. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, April 26, 2012

ប្រធាន​អង្គការ​ការពារ​​ធនធាន​ធម្មជាតិ​​ត្រូវ​គេ​បាញ់​ស្លាប់​នៅ​កោះកុង

ដោយ ខែ សុណង

2012-04-26
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ត្រូវ​បាន​មន្ត្រី​​កង​រាជ​អាវុធហត្ថ​​ម្នាក់​ដែល​យាមល្បាត​ទីតាំង​កាប់​ឈើ​ មួយ ក្នុង​ខេត្ត​កោះកុង បាញ់​សម្លាប់​នៅ​ថ្ងៃ​ទី​២៦ ខែ​មេសា។
RFA
លោក ឈុត វុទ្ធី ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ ចូល​រួម​កម្មវិធី​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​យប់​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០១១។
ការ​បាញ់​ប្រហារ​នេះ ខណៈ​ដែល​លោក និង​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily)បាន​ចូល​ទៅ​កាន់​ទីតាំង​កាប់​ឈើ​មួយ ក្នុង​ចំណុច​វាល​៣ ភូមិ​កោះប៉ោ ឃុំ​ប៉ាក់ខ្លង ស្រុក​មណ្ឌលសីមា។
នាយរង​ការិយាល័យ​កណ្ដាល​យុត្តិធម៌​នៃ​ស្នងការដ្ឋាន​ខេត្ត​កោះកុង លោក គង់ យ៉ាន ដែល​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​នៅ​រសៀល​ថ្ងៃ​ទី​២៦ មេសា ថ្លែង​ថា តាម​ការ​ធ្វើ​សម្ភាសន៍​ជាមួយ​អ្នក​កាសែត ឌឹ ខេមបូឌា ដេលី ​២​រូប ដែល​បាន​ទៅ​ជាមួយ​លោក ឈុត វុទ្ធី នៅ​ក្នុង​ហេតុការណ៍​នោះ ឲ្យ​ដឹង​ថា ការ​ស្លាប់​របស់​លោក ឈុត វុទ្ធី គឺ​ដោយសារ​តែ​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​បាន​បាញ់​ទៅ​លើ​លោក​ដែល​គ្មាន​ អាវុធ​នៅ​ក្នុង​ដៃ។
លោក​បន្ត​ថា មន្ត្រី​កងរាជអាវុធហត្ថ​ការពារ​ទីតាំង​នោះ បាន​ចាប់​ដក​ហូត​ម៉ាស៊ីន​ថតរូប​ពី​លោក ឈុត វុទ្ធី និង​អ្នក​កាសែត​ទាំង​ពីរ​នាក់​នោះ។ លោក​បន្ត​ថា ក្រោយ​ពី​ការ​ដក​ម៉ាស៊ីន​ថត​នោះ លោក ឈុត វុទ្ធី នៅ​តែ​ព្យាយាម​បើក​រថយន្ត​ចូល​ទៅ​ក្នុង​ទីតាំង​កាប់​ព្រៃឈើ​នោះ​ដដែល ហើយ​អ្នក​ការពារ​ក្រុមហ៊ុន​នោះ​បាន​បាញ់​លោក ឈុត វុទ្ធី ស្លាប់​នៅ​លើ​រថយន្ត​ភ្លាមៗ​តែ​ម្ដង។
លោក គង់ យ៉ាន៖ «...​ប្រធាន​អង្គការ​ហ្នឹង​មក​ថា សុំ​ចូល​មើល​កន្លែង​ដែល​គេ​ស្តុក​ឈើ​គ្រញូង ហើយ​ប៉េអិម​យាម​ហ្នឹង​គេ​មិន​ឲ្យ​ចូល ដល់​មិន​ឲ្យ​ចូល ពួក​ហ្នឹង​សុំ​ថត ដល់​ថត ប៉េអិម​អ្នក​យាម​ហ្នឹង​ក៏​មក​ទាញ​​យក​កាមេរ៉ា​យក​អី ថា​យក​ទៅ​ខេត្ត។ ឮ​ពាក្យ​សម្ដី​ទាស់​គ្នា... មក​រារាំង គាត់​ក៏​ចុះ​ទៅ​ថត​ម្ដង​ទៀត មាន​ទំនាស់​ក៏​គាត់​ឡើង​លើ​ឡាន ពេល​ដក​កាមេរ៉ា​ពួក​បរទេស​ហើយ​ហ្នឹង ខាង​អាវុធហត្ថ​ក៏​បាញ់។ បាញ់ ៣​គ្រាប់ ត្រូវ​ឡាន​ប្លាត​១​គ្រាប់​មក​ត្រូវ​ខ្លួន​ឯង ងាប់​ខ្លួន​ឯង»
លោក គង់ យ៉ាន ពុំ​បាន​បញ្ជាក់​ប្រាប់​ឈ្មោះ ទីតាំង​កាប់​ឈើ​នោះ​ទេ។
អ្នក​នាំ​ពាក្យ​កង​រាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក ខេង ទីតូ មាន​ប្រសាសន៍​ថា មន្ត្រី​កងរាជអាវុធហត្ថ​ដែល​បាន​ស្លាប់​នោះ មាន​ឈ្មោះ អ៊ិន រតនា។
ប្រភព​ពី​អ្នក​ធ្វើការ​ជិត​ស្និទ្ធ​ជាមួយ លោក ឈុត វុទ្ធី បាន​អះអាង​ថា រយៈពេល​មួយ​ថ្ងៃ​មុន​ប្រព្រឹត្តិការណ៍​នេះ លោក ឈុត វុទ្ធី បាន​ប្រាប់​លោក​ថា លោក​នឹង​ទៅ​ទី​កន្លែង​កើត​ហេតុ​នោះ។
លោក ឈុត វុទ្ធី ជា​សកម្មជន​ការ​ពារ​ព្រៃឈើ​ដែល​តែង​តែ​ចូល​រួម​តវ៉ា ធ្វើ​យុទ្ធនាការ​ការពារ​ព្រៃឈើ និង​ដីធ្លី​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​ព្រៃ​ឡង់ ខេត្ត​កំពង់ធំ ក្រចេះ ព្រះវិហារ និង​ខេត្ត​កោះកុង​ជា​ដើម។ លោក ឈុត វុទ្ធី ក៏​ធ្លាប់​បាន​អាជ្ញាធរ​ខេត្ត​ក្រចេះ និង​ខេត្ត​កំពង់ធំ គំរាម និង​ភ្ជង់​កាំភ្លើង​បាញ់​ទារ​យក​ម៉ាស៊ីន​អារ​ឈើ​វិញ បន្ទាប់​ពី​លោក​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​បង្ក្រាប​បទ​ល្មើស​កាប់​ឈើ​នោះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons