. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Sunday, April 8, 2012

កម្មករ​ខ្មែរ​នៅ​ប្រទេស​ថៃ​ប្រមាណ​១​ពាន់​នាក់ ធ្វើ​កូដកម្ម​ជាមួយ​កម្មករ​ថៃ និង​ភូមា


2012-04-08
កម្មករ​ខ្មែរ​ប្រមាណ ១ ពាន់​នាក់ ក្នុង​ចំណោម​កម្មករ​ជន​ជាតិ​ថៃ និង​ភូមា​រាប់​ពាន់​នាក់​ទៀត ធ្វើ​ការ​នៅ​រោងចក្រ​ផលិត​អាហារ​គ្រឿង​សមុទ្រ ផាត់តាណា ស៊ី ហ៊្វូដ (Phattana Sea food) នៅ​ខែត្រ​សុងក្លា (Songkla) ប្រទេស​ថៃ ធ្វើ​កូដកម្ម។
ការ​​ធ្វើ​​កូដកម្ម នៅ​ថ្ងៃ​ទី ៨ មេសា ឆ្នាំ ២០១២ នេះ គឺ​​ដើម្បី​ទាមទារ​សុំ​ដំឡើង​ប្រាក់​ឈ្នួល។
កម្មការិនី​មួយ​រូប​ឈ្មោះ សៀន បាន​រៀបរាប់​ថា នាង​បាន​ទៅ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន Phattana Sea food ជិត ២ ឆ្នាំ​ហើយ គេ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ ១៧៧ បាត ឬ​ប្រហែល ១ ម៉ឺន ៧ ពាន់​រៀល។ ប៉ុន្តែ​មុន​ពេល​នាង​ទៅ​ធ្វើ​ការ ខាង​ភ្នាក់ងារ​ក្រុមហ៊ុន​នេះ បាន​ប្រាប់​ថា គេ​ឲ្យ​ប្រាក់​ឈ្នួល​ក្នុង​មួយ​ថ្ងៃ ៣០០ បាត គឺ​ប្រមាណ ៣ ម៉ឺន​រៀល។
កម្មការិនី​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ឥលូវ​នេះ ខាង​ថៅកែ​បាន​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ ២៤៦ បាត​ក្នុង​មួយ​ថ្ងៃ។ ប៉ុន្តែ គេ​កាត់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត​ក្នុង​មួយ​ខែ ៨០០ បាត​នោះ មក​នៅ​ត្រឹម ៤០០ បាត​វិញ។ ដូច្នេះ កម្មករ​មិន​ព្រម​នោះ​ទេ។ ពួក​គេ​ទាមទារ​ក្នុង​មួយ​ថ្ងៃ ៣០០ បាត និង​សុំ​កុំ​ឲ្យ​កាត់​ប្រាក់​រង្វាន់​លើក​ទឹក​ចិត្ត។
កម្មការិនី​មួយ​រូប​ឈ្មោះ សៀន៖ «គាត់​ដក​លុយ​លើក​ទឹក​ចិត្ត​មក​បញ្ចូល ​លុយ​ថ្ងៃ​ដដែល ដូច​តែ​អត់​ឡើង​ដដែល​ហ្នឹង។ ការងារ​ពិបាក​ដែរ គ្រាន់​តែ​ថា បើ​គាត់​ដំឡើង​លុយ នាំ​គ្នា​ធ្វើ​ការ​ទៅ។ តែ​នេះ​ដំឡើង​អី? គាត់​ដក​លុយ​លើក​ទឹក​ចិត្ត​មក​ដំឡើង​ថ្ងៃ​អ៊ីចឹង​មិន​ស័ក្ដិសម​ទេ។ មួយ​ថ្ងៃ​ចាប់​ពី ២៥០ ទៅ ៣០០ ដល់ ៣០០ ជាង។ ដល់​ពេល​ខ្ញុំ​មក​ធ្វើ​ការ​ទៅ មួយ​ថ្ងៃ​បាន​តែ ១៧៧ (បាត) ហ្នឹង»។
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន Phattana Sea food ប្រចាំ​នៅ​កម្ពុជា ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី ៨ មេសា ឆ្នាំ ២០១២។
ក្រុម​កម្មករ​ខ្មែរ​ទាំង​នោះ​អះអាង​ថា ប្រសិន​បើ​ថៅកែ​មិន​ព្រម​ទទួល​យក​ការ​ទាមទារ​របស់​ពួក​គេ​ទេ ពួក​គេ​នឹង​វិល​ត្រលប់​មក​ប្រទេស​កម្ពុជា​វិញ នៅ​មុន​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។
ក្រុម​កម្មករ​ខ្មែរ​ទាំង​នោះ​បន្ត​ថា ប្រាក់​ឈ្នួល ដែល​ពួក​គេ​ទទួល​បាន​បច្ចុប្បន្ន​មាន​ចំនួន​តិច មិន​អាច​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ថ្លៃ​ជួល​បន្ទប់​ស្នាក់​នៅ និង​ចំណាយ​លើ​ថ្លៃ​ផ្សេងៗ ទៀត​ទេ ពីព្រោះ​ថា ក្រុមហ៊ុន​បាន​កាត់​លុយ​ពី​ពួក​គេ​ក្នុង​ម្នាក់ ១ ម៉ឺន​បាត ឬ​ស្មើ​នឹង​ជាង ២០០ ដុល្លារ​ថ្លៃ​ធ្វើ​លិខិត​ឆ្លងដែន និង​ថ្លៃ​រត់ការ​ទៅ​ប្រទេស​ថៃ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons