. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, May 8, 2012

អ្នកស្រី មួរ សុខហួរ ស្វាគមន៍​ការ​ផ្អាក​គម្រោង​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច


2012-05-07
លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ច័ន្ទ ទី​៧ ឧសភា បាន​ចេញ​បញ្ជា​ផ្អាក​ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ជា​បណ្ដោះ​អាសន្ន។

RFA Photo/Mean Riddh
តំណាង​រាស្រ្ត​គណបក្ស​សមរង្ស៊ី លោកស្រី មូរ សុខហួរ។
បទ​បញ្ជា​របស់​លោក ហ៊ុន សែន បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ករណី​ឃាតកម្ម​លើ​សកម្ម​ជន​ការពារ​ព្រៃ​ឈើ លោក ឈុត វុទ្ធី កាល​ពី​ចុង​ខែ​មេសា ដែល​ជា​ការ​ចង្អុល​បង្ហាញ​ពី​ការ​កើន​ឡើង​នៃ​អំពើ​ហិង្សា​ជុំវិញ​បញ្ហា​ ជម្លោះ​ដីធ្លី។ លោក ហ៊ុន សែន ផ្តល់​ហេតុ​ផល​ថា ការ​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នូវ​ការ​ផ្ដល់​សម្បទាន​ដី​សេដ្ឋកិច្ច គឺ​ដើម្បី​ធានា​សមធម៌ ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​គ្រប់គ្រង​សម្បទាន​ដី​សេដ្ឋកិច្ច។
តំណាង​រាស្ត្រ​គណ​បក្ស​សម​រង្ស៊ី អ្នក​ស្រី មូរ សុខហួរ បាន​ស្វាគមន៍​បទ​បញ្ជា​របស់​លោក ហ៊ុន សែន ប៉ុន្តែ​អះអាង​ថា ការ​ផ្អាក​ជា​បណ្ដោះអាសន្ន​នៃ​ការ​ផ្ដល់​សម្បទាន​សេដ្ឋកិច្ច​មិន​អាច​បញ្ចប់ ​វិបត្តិ​ដីធ្លី​បាន​ឡើយ។ រដ្ឋាភិបាល​ត្រូវ​តែ​សើរើ​ឡើង​វិញ​នូវ​ក្រុមហ៊ុន​ដី​សម្បទាន​ណា ដែល​បាន​រំលោភ​កិច្ចសន្យា និង​ត្រូវ​ចាត់​ការ​ទៅ​តាម​ផ្លូវ​ច្បាប់ និង​ប្រគល់​ដី​ពល​រដ្ឋ ដែល​បាន​បាត់​បង់​ទៅ​ឲ្យ​ពល​រដ្ឋ​វិញ។
សូម​លោក​អ្នក​នាង​ស្ដាប់​បទ​សម្ភាសន៍​របស់​លោក យន់ សាមៀន ជា​មួយ​អ្នក​ស្រី មូរ សុខហួរ ប្រតិកម្ម​ចំពោះ​ការ​ផ្អាក​សម្បទាន​ដី​សេដ្ឋកិច្ច​របស់​លោក ហ៊ុន សែន៖

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons