. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, May 26, 2012

សង្គម​ស៊ីវិល​ថ្កោលទោស​ការ​ផ្ដន្ទាទោស​អ្នក​ភូមិ​បឹង​កក់​១៣​នាក់

ដោយ ខែ សុណង

2012-05-25
ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ ស្ត្រី បាន​ថ្កោលទោស​អាជ្ញាធរ​ក្រុង​ភ្នំពេញ និង​រិះគន់​តុលាការ​ក្រុង​ភ្នំពេញ ដែល​បាន​សម្រេច​ផ្ដន្ទាទោស​លើ​ស្ត្រី​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ​កន្លះ។
RFA/Uon Chhin
ក្រុម​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា យំ​អង្វរ​​នៅ​ខាង​មុខ​តុលាការ​រាជធានី​ភ្នំពេញ ក្រោយ​ការ​ផ្ដន្ទា​ទោស​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ នៅ​ថ្ងៃ​២៤ ឧសភា ឆ្នាំ​២០១២។

អ្នក​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុក​ការ​សម្រេច​ សេចក្ដី​នេះ​ថា គ្មាន​យុត្តិធម៌ និង​ជា​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។
ការ​កាត់​ទោស​ស្ត្រី​អ្នក​ភូមិ​តំបន់​បឹង​កក់​ចំនួន ១៣​នាក់ ជា​ការ​ឆ្លុះ​បញ្ចាំង​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការ​រំលោភ​សិទ្ធិ​ស្ត្រី​ និង​កុមារ​ដែល​រដ្ឋាភិបាល​កម្ពុជា បាន​ផ្ដល់​សច្ចាប័ន​រួច​ហើយ​នោះ។
មន្ត្រី​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​ធ្វើ​ការ​លើក​ស្ទួយ​សិទ្ធិ​ ស្ត្រី បាន​ប្រតិកម្ម​ចំពោះ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ដាក់​ទោស​ស្ត្រី ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​ជាង ២​ឆ្នាំ​នេះ កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ដែល​អង្គការ​ជាតិ អន្តរជាតិ​បាន​ថ្កោលទោស​ចំពោះ​ការ​កាត់​ទោស​នេះ។
ប្រធាន​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ អ្នកស្រី ពុង ឈីវកេក មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៥ ឧសភា ដោយ​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​សម្រេច​កាត់​ទោស​ស្ត្រី​ទាំង ១៣​រូប​យ៉ាង​តក់​ក្រហល់​របស់​តុលាការ​ក្រុង​ភ្នំពេញ។ អ្នកស្រី​បន្ត​ថា ការ​កាត់​ក្ដី​នេះ​មិន​ប្រកប​ដោយ​យុត្តិធម៌​នោះ​ទេ។
តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៤ ឧសភា បាន​បើក​សវនាការ​ផ្ដន្ទាទោស​ស្ត្រី​អ្នក​ភូមិ​បឹង​កក់ ១៣​នាក់ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ ២​ឆ្នាំ​កន្លះ ពី​បទ​កាន់​កាប់​ដោយ​ខុស​ច្បាប់​លើ​អចលនវត្ថុ​របស់​នីតិបុគ្គល​សាធារណៈ និង​បទ​ប្រឆាំង​អាជ្ញាធរ​សាធារណៈ ដោយ​មាន​ស្ថាន​ទម្ងន់​ទោស។ ការ​សម្រេច​របស់​តុលាការ​បាន​ធ្វើ​ឲ្យ​អ្នក​ភូមិ​បឹង​កក់ និង​បុរី​កីឡា​ដែល​មក​គាំទ្រ​ជន​ជាប់​ចោទ​ទាំង ១៣​នាក់ សម្ដែង​ប្រតិកម្ម​យ៉ាង​ខ្លាំង។
ពលរដ្ឋ​ភូមិ​១​តំបន់​បឹង​កក់ អ្នកស្រី ស្រី សុឃឿន ដែល​បាន​រង់ចាំ​ស្ដាប់​លទ្ធផល​នៅ​ខាង​មុខ​តុលាការ​ក្រុង​ភ្នំពេញ បាន​សម្ដែង​ការ​ខក​ចិត្ត​យ៉ាង​ខ្លាំង បន្ទាប់​ពី​បាន​ដឹង​ថា ស្ត្រី​អ្នក​ភូមិ​ទាំង ១៣​នាក់​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស ហើយ​រថយន្ត​ដឹក​អ្នក​ទាំង​នោះ​ទៅ​ពន្ធនាគារ​ភ្លាមៗ ដែល​មាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រាប់​រយ​នាក់​លោមព័ទ្ធ​ពលរដ្ឋ​យ៉ាង​ ជុំជិត។
ប្រធាន​កម្មវិធី​ស្ត្រី និង​កុមារ នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) អ្នកស្រី ជួន ចំរ៉ុង ថ្លែង​ថា ការ​ជាប់​ទោស​របស់​ស្ត្រី​ទាំង ១៣​រូប​នេះ ក៏​បាន​ប៉ះពាល់​ដល់​ស្មារតី​អ្នក​ដែល​បាន​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួន​នោះ ​ដែរ ហើយ​ជាង​នេះ​ទៅ​ទៀត ស្ថានភាព​រស់នៅ​ក្នុង​គ្រួសារ​កាន់​តែ​ធ្លាក់​ដុនដាប​ថែម​ទៀត។
ពាក់ព័ន្ធ​នឹង​ការ​ដាក់​ទោស​ស្ត្រី​អ្នក​ភូមិ​បឹង​កក់​នេះ ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា ក៏​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោល​ទោស​ចំពោះ​ការ​​សម្រេច​របស់​តុលាការ​ ក្រុង​ភ្នំពេញ​ដែរ។ សេចក្ដី​ថ្លែង​ការណ៍​ដដែល​បាន​ជំរុញ​ឲ្យ​តុលាការ​លើកលែង​ទោស​ស្ត្រី​ទាំង ១៣​រូប​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ហើយ​ឲ្យ​រដ្ឋាភិបាល​បង្កើត​យន្តការ​ដោះស្រាយ​ដោយ​សន្តិវិធី។
ស្ត្រី​ជា​អ្នក​ភូមិ​បឹង​កក់​ចំនួន ១៣​នាក់​នោះ​មាន លោកស្រី ទេព វន្នី តុល ស្រីពៅ ហេង ម៉ុំ គង់ ចន្ថា ង៉ែត ឃុន ផាន់ ឈុនរ៉េត សួង សម័យ ឆេង លាភ បូវ សោភា ថូ ដាវី ចាន់ ណាវី ងួន គឹមឡាង និង​លោកស្រី សុង ស្រីលាភ។  ពួកគាត់​ត្រូវ​បាន​កង​កម្លាំង​អាជ្ញាធរ​ចាប់​កាល​ពី​ថ្ងៃ​ពី​ថ្ងៃ​ទី​២២ ឧសភា បន្ទាប់​ពី​ពួកគាត់​បាន​ចូល​រួម​សង់​ឡើង​វិញ​នូវ​ទី​ជម្រក​របស់​អ្នក​ភូមិ​១ ​នៃ​តំបន់​បឹង​កក់ ចំនួន ១៨​គ្រួសារ ដែល​ក្រុមហ៊ុន​ស៊ូកាគូ​វាយ​កម្ទេច និង​បូម​ខ្សាច់​ពន្លិច​ដោយ​មិន​ផ្ដល់​សំណង​កាល​ពី​ឆ្នាំ​២០១០៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons