. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, June 15, 2012

ជម្លោះ​ដី​ធ្លី​រវាង​ក្រុមហ៊ុន​ថៃ ហ៊ី និង​ពលរដ្ឋ​នៅ​កំពង់ត្រឡាច


2012-06-14
ប្រជាពលរដ្ឋ​នៅ​ខេត្ត​កំពង់ឆ្នាំង តវ៉ា​ចំពោះ​អ្នក​មាន​អំណាច​បាន​យក​ដី​ពួក​គាត់។ ករណី​ដី​ធ្លី​នេះ លោក ថៃ ហ៊ី បាន​ធ្លាប់​មាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ម្តង​រួច​មក​ហើយ នៅ​ភូមិ​ឡពាង ប៉ុន្តែ​នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​មក​វាត​ទី​យក​ដី​ពី​ប្រជាពលរដ្ឋ​នៅ​ភូមិ​សំរោង ឃុំ​តាជេស ដើម្បី​យក​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន។
ប្រជាពលរដ្ឋ​ចំនួន ២០​គ្រួសារ​នៅ​ក្នុង​ភូមិ​សំរោង ឃុំ​តាជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង បាន​ធ្វើ​ការ​តវ៉ា​ចំពោះ​ក្រុមហ៊ុន បោះ​បង្គោល​វាត​យក​ដី​របស់​ពួក​គាត់​ប្រមាណ​ជាង ៦​ហិកតារ។
ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី​បាន​ប្រាប់​ប្រហាក់​ប្រហែល​គ្នា​អោយ​ដឹង​ថា ពួក​គាត់​បាន​ធ្វើ​ស្រែ​នៅ​លើ​ដី​នេះ​តាំង​តែ​ពី​ឆ្នាំ​១៩៧៩ មក​ម្ល៉េះ ប៉ុន្តែ​ឥឡូវ​ស្រាប់​តែ​មាន​ក្រុមហ៊ុន ថៃ ហ៊ី មក​បោះ​បង្គោល​យក​ដី​របស់​ពួក​គាត់។ ប្រជាពលរដ្ឋ​រូប​នេះ​បាន​បន្ត​ទៀត ដោយ​ពួក​គាត់​ទាំង​អស់​គ្នា​មិន​ទាន់​បាន​លក់​ដី​អោយ​ក្រុមហ៊ុន​នោះ​ទេ ហើយ​ក៏​មិន​ចង់​លក់​ដែរ​ដោយ​សារ​តែ​ពួក​គាត់​ទុក​ដី​សំរាប់​ធ្វើ​ស្រែ​ចិញ្ចឹម​ក្រុម​គ្រួសារ​របស់​ពួក​គាត់ និង​សូម​អោយ​អាជ្ញាធរ​នៅ​ទីនោះ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ផង។
លោក ថៃ ហ៊ី ឈ្មួញ​ដើរ​ទិញ​ដី​ប្រជាពលរដ្ឋ​បាន​ប្រាប់​ដោយ​ខ្លី​ថា លោក​មិន​ដឹង​រឿង​នេះ​ទេ។
ទោះ​បី​ជា​លោក ថៃ ហ៊ី ឆ្លើយ​ថា មិន​ដឹង​រឿង​នេះ​យ៉ាង​ក៏​ដោយ ក៏​លោក ហ៊ុល ចាន់ថូ អភិបាល​ស្រុក​កំពង់ត្រឡាច អោយ​ដឹង​ថា ដី​ធ្លី​ដែល​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​នោះ គឺ​ខាង​ក្រុមហ៊ុន​គាត់​ថា គាត់​បាន​ទិញ​ពី​ប្រជាពលរដ្ឋ​ហើយ ទើប​ក្រុមហ៊ុន​បាន​មក​បោះ​ព្រំ​បង្គោល ដើម្បី​វាត​យក​ដី​នេះ​តែ​ម្តង។ ប៉ុន្តែ​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​មក​តវ៉ា​ថា ពួក​គាត់​មិន​ទាន់​បាន​ទទួល​បាន​លុយ​នៅ​ឡើយ​ទេ។ លោក​បន្ត​ទៀត​ថា ឥឡូវ​នេះ​អាជ្ញាធរ​កំពុង​តែ​ធ្វើ​ការ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ទាំង​អស់​នោះ។
អ្នក​ស៊ើប​អង្កេត អង្គការ អាដហុក លោក សំ ចាន់គា មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ច្បាប់​ការពារ​សិទ្ធិ និង​ច្បាប់​កាន់​កាប់​សិទ្ធិ​ដី​ធ្លី​នេះ យ៉ាង​ណា​ក៏​ដោយ ក៏​លោក​ឃើញ​ថា នៅ​តែ​មាន​ការ​បំពាន​ពី​សំណាក់​អ្នក​មាន និង​អ្នក​កាន់​អំណាច​មក​លើ​ប្រជាពលរដ្ឋ​តូច​តាច ស្លូត​ត្រង់ និង​មិន​មាន​ចំណាត់ការ​ណា​មួយ​ទៅ​មន្ត្រី​ទាំង​នោះ​ទេ។ លោក​ថា អ្នក​ក្រីក្រ​នៅ​តែ​ទទួល​រង​ការ​បំពាន​លើ​សិទ្ធិ​ដី​ធ្លី​ជា​បន្ត​បន្ទាប់ ដោយ​មិន​មាន​ការ​ទប់​ស្កាត់​ទេ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons