. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, April 21, 2012

អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​ថត​ចម្លង​លិខិត​ឆ្លង​ដែន​ពេល​ចូល​ដី​ថៃ

ដោយ សួន សុផល មុន្នី

2012-04-19
ជន​ជាតិ​ខ្មែរ​ដែល​មាន​លិខិត​ឆ្លង នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ម្តងៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ពួក​គាត់​ថត​ចម្លង​លិខិត​ឆ្លង​ដែន​ចំនួន​ ពីរ​ច្បាប់​យក​ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ថៃ។
RFA/Soun Sophalmony
ច្រក​ព្រំដែន​កម្ពុជា-ថៃ នៅ​ក្រុង​ប៉ោយប៉ែត
ប្រជា​ពល​រដ្ឋ​ខ្មែរ​បាន​រិះគន់​អាជ្ញាធរ​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរ​ ជាតិ​ប៉ោយប៉ែត ដែល​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ថៃ​ជា​ច្រើន​ម៉ឺន​នាក់​ចូល​មក​ទឹក​ដី​កម្ពុជា ដោយ​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ឆ្លង​ដែន​ឲ្យ​បាន​ត្រឹម​ត្រូវ​តាម​គោល​ការណ៍ ​ច្បាប់​របស់​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នោះ​ទេ។
លោក ថូ ជា​និស្សិត​ខ្មែរ​ដែល​កំពុង​សិក្សា​នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ លោក​ថ្លែង​ថា បន្ទាប់​បាន​អាន​កាសែត​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និង​បាន​មើល​ទូរទស្សន៍​រួច​មក លោក​មាន​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង នៅ​ពេល​ដែល​ឃើញ​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ ផ្ដល់​កិច្ច​ស្វាគមន៍​ពល​រដ្ឋ​ថៃ​ថា​ជា​ភ្ញៀវ​មាន​កិត្តិយស​ពិសេស។
នៅ​ក្នុង​លិខិត​មួយ​ដែល​វិទ្យុ​អាស៊ី​សេរី​ទទួល​បាន​តាម​ប្រព័ន្ធ​ អ៊ីនធឺណិត កាល​ពី​ថ្ងៃ​ទី​១៦ ខែ​មេសា ឆ្នាំ​២០១២ បាន​បញ្ជាក់​ថា ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត សមត្ថកិច្ច​ថៃ​បាន​រឹត​បណ្ដឹង​លើ​អ្នក​ដំណើរ​ជា​ជន​ជាតិ​ខ្មែរ​នៅ​ពេល​ឆ្លង​ ដែន​ម្តងៗ ខុស​ពី​អាជ្ញាធរ​ខ្មែរ​ដែល​បាន​ស្វាគមន៍​ពល​រដ្ឋ​ថៃ​យ៉ាង​យក​ចិត្ត​ទុក​ ដាក់។
ជន​ជាតិ​ខ្មែរ​ដែល​មាន​កាន់​លិខិត​ឆ្លង​សញ្ជាតិ​ខ្មែរ នៅ​ពេល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ម្តងៗ ត្រូវ​បាន​អាជ្ញាធរ​ថៃ​តម្រូវ​ឲ្យ​ថត​ចម្លង​លិខិត​ឆ្លង​ដែន​ចំនួន​ពីរ​ ច្បាប់ យក​ទៅ​ឲ្យ​នគរបាល​អន្តោប្រវេសន៍​ថៃ។ ផ្ទុយ​ទៅ​វិញ លោក​ពុំ​ដែល​ឃើញ​នគរបាល​អន្តោប្រវេសន៍​ខ្មែរ​តម្រូវ​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​ ស្រុក​ខ្មែរ​ធ្វើ​ដូច្នេះ​ទេ។ លោក​ថា ប្រជា​ពលករ​ខ្មែរ ដែល​មាន​សៀវភៅ​ការងារ (សៀវភៅ​ពណ៌​ប៉ៃតង) ចុះ​ហត្ថ​លេខា​ដោយ​ក្រសួង​ការ​ងារ​កម្ពុជា និង​មាន​ទិដ្ឋាការ​ចេញ​ដោយ​អាជ្ញាធរ​ថៃ។ ប្រជា​ពល​រដ្ឋ​ខ្មែរ​ទាំង​នោះ ត្រូវ​គេ​ឲ្យ​បង់​ប្រាក់​ចំនួន ២០០​បាត ឬ​ក៏​៣០០​បាត នៅ​ពេល​ពួក​គាត់​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ថៃ។
ថៃ​បាន​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ពេល​រក​ឃើញ​អ្នក​ណា​ប្រើប្រាស់​ សៀវភៅ​ការងារ​ដែល​ចេញ​ដោយ​ក្រសួង​ការងារ​ខ្មែរ និង​មាន​ទិដ្ឋាការ​អនុញ្ញាត​ឲ្យ​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ សមត្ថកិច្ច​ថៃ​បាន​ឲ្យ​អ្នក​ដំណើរ​នោះ​ចុះ​ពី​លើ​រថយន្ត។ នៅ​ក្នុង​ការិយាល័យ​នគរបាល​អន្តោប្រវេសន៍​ថៃ ពួក​គេ​បាន​ទារ​ប្រាក់​បន្ថែម​ទៀត។
លោក​ថា បើ​សិន​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ លោក​មិន​យល់​ទាស់​នោះ​ទេ ថៃ​អាច​ពិន័យ អាច​ចាប់​ឃាត់​ខ្លួន​អ្នក​ទាំង​នោះ ប៉ុន្តែ​នៅ​ក្នុង​ករណី​នេះ ប្រជា​ពល​រដ្ឋ​ខ្មែរ​មាន​កាន់​ច្បាប់​ការងារ​ស្រប​ច្បាប់ ដែល​មាន​កិច្ច​ព្រមព្រៀង MOU រវាង​ក្រសួង​ការ​ងារ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ។
លោក អ៊ុង អឿន អភិបាល​ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្លែង​ថា លោក​មាន​គម្រោង​លើក​យក​បញ្ហា​នគរបាល​អន្តោប្រវេសន៍​ថៃ អនុវត្ត​ផ្ទុយ​ពី​កិច្ច​ព្រមព្រៀង​រវាង​ប្រទេស​ទាំង​ពីរ​នេះ​ទៅ​ជជែក​ជា​មួយ ​អាជ្ញាធរ​ថៃ នៅ​ក្នុង​កិច្ច​ប្រជុំ​ជា​មួយ​ភាគី​ថៃ​នា​ពេល​ខាង​មុន​នេះ។
លោក​ថា នៅ​ក្នុង​ករណី​ពិសេស រដ្ឋាភិបាល​កម្ពុជា​បាន​ផ្ដល់​ការ​អនុគ្រោះ​ដល់​ពល​រដ្ឋ​ថៃ​ដែល​ជា​ក្រុម​ អាវ​ក្រហម​ឲ្យ​ចូល​មក​ក្នុង​ទឹក​ដី​កម្ពុជា​ដើម្បី​ទទួល​លោក ថាក់ ស៊ីន អតីត​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​សៀមរាប។ មាន​មតិ​ខ្លះ​រិះគន់​ពី​បញ្ហា​នេះ ប៉ុន្តែ​លោក​ថា ការ​លើក​ឡើង​ទាំង​នោះ ជា​ទស្សនៈ​មួយ​ជ្រុង​របស់​ពួក​គេ​តែ​ប៉ុណ្ណោះ ៖ «ខ្ញុំ​យល់​ឃើញ​ថា ការ​អនុគ្រោះ​ចំពោះ​ប្រជា​ជន​ថៃ​ហ្នឹង ខ្ញុំ​ជឿ​ថា ពី​ពេល​ឥឡូវ​ទៅ​ពិត​ជា​មាន​ការ​កើន​ឡើង​នៅ​ទេសចរណ៍​របស់​ថៃ សកម្មភាព​របស់​រាជ​រដ្ឋាភិបាល​ដែល​លោក​ធ្វើ​ល្អ​ហ្នឹង ចំពោះ​ខេត្ត​ដែល​ជាប់​ព្រំដែន​ពិត​ជា​មាន​ក្ដី​សង្ឃឹម​ជឿ​ជាក់​ពិត​ជា​មាន​ ការ​កើន​ឡើង​ភាព​ចំណេញ ទាំង​ការ​ផ្លាស់​ប្ដូរ​ពាណិជ្ជកម្ម ទេសចរ​ពិត​ជា​ល្អ​ហើយ​នៅ​តាម​ព្រំដែន»
ប្រជា​ពល​រដ្ឋ​ខ្មែរ​រស់​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ថ្លែង​ថា អាជ្ញាធរ​ខ្មែរ​នៅ​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​បាន​ឲ្យ​តម្លៃ​ជាតិ​ សាសន៍​ដទៃ​ខ្ពស់​ជាង​ជាតិ​សាសន៍​ខ្លួន​ឯង។ អាជ្ញាធរ​ខ្មែរ​បាន​ស្វាគមន៍​ជន​ជាតិ​ថៃ​យ៉ាង​រាក់​ទាក់។ ក្នុង​នោះ​មាន​សមត្ថកិច្ច​ខ្មែរ​ចម្រុះ​គ្រប់​លំដាប់ថ្នាក់ មាន​ប៉ូលិស ប៉េអិម ទាហាន​នាំ​គ្នា​ធ្វើ​ចរាចរ​ហែរហម​នៅ​តាម​ដង​ផ្លូវ ជូន​ក្រុម​អាវ​ក្រហម​ថៃ រហូត​ទៅ​ដល់​ខេត្ត​សៀមរាប។
លោក ខៀវ បូរី រស់​នៅ​ក្រុង​ប៉ោយប៉ែត​ថ្លែង​ថា ជន​ជាតិ​ថៃ​ខ្លះ​មិន​មាន​លិខិត​ឆ្លង​ដែន​ទេ។ អាជ្ញាធរ​ខ្មែរ​បាន​បើក​ច្រក​ទ្វារ​អន្តរ​ជាតិ​ប៉ោយប៉ែត​ឲ្យ​ជន​ជាតិ​ថៃ​ចូល ​មក​ក្នុង​ទឹក​ដី​ខ្មែរ រហូត​ទៅ​ម៉ោង ៩​ម៉ោង ១០​យប់។ ដោយ​ឡែក​ប្រជា​ពល​រដ្ឋ​ខ្មែរ ពេល​ចូល​ទៅ​ទឹក​ដី​ថៃ​មាន​លិខិត​ស្នាម​ត្រឹម​ត្រូវ​យ៉ាង​ណា​ក៏​ដោយ នៅ​តែ​មាន​ការ​លំបាក ៖ «អាជ្ញាធរ​ថៃ​បាន​តម្រូវ​ឲ្យ​បំពេញ​បែប​បទ​គ្រប់​ បែប​យ៉ាង​ទាំង​អស់ អាជ្ញាធរ​ថៃ​មិន​បាន​ឲ្យ​តំលៃ​មក​លើ​ជន​ជាតិ​ខ្មែរ​ដូច​ដែល​អាជ្ញាធរ​ខ្មែរ​ ឲ្យ​តម្លៃ​លើ​ជន​ជាតិ​ថៃ​នោះ​ទេ»
លោក ស៊ុំ ច័ន្ទគា ប្រធាន​សម្របសម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ។ លោក​ថ្លែង​ថា ប្រជា​ពល​រដ្ឋ​ខ្មែរ​មិន​បាន​ឃើញ​សេចក្ដី​ប្រកាស​ផ្លូវ​ការ​ណា​មួយ​ពី​ រដ្ឋាភិបាល​ខ្មែរ​អនុញ្ញាត​ឲ្យ​ជន​ជាតិ​ថៃ​ចូល​មក​ទឹក​ដី​ខ្មែរ​ដើម្បី​ទទួល ថាក់ ស៊ីន នៅ​ខេត្ត​សៀមរាប​នោះ​ទេ។ ក្រុម​អាវ​ក្រហម​ថៃ​បាន​ធ្វើ​ដំណើរ​ចូល​ទឹក​ដី​ខ្មែរ ប៉ុន្តែ​អាជ្ញាធរ​ខ្មែរ​ពុំ​ចាត់​វិធានការ​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ពល ​រដ្ឋ​ថៃ​ទាំង​នោះ​ទេ ៖ «ប៉ុន្តែ​ខ្មែរ​យើង​ចូល​ទៅ​ប្រទេស​ថៃ​វិញ ជា​មន្ត្រី​រាជ​ការ​ផង​ដែល​ចូល​ជិតៗ​ព្រំដែន យើង​ចូល​ត្រឹម​អារ៉ាញ់ ចូល​ទៅ​ប្រជុំ​អី យើង​មាន​ឈ្មោះ​ត្រឹមត្រូវ​បញ្ជូន​ទៅ មាន​ការ​ឆែក​ពិនិត្យ​មើល​គ្រប់​គ្រាន់​ទើប​ថៃ​បាន​ឲ្យ​ចូល យើង​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ឲ្យ​មាន​សមភាព ព្រោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូល​ទៅ​ទឹក​ដី​ថៃ ក៏​គេ​ពិនិត្យ​ដូច​គ្នា​ដែរ អ៊ីចឹង​ដើម្បី​ជៀស​វាង​ប៉ះពាល់​ទៅ​លើ​អំពើ​ភេរវកម្ម​ណា​មួយ ដែល​អាច​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទាក់​ទិន​សន្តិសុខ​ប្រទេស​ជាតិ​ មិន​សូវ​ល្អ​ដែរ»
លោក​បញ្ជាក់​ថា បញ្ហា​នេះ អាជ្ញាធរ​ខ្មែរ​ត្រូវ​ពិនិត្យ​លើ​គោលការណ៍​ច្បាប់​ដូច​គ្នា​ទៅ​វិញ​ទៅ​មក ព្រោះ​ប្រជា​ពល​រដ្ឋ​ខ្មែរ​ចូល​ទៅ​ប្រទេស​ថៃ​ត្រូវ​បាន​អាជ្ញាធរ​ថៃ​រឹត​ បណ្ដឹង​ច្បាប់​យ៉ាង​ខ្លាំង។ ការ​បណ្ដែត​បណ្ដោយ​របស់​អាជ្ញាធរ​ខ្មែរ នាំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ព្រោះ​ពុំ​មាន​នរណា​ម្នាក់​ដឹង​ច្បាស់​ទេ ថា​ពល​រដ្ឋ​ថៃ​នោះ​សុទ្ធ​តែ​ជា​ក្រុម​អាវ​ក្រហម​ស្មោះត្រង់​នឹង​លោក ថាក់ ស៊ីន ប៉ុន្តែ​ក្នុង​ចំណោម​នោះ ក៏​អាច​មាន​ក្រុម​ជន​ខិល​ខូច​បង្ក​បញ្ហា​ប៉ះពាល់​ដល់​សន្តិសុខ​ប្រទេស​ជាតិ​ ខ្មែរ​ថែម​ទៀត។
នៅ​ក្នុង​ការ​ផ្ដួច​ផ្ដើម​ឲ្យ​មាន​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នៅ​ឆ្នាំ​ ២០១៥។ ប្រទេស​ទាំង​១០ ជា​សមាជិក​អាស៊ាន នឹង​ចែក​រំលែក​បទ​ពិសោធន៍​គ្នា ទាំង​ការ​ងារ​ព្រំដែន វប្បធម៌ បច្ចេកវិជ្ជា​រួម​គ្នា​នោះ លោក​ស្នើ​ឲ្យ​ប្រមុខ​ដឹក​នាំ​រដ្ឋាភិបាល​កម្ពុជា​គិត​គូរ​ពី​ទង្វើ​អាជ្ញាធរ ​ថៃ ដែល​ប្រព្រឹត្តិ​មក​លើ​ប្រជា​ពល​រដ្ឋ​ខ្មែរ។ លោក​ថា អាជ្ញាធរ​ថៃ​ធ្វើ​ទុក្ខ​បុក​ម្នេញ​មក​លើ​អ្នក​ដំណើរ​ដែល​ជា​ពល​រដ្ឋ​ខ្មែរ​ នៅ​តាម​តំបន់​ព្រំដែន៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons