. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, May 8, 2012

មន្ត្រី​ក្រសួង​ការងារ​អាស៊ាន​បូក​៣​ រក​វិធានការ​ជួយ​ពលករ​ចំណាក​ស្រុក

ដោយ សុខ សេរី

2012-05-08
មន្ត្រី​តំណាង​ក្រសួង​ការងារ​របស់​ប្រទេស​សមាជិក​អាស៊ាន (Asean) ចំនួន ១០ បូក​ជាមួយ​ប្រទេស​ចិន ជប៉ុន និង​កូរ៉េ​ខាង​ត្បូង បាន​ជួប​ប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រិះរក​មធ្យោបាយ និង​វិធានការ​ចាំបាច់​នានា ការពារ និង​សង្គ្រោះ​ពលករ​ចំណាក​ស្រុក​ពី​ការ​ជួញ​ដូរ​មនុស្ស និង​គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ជាដើម។
RFA/Sok Serey
កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​អាស៊ាន នា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២។
វិធានការ​នោះ​គេ​នឹង​ដាក់​ជូន​រដ្ឋមន្ត្រី​ក្រសួង​ការងារ ធ្វើ​ការ​សម្រេច និង​អនុម័ត​ជា​ក្រោយ​នៅ​សប្ដាហ៍​នេះ។
កិច្ច​ប្រជុំ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ការងារ​អាស៊ាន នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១២ បាន​ផ្ដោត​លើ​ការ​គាំពារ​សង្គម និង​ការ​អភិវឌ្ឍ​មុខ​ជំនាញ​ការងារ​របស់​កម្មករ​អាស៊ាន និង​បទពិសោធន៍​ការងារ​ឲ្យ​ស្រប​តាម​ទីផ្សារ​ការងារ​នៅ​ក្នុង​តំបន់។
ជំនាញ​ទាំង​នោះ​រាប់​ទាំង​ជំនាញ​សំណង់ ជំនាញ​កសិកម្ម និង​ជំនាញ​ឧស្សាហកម្ម​ជាដើម នៅ​គ្រា​ដែល​ប្រទេស​សមាជិក​អាស៊ាន​ចំនួន ១០ គ្រោង​បង្កើត​សហគមន៍​អាស៊ាន​នៅ​ឆ្នាំ​២០១៥ នៅ​ពេល​នោះ​ហើយ​គេ​នឹង​បើក​ឲ្យ​មាន​លំហូរ​ដោយ​សេរី នូវ​ទំនិញ​ពាណិជ្ជកម្ម ទេសចរ ពលករ និង​ការ​ធ្វើ​ដំណើរ​ជាដើម​នៅ​ក្នុង​សហគមន៍​អាស៊ាន។
អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​នៅ​ប្រទេស​កម្ពុជា លោក សេង សក្កដា បាន​មាន​ប្រសាសន៍​ថា ក្រសួង​ការងារ​កំពុង​តែ​ដំណើរការ​កម្មវិធី​បេឡា សន្តិសុខ​សង្គម​សំរាប់​កម្មករ​កម្ពុជា៖ «រាល់​កម្មករ និយោជិក​ទាំង​អស់​ដែល​ស្ថិត​នៅ​ក្រោម​ច្បាប់​ស្ដីពី​ការងារ ត្រូវ​បាន​ធានា​រ៉ាប់រង​ដោយ​របប​សន្តិសុខ​សង្គម គឺ​របប​ហានិភ័យ​ការងារ​នេះ​ឯង។ អ៊ីចឹង​រាល់​មាន​កម្មករ​គ្រោះថ្នាក់​នៅ​ពេល​ធ្វើ​ការ គឺ​ត្រូវ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ជា​អ្នក​ចេញ​សោហ៊ុយ​គ្រប់​បែប​យ៉ាង​ ឲ្យ​ទាំង​អស់»
គ្រោះថ្នាក់​នៅ​កន្លែង​ការងារ​ដែល​ក្រសួង​ការងារ​ជួយ​ចេញ​ថ្លៃ​ព្យាបាល​ នោះ រាប់​ទាំង​ការ​ដួល​សន្លប់ និង​រង​គ្រោះ​ដោយសារ​អគ្គីភ័យ​ឆាបឆេះ​រោងចក្រ និង​គ្រោះថ្នាក់​ផ្សេងៗ​ទៀត។
តំណាង​ក្រសួង​ការងារ សុខាភិបាល និង​សុខុមាលភាព​របស់​ប្រទេស​ជប៉ុន លោក ម៉ាសាអាគី អ៊ុចជី (Masaaki Iuchi) បាន​មាន​ប្រសាសន៍​ថា អាស៊ាន​ទទួល​បាន​កំណើន​សេដ្ឋកិច្ច​ខ្ពស់​កន្លង​មក ដោយសារ​តែ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ។ ប្រទេស​ជប៉ុន​នៅ​តែ​ជា​ដៃគូ​សំខាន់​ជាមួយ​អាស៊ាន»។
ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​កម្ពុជា កន្លង​មក​បាន​បញ្ជូន​ពលករ​ទៅ​ប្រទេស​ថៃ ម៉ាឡេស៊ី កូរ៉េខាងត្បូង។ ក្រសួង​ការងារ​បាន​បញ្ជូន​កម្មករ​ទៅ​បណ្ដុះបណ្ដាល​នៅ​ប្រទេស​ជប៉ុន និង​ត្រៀម​បញ្ជូន​កម្មករ​ទៅ​ប្រទេស​គុយវ៉ែត ( Kuwait ) នៅ​ពេល​ឆាប់ៗ​នេះ។
អគ្គនាយកដ្ឋាន​នៃ​អគ្គនាយកដ្ឋាន​ក្រសួង​ការងារ បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក សេង សក្កដា បាន​ឲ្យ​ដឹង​ថា លោក​កំពុង​តែ​ចរចា​ទ្វេ​ភាគី​ជាមួយ​តំណាង​ក្រសួង​ការងារ​ពី​ប្រទេស​ សិង្ហបុរី និង​ទីក្រុង​ហុងកុង ដើម្បី​ស្វែង​រក​ការងារ​ឲ្យ​ពលករ​ខ្មែរ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons