​ទំហំ​ជាង ២​លាន​ហិកតារ​ក្នុង​ចំណោម​ដី​ទំហំ ១៨​លាន​ហិកតារ សំរាប់​ទុក​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើន​ផល​នោះ បាន​សម្បទាន​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ក្នុង​ស្រុក និង​បរទេស​ចំនួន ២២៥​ក្រុមហ៊ុន​ដើម្បី​អភិវឌ្ឍន៍។
លោក សុរិយា មាន​ប្រសាសន៍​ថា លោក​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កម្ពុជា នៅ​មុន​ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ ហើយ​សម្រាប់​បេសកកម្ម​របស់​លោក​នៅ​ពេល​នោះ នឹង​ពិនិត្យ​មើល​ថែម​ទៀត​លើ​ច្បាប់​បោះ​ឆ្នោត និង​ស្ថាប័ន​បោះ​ឆ្នោត​ទាំង​មូល​របស់​កម្ពុជា និង​តាម​ដាន​បន្ត​ចំពោះ​សំណើ​ដែល​បាន​ជូន​ដល់​រដ្ឋាភិបាល​ទាក់ទិន​ទៅ​ការ​ ទាមទារ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រព័ន្ធ​តុលាការ កំណែ​ទម្រង់​ស្ថាប័ន​នីតិប្បញ្ញត្តិ សិទ្ធិ​ក្នុង​ការ​បញ្ចេញ​មតិ និង​សិទ្ធិ​ដីធ្លី​ជា​ដើម​នោះ ថា​តើ​រដ្ឋាភិបាល​បាន​អនុវត្ត​ដល់​កម្រិត​ណា​ហើយ។
លោក សុរិយា ស៊ូប៊ែឌី៖ «បញ្ហា​បន្តបន្ទាប់​ដែល​ខ្ញុំ​ត្រូវ​ធ្វើ​ការ​ ឃ្លាំមើល​ត​ទៅ​ទៀត​នោះ គឺ​ស្ថានភាព​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១២ និង​ការ​បោះ​ឆ្នោត​សកល​ឆ្នាំ​២០១៣ ដើម្បី​ឃើញ​ច្បាស់​ថា ដំណើរ​អនុវត្តន៍​លទ្ធិប្រជាធិបតេយ្យ​ពិត​ជា​បាន​ពង្រឹង​តាម​រយៈ​ការ​ធ្វើ​ ឲ្យ​មាន​ដំណើរ​ការ​បោះ​ឆ្នោត​ប្រកប​ដោយ​កេរ្តិ៍​ឈ្មោះ​ល្អ​ជា​ចាំបាច់ សេរី ត្រឹត្រូវ និង​យុត្តិធម៌​តាម​អ្វី​ដែល​អាច​ធ្វើ​ទៅ​បាន។ ទាំង​នេះ​គឺ​ការ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​របស់​ខ្ញុំ​សម្រាប់​រយៈពេល​ ពីរ​បី​ខែ​ខាង​មុខ​ទៀត​នេះ»
ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ស៊ូប៊ែឌី ក៏​បាន​សរសើរ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​រយៈពេល​ជាង ២០​ឆ្នាំ​មក​នេះ ក្នុង​ការ​នាំ​យក និង​អនុវត្ត​នូវ​ដំណើរ​ការ​សិទ្ធិ​ប្រជាធិបតេយ្យ​យ៉ាង​សម្បើម៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons