. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, April 10, 2012

កម្មករខ្មែរ បានធ្វើបាតុកម្មតវ៉ាតំលើងប្រាក់ខែ

ស បទុម
ទស្សនាវដ្តីសារព័ត៌មានសេរី
ក្រុម​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​អង្គា​នេះ បាន​ធ្វើ​ការ​រិ់ៈគន់​ផែន​ការ​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ប្រើ​ប្រាស់​ កម្លាំង​ ទាហ៊ាន អាវុធហត្ថ និង នគរបាល ដើម្បី​ប្រឆាំង​រារាំង ចលនា​ធ្វើ​ចំណាក​ស្រុក​ទាំង​ប្រថុយ​ប្រថាន​របស់​​ពលរដ្ឋ​ខ្មែរ ដើម្បី​ទៅ​ស្វែង​រក​ការងារ​ធ្វើ​​នៅ​​​ប្រទេស​ថៃ​ថា ពុំ​មាន​ប្រសិទ្ធ​ភាព​ទេ​ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​តែ បង្កើន​ការងារ​​ដែល​មាន​​ប្រាក់​ខែ​សម​រម្យ​ឲ្យ​ដល់​ពលរដ្ឋ​​​វិញ​​ទើប​អាច​ កាត់​បន្ថយ​បញ្ហា​នេះ ។
លោក ចាន់សូ វ៉េត មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក
លោក ចាន់សូ វ៉េត មន្ត្រីអង្គការសិទ្ធិមនុស្ស អាដហុក
លោក ចាន់ សូវ៉េត ​មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិ​មនុស្ស​អាដហុក បាន​អត្ថាធិប្បាយ​ប្រាប់​ទស្សនាវដ្ដី​សារព័ត៌មាន​សេរី ថា “ជា​ការ​កត់​សម្គាល់​កាល​ពី​សម័យ ប៉ុល ពត ដោយ​សារ​តែ​បញ្ហា​គ្រាប់​បាយ ពលរដ្ឋ​ខ្មែរ បាន​ប្ដូរ​ស្លាប់ ដើម្បី​លួច​របស់​របរ ​ហូបចុក មក​បំពេញ​ក្រពះ​ ហើយ​នៅ​ពេល​នេះ​ក៏​ដូច្នេះ​ដែរ គឺ​ដោយ​សារ​តែ​ពួក​គាត់​ជួប​បញ្ហា​ជីវភាព ។ ដូច្នេះ​រដ្ឋាភិបាល​ត្រូវ​តែ​បង្កើន​​ការងារ ដែល​មាន​ប្រាក់​ខែ​សម​រម្យ ដើម្បី​ឲ្យ​ពលរដ្ឋខ្មែរ​បាន​ធ្វើ​​​​ទើប​អាច​​កាត់​បន្ថយ​បញ្ហា​នេះ បាន“ ។
ការ​អះអាង​បែប​​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សេចក្ដី​ថ្លែង​របស់​នាយករដ្ឋមន្ត្រី​ខ្មែរ ហ៊ុន សែន ក្នុង​ពិធី​សម្ពោធ​បើក​​ឲ្យ​ប្រើប្រាស់​ផ្លូវ​មួយ​ខ្សែ​ពី​ខេត្ត​សៀមរាប​ទៅ​ កាន់​អូរស្មាច់ ​នៃ ខេត្ត ឧត្តរមានជ័យ កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិល​​មិញ ដែល​បាន​ធ្វើ​ការ​អំពាវនាវ​ដល់​ក្រុម​អាជ្ញាធរ​មាន អាវុធហត្ថ ទាហាន និង នាគរបាល បង្កើន​ការ​​ទប់ស្កាត់​កុំ​ឲ្យ​ពលរដ្ឋ​ខ្មែរ ចូល​ទៅ​ក្នុង​ដី​ថៃ ដើម្បី​កាប់​ឈើ និង​បំរើ​ការងារ​ផ្សេងៗ​ទៀត​​ដោយ​ខុស​ច្បាប់​នោះ​ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons