. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, June 2, 2012

តួនាទី​និង​ភារកិច្ច​របស់​កង​​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​បោះ​ឆ្នោត

ដោយ សុ ជីវី

2012-06-02
កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​កង​យោធពល​ខេមរភូមិន្ទ គឺ​ជា​កង​កម្លាំង ប្រដាប់​អាវុធ​របស់​ជាតិ​ទាំង​មូល ដែល​មាន​សមត្ថកិច្ច ការពារ​សន្តិសុខ លើក​តម្កើង​នីតិរដ្ឋ ការពារ​សិទ្ធិ​មនុស្ស លិទ្ធិ​ប្រជាធិបតេយ្យ និង​រួមចំណែក​អភិវឌ្ឍន៍​ប្រទេស។
RFA/Khe Sonorng
ក្រុម​កង​កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ ឈរ​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ខណៈ​ដែល​អ្នក​ភូមិ​បឹង​កក់​មក​ទាមទារ​ឲ្យ​ដោះ​លែង​តំណាង​ខ្លួន កាល​ពី​ថ្ងៃ​២៤ ខែ​ឧសភា ឆ្នាំ​២០១២។

កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​កង​យោធពល​ខេមរភូមិន្ទ ក៏​មាន​ករណីយកិច្ច ក្នុង​ការធានា អោយ​ការ​បោះ​ឆ្នោត ក្រុម​ប្រឹក្សា​ឃុំ សង្កាត់ អណត្តិទី៣ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​៣ ខែ​មិថុនា អោយ​មាន​សុវត្ថិភាព និង​មាន​របៀប​រៀបរយ។
ដើម្បី​ធានា​ការ​រក្សា​សន្តិសុខ​នេះ​ដែរ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ចេញ​សេចក្ដី​ណែនាំ​រួម​មួយ ដែល​និយាយ​អំពី​ការ​បំពេញ​តួនាទី និង​ភារកិច្ច​របស់​កម្លាំង​ប្រដាប់​អាវុធ​នៅ​ថ្ងៃ​បោះ​ឆ្នោត។
គណៈកម្មាធិការ​រៀបចំ​ការ​បោះឆ្នោត​ (គ.ជ.ប.) បាន​រំលឹក​ដល់​កម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​តួនាទី​ការពារ​សុវត្ថិភាព​ សណ្ដាប់​ធ្នាប់​ក្នុង​ពេល​បោះ​ឆ្នោត អោយ​ប្រកាន់ខ្ជាប់​ខ្ជួន​នូវ​ក្រម​សីលធម៌ ចៀស​វាង​ការ​យក​តួនាទី​ទៅ​បំភិត​បំភ័យ​គំរាម​កំហែង​អ្នក​ទៅ​បោះ​ឆ្នោត ឬ​គណបក្ស​នយោបាយ​នានា។
នៅ​ក្នុង​សេចក្ដី​ណែនាំ​ដែល​មាន​ចំនួន ៣​ទំព័រ​នោះ បាន​បញ្ជាក់​ថា កម្លាំង​ប្រដាប់​អាវុធ​មិន​ត្រូវ​បង្ហាញ​នូវ​អាវុធ​គគ្រឹក​គគ្រេង ដែល​នាំ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល ការ​ជ្រួល​ច្របល់ និង​ភ័យ​ខ្លាច​ក្នុង​ចំណោម​មហាជន​ឡើយ។ ត្រូវ​ហាម​ដាច់​ខាត​ក្នុង​ការ​នាំ​យក​អាវុធ​ជាតិ​ផ្ទុះ ឬ​សារធាតុ​គ្រោះថ្នាក់​គ្រប់​ប្រភេទ​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត។
ការណែនាំ​នេះ​ទទួល​បាន​ការ​សាទរ​ពី​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ចូលរួម​សង្កេត​ការ​បោះ​ឆ្នោត ប៉ុន្តែ​ក៏​បាន​រិះគន់​ដែរ​ថា វិធាន​ការ​នេះ​គឺ​នៅ​មាន​ចំណុច​ខ្វះ​ចន្លោះ​ដែល​ចាំបាច់​ត្រូវ គ.ជ.ប. យក​ចិត្ត​ទុក​ដាក់។
អ្នក​សម្រប​សម្រួល​បណ្ដាញ​រួប​រួម ដើម្បី​គណនេយ្យ​ភាព​សង្គម នៅ​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក លោក សន ជ័យ។ លោក​មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​មាន​ការ​ណែនាំ​បែប​នេះ​ក្ដី ក៏​ក្នុង​ពេល​កន្លង​មក​ការ​អនុវត្ត​ជាក់​ស្ដែង គេ​តែង​ឃើញ​មន្ត្រី​មាន​សមត្ថកិច្ច​បាន​ចូល​ទៅ​កៀក​នឹង​មណ្ឌល​បោះ​ឆ្នោត ដែល​នាំ​អោយ​មាន​ការ​ភ័យ​ខ្លាច និង​ជំរុញ​អោយ​ពលរដ្ឋ​ដែល​ជួប​បញ្ហា​ពុំ​ហ៊ាន​តវ៉ា​រក​ដំណោះ​ស្រាយ។ លោក​ជំរុញ​អោយ​កង​កម្លាំង​ប្រដាប់​អាវុធ​គួរ​ស្ថិត​នៅ​តាម​ទីតាំង​ដែល គ.ជ.ប. បាន​កំណត់ និង​ត្រូវ​ដើរ​តួនាទី​ជា​អ្នក​ណែនាំ​ផ្ដល់​ព័ត៌មាន​ដល់​ពលរដ្ឋ​ជា​ជាង​ បង្ហាញ​អំណាច ឬ​ឥទ្ធិពល​របស់​ខ្លួន។
សេចក្ដី​ណែនាំ​របស់ គ.ជ.ប.  ចេញ​ថ្ងៃទី​២៨ ខែ​ឧសភា បាន​អោយ​ដឹង​ថា នៅ​ថ្ងៃ​បោះ​ឆ្នោត ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​ចំនួន ៣​នាក់ ដែល​ការពារ​ការិយាល័យ​បោះ​ឆ្នោត និង​រាប់​សន្លឹក​ឆ្នោត ចាំ​បាច់​ត្រូវ​ស្លៀក​សំលៀក​បំពាក់​ឯកសណ្ឋាន​កង​នគរបាល​ជាតិ ឬ​កង​រាជ​អាវុធ​ហត្ថ ឬ​កង​យោធពល​ខេមរភូមិន្ទ អោយ​បាន​ត្រឹម​ត្រូវ​តាម​ការ​កំណត់ និង​មាន​ពាក់​ប្រឡង់​ដៃ​សន្តិសុខ ដែល​កំណត់​ដោយ គ.ជ.ប. ។ ជា​មួយ​គ្នា​នេះ មន្ត្រី​កង​នគរបាល​ជាតិ កងរាជអាវុធហត្ថ និង​កង​យោធពល​ខេមរភូមិន្ទ ដែល​ពុំ​មាន​ភារកិច្ច គឺ​មិន​ត្រូវ​អនុញ្ញាត​អោយ​ស្លៀកពាក់​ឯកសណ្ឋាន​ចូល​ទៅ​កាន់​ការិយាល័យ​បោះ​ ឆ្នោត ឬ​រាប់​សន្លឹក​ឆ្នោត​ឡើយ។
អ្នក​រត់​រ៉ឺម៉ក​ទេសចរណ៍ លោក សែម សាន មាន​ប្រសាសន៍​ថា ការ​មាន​អ្នករក្សា​សុវត្ថិភាព​គឺ​ជា​ល្អ ប៉ុន្តែ​លោក​នៅ​តែ​មាន​ការ​ភិត​ភ័យ​ដែរ នៅ​ពេល​ដែល​កង​កម្លាំង​ប្រដាប់​អាវុធ​ទាំង​នោះ​ក៏​ជា​អ្នក​គាំទ្រ​គណបក្ស ដែល​អាច​មាន​និន្នាការ​ខុស​គ្នា​ពី​ពលរដ្ឋ​អ្នក​បោះ​ឆ្នោត។
នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ថា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា។ លោក​មាន​ប្រសាសន៍​ថា គ.ជ.ប.  គួរ​តែ​កំណត់​អោយ​បាន​ច្បាស់​ទៅ​តាម​ច្បាប់​ដែល​ចែង​ថា កង​កម្លាំង​ប្រដាប់​អាវុធ​ពុំ​អាច​ទៅ​ចូល​រួម​ការ​ឃោសនា​បោះ​ឆ្នោត​គាំទ្រ​ គណ​បក្ស​នយោបាយ​ណាមួយ។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា លោក​មាន​ប្រសាសន៍​ថា មក​ដល់​ពេល​នេះ​ការ​គំរាម​កំហែង​ដោយ​សារ​កម្លាំង​សមត្ថកិច្ច​ដែល​ទៅ​ការពារ​ សន្តិសុខ​នោះ គឺ​ពុំ​មែន​ជា​បញ្ហា​ចោទ​ទេ។ លោក​បន្ត​ថា ការ​ទៅ​ឃោសនា ឬ​គាំទ្រ​គណបក្ស​នយោ​បាយ​ណា​នោះ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់ និង​ថា ប្រសិន​បើ​មាន​ការ​គំរាម​កំហែង​ណា​មួយ​កើត​ឡើង ពលរដ្ឋ​អាច​ប្ដឹង​អោយ​មាន​ការ​ដោះ​ស្រាយ​ភ្លាមៗ។
អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត លោក ទេព នីថា បាន​អោយ​ដឹង​ទៀត​ថា កង​កម្លាំង​ប្រដាប់​អាវុធ​សរុប​ចំនួន​ជាង ៧​ម៉ឺន​នាក់ ត្រូវ​ដាក់​អោយ​រក្សា​សុវត្ថិភាព​នៅ​ពេល​បោះ​ឆ្នោត​នៅ​ទូទាំង​ប្រទេស ​ក្នុង​នោះ​ចំនួន​ជាង ៥​ម៉ឺន​នាក់ ត្រូវ​ដាក់​អោយ​រក្សា​សុវត្ថិភាព​នៅ​តាម​ការិយាល័យ​បោះ​ឆ្នោត​នៅ​ទូទាំង​ ប្រទេស គឺ​មួយ​ការិយាល័យ​មាន ៣​នាក់។ ជា​មួយ​គ្នា​នេះ​ក៏​មាន​កង​អន្តរាគមន៍​ចំនួន​ជាង ៣​ម៉ឺន​នាក់​បន្ថែម​ទៀត៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons