. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, May 21, 2012

សម្ដេច​ក្រុមព្រះ​ជួប​សកម្មជន និង​អ្នក​គាំទ្រ​បក្ស​ នៅ​ខេត្ត​ព្រៃវែង

ដោយ ហ៊ុំ ចំរើន

2012-05-20
គណបក្ស នរោត្ដម រណឫទ្ធិ ប្រារព្ធ​ពិធី​ជួបជុំ​សកម្មជន​អ្នក​គាំទ្រ​បក្ស ដើម្បី​ស្ដាប់​សេចក្ដី​ថ្លែងការណ៍​នយោបាយ​មួយ របស់​សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស ដែល​មាន​ប្រជា​ពលរដ្ឋ​ចូលរួម​ប្រមាណ​ជាង​មួយ​ពាន់​នាក់ នៅ​ទីស្នាក់ការ​បក្ស​នៅ​ខេត្ត​ព្រៃវែង។

RFA/Hum Hour


១៩-ឧសភា-ឆាំ្ន២០១២៖ សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ជួប​សកម្មជន និង​អ្នកគាំទ្រ​បក្ស​នៅ​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង។
នៅ​ថ្ងៃ​ទី ២ នៃ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជា​ផ្លូវការ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ បាន​យាង​ទៅ​ខេត្ត​ព្រៃវែង ដើម្បី​ផ្ញើ​សារ​នយោបាយ រក​សំឡេង​ឆ្នោត​គាំទ្រ​ឲ្យ​បេក្ខជន​ឈរ​ឈ្មោះ​ឃុំ សង្កាត់ របស់​គណបក្ស​ព្រះអង្គ។
ក្នុង​ពិធី​ជួបជុំ​នោះ សម្ដេច​ក្រុមព្រះ​នរោត្ដម រណឫទ្ធិ ប្រធាន​គណបក្ស នរោត្តម រណឫទ្ធិ ឆ្លើយ​តប​ទៅ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ជុំវិញ​បញ្ហា​ការ​យក​ព្រះនាម​របស់​ព្រះ​មហា​វីរក្សត្រ​ព្រះបាទ នរោត្ដម សីហនុ ដើម្បី​ឃោសនា​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី ៣ នេះ។ ពិធី​ជួបជុំ​នោះ​បាន​ធ្វើ​ឡើង នៅ​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​ទី ១៩ ឧសភា ឆាំ្ន ២០១២ នេះ។
ប្រធាន​គណបក្ស នរោត្ដម រណឫទ្ធិ គឺ​សម្ដេច​ក្រុមព្រះ នរោត្ដម រណឫទ្ធិ ព្រះ​អង្គ​មាន​ព្រះបន្ទូល​ថា គណបក្ស នរោត្ដម រណឫទ្ធិ ជា​គណបក្ស​រាជា​និយម​អាស្រ័យ​រដ្ឋធម្មនុញ្ញ មាន​សន្តិភាព មាន​សេរីភាព កាន់​ភ្ជាប់​របប​ប្រជាធិបតេយ្យ​ពហុបក្ស។ ព្រះ​អង្គ​បន្ត​ទៀត​ថា គណបក្ស នរោត្ដម រណឫទ្ធិ និង​យក​តែ​ព្រះនាម​សម្ដេចក្រុមព្រះ​មួយ​គត់ ដើម្បី​ឃោសនា​រក​សំឡេង​ឆ្នោត​នោះ។
ចំណែក​ឯ​ប្រធាន​គណៈកម្មការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ខេត្ត​ព្រៃវែង លោក ហួត ផាន បាន​លើក​ឡើង​ចំពោះ​បញ្ហា​នេះ​ថា ជា​ការ​ពិត​នឹង​ជា​រឿង​ដែល​គណបក្ស​នយោបាយ​គប្បី​គួរ​ជៀសវាង ក្នុង​ការ​ប្រើ​ព្រះ​បរម​នាម​របស់​ព្រះ​មហា​វីរក្សត្រ។
ប្រជា​ពលរដ្ឋ​ដែល​បាន​ចូលរួម​ស្ដាប់​សេចក្ដីថ្លែងការណ៍​របស់​ សម្ដេចក្រុមព្រះ គឺ​លោក រស់ ទឹម រស់​នៅ​ភូមិ​ត្នោត​ច្រុះ ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខេត្ត​ព្រៃវែង មាន​ប្រសាសន៍​ឲ្យ​ដឹង​ស្រដៀង​គ្នា​ដែរ​ថា ការ​ប្រើ​ព្រះ​បរម​នាម​របស់​ព្រះ​មហា​វីរក្សត្រ ដើម្បី​រក​សំឡេង​ឆ្នោត​របស់​គណបក្ស​នយោបាយ​ថា ជា​ការ​ខុស​ច្បាប់​រដ្ឋ។
ទាក់ទង​បញ្ហា​នេះ សម្ដេចក្រុមព្រះ​បាន​ណែនាំ​ដល់​សកម្មជន ដែល​គាំទ្រ​គណបក្ស​របស់​ព្រះអង្គ ឲ្យ​បញ្ឈប់​ការ​ប្រើ​រូបភាព​ណា​មួយ ដែល​ប៉ះពាល់​ព្រះ​កិត្តិនាម​ព្រះ​មហា​វីរក្សត្រ​ជា​ដាច់ខាត។
ទោះ​ជា​យ៉ាង​នេះ​ក្ដី បញ្ហា​ពាក្យ​សម្ដី​នៅ​មុន​ពេល​ការ​បោះឆ្នោត​ម្ដងៗ តែងតែ​កើត​មាន​ជា​ហូរហែ ហើយ​បញ្ហា​ទាំង​នោះ នឹង​ស្ងាត់​ទៅ​វិញ​នៅ​ពេល​ណា​ការ​បោះ​ឆ្នោត ត្រូវ​បាន​បញ្ចប់។
កាល​ពី​ថ្ងៃ​ទី ១៥ ឧសភា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួប​ជាមួយ​អាចារ្យ ប្រមាណ ៣.០០០  នាក់ នៅ​កោះ​ពេជ្រ ក្រុង​ភ្នំពេញ។ លោក ហ៊ុន សែន បាន​ព្រមាន​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឲ្យ​ឈប់​ប្រើប្រាស់​ព្រះនាម និង​ព្រះ​ឆាយាល័ក្ខណ៍​របស់​អតីត​ព្រះ​មហាក្សត្រ​ព្រះបាទ នរោត្តម សីហនុ ដើម្បី​ឃោសនា​បោះឆ្នោត នៅ​ពេល​ខាង​មុខ​នេះ ពីព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​ប៉ះពាល់​ដល់​ព្រះ​កិត្តិនាម និង​ព្រះចេស្ដា​របស់​ព្រះអង្គ បើ​សិន​ណា​គណបក្ស​នេះ ចាញ់​ឆ្នោត​នៅ​ពេល​ខាង​មុខ។
មួយ​វិញ​ទៀត លោក ហ៊ុន សែន ក៏​បាន​សុំ​ឲ្យ​សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ឈប់​ពោល​ពាក្យ​ថា ព្រះ​រាជបល្ល័ង្ក ដែល​ព្រះមហាក្សត្រ ព្រះ​បរមនាថ នរោត្តម សីហមុនី ដែល​កំពុង​តែ​គ្រង​រាជ​សម្បត្តិ​នោះ គឺ​ជា​ព្រះរាជបល័្លង្ក ដែល​ខ្លួន​ទុក​ឲ្យ​ប្អូន​ឡើង​សោយរាជ្យ។
លោក ហ៊ុន សែន ថា ការ​ពោល​ដូច្នេះ គឺ​ជា​ការ​ប្រមាថ​មួយ ដែល​មិន​អាច​ទទួល​យក​បាន និង​ជា​ការ​បំភ័ន្ត​ប្រជា​ពលរដ្ឋ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons