. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, June 21, 2012

ប៉េអិម​នៅ​បន្ទាយមានជ័យ​រង​ការ​ចោទ​ថា​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​៣​នាក់


2012-06-21 RFA
ក្រុម​អ្នក​ភូមិ​បាន​ចោទ​មន្ត្រី​កង​រាជ​អាវុធ​ខេត្ត​បន្ទាយមានជ័យ ថា បាន​ប្រើ​អំពើ​ហិង្សា​វាយ​ដំ​ទៅ​លើ​ តំណាង​អ្នក​ភូមិ​បី​នាក់​បន្ទាប់​មក​ចាប់​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ជេរ​ប្រមាថ​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ។
លោក ហុល ជ្រឿន អាយុ ៦០​ឆ្នាំ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា ថា ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​ កាល​ពី​វេលា​ម៉ោង​ជាង ៦​ល្ងាច ថ្ងៃ​ទី​១៩ ខែ​មិថុនា ស្ថិត​នៅ​ភូមិ​អូរជ្រៅ សង្កាត់​បោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ តំណាង​អ្នក​ភូមិ​ទាំង​បី​នាក់​នោះ ​មាន​ឈ្មោះ វ៉ែន ខេមរិន្ទ្រ ឈ្មោះ សឿន សុធារស់ និង​ឈ្មោះ ឧត្ដម។
ពួក​គាត់​បាន​យក​សេចក្ដី​ជូន​ដំណឹង​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បោះ​ពុម្ព​ពង្រីក​ធ្វើ​ជា​ផ្លាក​ធំ ហើយ​លើក​ដាក់​តាំង​នៅ​លើ​ជញ្ជាំង​ផ្ទះ​របស់​ខ្លួន នៅ​លើ​ដី​មាន​ទំនាស់​ទំហំ បី​ម៉ឺន​ម៉ែត្រ​ការ៉េ ដែល​មាន​ប្រជាពលរដ្ឋ​ចំនួន ២៥០​គ្រួសារ​រស់​នៅ។ ប៉ុន្តែ​នៅ​ពេល​ពួក​គាត់​លើក​ផ្លាក​នោះ​រួច​ហើយ ស្រាប់​តែ​មាន​មន្ត្រី​ប៉េអិម​ម្នាក់​ស្លៀកពាក់​​ឯកសណ្ឋាន​ស៊ីវិល​ទៅ​ដក​ចេញ។ នៅ​ពេល​នោះ​បុរស​ទាំង​បី​នាក់​ ជា​តំណាង​អ្នក​ភូមិ​ក៏​នាំ​គ្នា​ស្រែក​ជេរ ប៉ុន្តែ​នៅ​ពេល​នោះ ​ស្រាប់​តែ​មាន​មន្ត្រី​កង​រាជ​អាវុធហត្ថ​ឮ ​ក៏​ទៅ​ព្រួត​គ្នា​វ៉ៃ​តែ​ម្ដង។
លោក ហុល ជ្រឿន បន្ត៖ «លើក​ផ្លាក​ដាក់​ថា ស.ជ.ណ សម្ដេច​ចេញ​ហើយ កុំ​ឲ្យ​អ្នក​ដទៃ​ហ្នឹង​មក​ទិញ​លក់​ដូរ​ទៀត​ ព្រោះ​សម្ដេច​ប្រគល់​ឲ្យ​ហើយ​ ពួក​ប៉េអិម​ហ្នឹង​មក​ដោះ​ផ្លាក ស.ជ.ណ ​របស់​ សម្ដេច​ចេញ។ ប៉េអិម​គិត​ទៅ​ប្រហែល​ជា ៦ ទៅ ៧​នាក់ នៅ​ពេល​គាត់​ខឹង​អ្នក​ដែល​យក​ផ្លាក គាត់​ជេរ គេ​ក៏​ហៅ​ប៉េអិម​មក​ចាប់​វ៉ៃ​ទាំង​បី​នាក់​ ទាត់​ធាក់​ហ្នឹង បែក​ឈាម​ហូរ​ឈាម​តាម​ត្រចៀក»
វិទ្យុ​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​កង​រាជ​អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ សុំ​ការ​បញ្ជាក់​ជុំវិញ​បញ្ហា​នេះ​បាន​ទេ។ ប៉ុន្តែ​លោក ឡេង យ៉េន មន្ត្រី​ស៊ើប​អង្កេត​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ ប្រចាំ​​ខេត្ត​ បន្ទាយមានជ័យ បាន​ថ្លែង​ថា ​មន្ត្រី​កង​រាជ​អាវុធហត្ថ​ក៏​ជា​នគរបាល​យុត្តិធម៌​ដែល​មាន​តួ​នាទី​ជួយ​ការពារ​ប្រជាពលរដ្ឋ ពួក​គេ​មិន​គួរ​ប្រើ​អំពើ​ហិង្សា​ទៅ​វាយ​ដំ​ទៅ​លើ​អ្នក​ភូមិ​ដូច្នេះ​ទេ។ ទាក់​ទិន​ទៅ​នឹង​ទង្វើ​បែប​នេះ មន្ត្រី​នគរបាល​យុត្តិធម៌​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons