. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, May 21, 2012

សង្គ្រាម​ពាក្យ​សំដី​រវាង​លោក ហ៊ុន សែន និង​មេ​បក្ស​ប្រឆាំង

ដោយ វោហារ ជាតិ

2012-05-15

នៅ​ពេល​ដែល​យុទ្ធនាការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​កាត់​ តែ​ខិត​ចូល​មក​ដល់ អ្នក​នយោបាយ​ខ្មែរ បាន​បង្កើន​ផ្ញើ​សារ​នយោបាយ​ទៅ​កាន់​អ្នក​គាំ​ទ្រ​របស់​ខ្លួន​កាន់​តែ​ ខ្លាំង​ឡើង​តាម​មធ្យោបាយ​ផ្សេងៗ។

RFA Photo


លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន (ឆ្វេង) និង​លោក សម រង្ស៊ី ប្រធាន​គណបក្ស សម រង្ស៊ី
ស្រប​ពេល​នេះ​ដែរ​អ្នក​នយោបាយ​នានា​ក៏​ឆ្លៀត​ឱកាស​ឌឺ​ដង​ដាក់​ គ្នា ដើម្បី​ដណ្ដើម​ប្រជាប្រិយ​រៀង​ៗ​ខ្លួន។ លើក​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រំលឹក​រឿង​ចាស់​រវាង​គូ​ប្រកួត​ប្រជែង​របស់​លោក​ជា​មួយ​មេ​បក្ស​ជំទាស់។
សារ​នយោបាយ​គឺ​ជា​ចំណី​អារម្មណ៍​មួយ​ដ៏​សំខាន់​ចំពោះ​អ្នក​ធ្វើ​នយោបាយ និង​អ្នក​គាំ​ទ្រ​នយោបាយ ជា​ពិសេស​នៅ​ក្នុង​ពេល​ប្រកួត​ប្រជែង​គ្នា​ក្នុង​ពេល​បោះ​ឆ្នោត​ម្ដង​ៗ។
ថ្លែង​នៅ​ក្នុង​ពិធី​សំណេះ​សំណាល​ជា​មួយ​លោក​អាចារ្យ​ជាច្រើន​រយ​នាក់​នៅ ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ថ្ងៃ​ទី​១៥ ខែ​ឧសភា លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន មាន​ប្រសាសន៍​រំលឹក​រឿង​សង្គ្រាម​ពាក្យ​សម្ដី​នយោបាយ​​របស់​លោក ជា​មួយ​លោក ​សម រង្ស៊ី ​ប្រធាន​​គណបក្ស ​សម រង្ស៊ី កាល​​ពី​​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ដោយ​លើក​ឡើង​ថា​ មេ​បក្ស​ជំទាស់​រូប​នោះ​លែង​មាន​សមត្ថភាព​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ​ជាមួយ ​លោក​ទៀត​ហើយ​នៅ​ពេល​នេះ។
គេ​នៅ​ចាំ​បាន​ថា ក្នុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​រើស​នាយក​រដ្ឋមន្ត្រី​កន្លង​ទៅ លោក សម រង្ស៊ី បាន​ឃោសនា​ទាក់ទាញ​ប្រជាពលរដ្ឋ​ឲ្យ​បោះ​ឆ្នោត​ដូរ​ថ្នាក់​ដឹក​នាំ​ រដ្ឋាភិបាល គឺ​ដូរ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ ចេញ​ពី​តំណែង ហើយ​បោះ​ឆ្នោត​ឲ្យ​បក្ស​ សម ​រង្ស៊ី ​ឈ្នះ​ឆ្នោត។
​នៅ​ក្នុង​យុទ្ធនាការ​នោះ លោក​បាន​ប្រើ​ពាក្យ​ស្លោក​នយោបាយ​ថា៖ «បើ​មាន​ សែន អត់​ ស៊ី បើ​មាន ​ស៊ី អត់ ​សែន» ដែល​ឃ្លា​នេះ ​អ្នក​នយោបាយ​មួយ​ចំនួន​បាន​កាត់យល់​ថា ស៊ី គឺ​លោក សម រង្ស៊ី ហើយ សែន គឺ​ឈ្មោះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះ​ឯង។
ឆ្លើយ​តប​ទៅ​នឹង​ការ​អធិប្បាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី​នេះ លោក សម​ រង្ស៊ី ​ដែល​ពេល​នេះ​កំពុង​រស់​នៅ​និរទេស​ខ្លួន​នៅ​បរទេស ​បាន​ប្រតិកម្ម​ថា លោក​នៅតែ​មាន​សមត្ថភាព​ប្រកួត​ប្រជែង​នយោបាយ​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី​ ដូចមុន​ដដែល​ តែ​គ្រាន់តែ​លោក​មិន​ចង់​ឆ្លើយ​ឆ្លង​សារ​ជា​នយោបាយ​ជាមួយ។
លោក សម រង្ស៊ី សព្វ​ថ្ងៃ​កំពុង​រស់​នៅ​បរទេស​មិន​អាច​ចូល​ស្រុក​បាន​ដោយ​តុលាការ​ខ្មែរ​បាន ​កាត់​ទោស​កំបាំង​មុខ​ពី​បទ​ដក​តម្រុយ​បង្គោល​ព្រំដែន​នៅ​ខែ​វិច្ឆិកា ​ឆ្នាំ​២០០៩ ដែល​បោះ​ដោយ​ភាគី​កម្ពុជា-​​វៀតណាម និង​កម្ពុជា ​នៅ​​ខេត្ត​ព្រៃ​វែង៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons