. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, July 10, 2012

ក្រសួង​សុខាភិបាល​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​អំពី​ជំងឺ​ចម្លែក


2012-07-09
ការ​ស្លាប់​របស់​កុមារ​ជិត ៦០​នាក់ ក្នុង​អំឡុង​ពេល​ជាង ៣​ខែ​នេះ គឺ​ពាក់ព័ន្ធ​នឹង​ជំងឺ​ដែល​កើត​ឡើង​ញឹកញាប់​ទៅ​លើ​កូន​ក្មេង។
កាល​ពី​ថ្ងៃ​ទី​៨ ខែ​កក្កដា ក្រសួង​សុខាភិបាល​កម្ពុជា និង​អង្គការ​សុខភាព​ពិភពលោក បាន​ប្រកាស​លទ្ធផល​ស្រាវជ្រាវ​នៃ​មូលហេតុ​ស្លាប់​របស់​កុមារ​ចំនួន ៥២​នាក់ ក្នុង​ចំណោម​កុមារ​ឈឺ ៥៩​នាក់ មិន​មែន​ស្លាប់ ៦៤​នាក់ ក្នុង​ចំណោម ៦៦​នាក់ ដែល​បាន​ចេញ​ផ្សាយ​ពី​មុន​របស់​ភ្នាក់ងារ​ព័ត៌មាន​មួយ​ចំនួន​នោះ​ឡើយ។
វិទ្យាស្ថាន​ប៉ាស់ស្ទ័រ បាន​ធ្វើ​ពិសោធន៍​ឈាម​របស់​កុមារ​ចំនួន ២៤​នាក់ ដែល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​នេះ។ លទ្ធផល​បាន​បង្ហាញ​ថា កុមារ ១៦​នាក់​មាន​មេរោគ អេនថឺរ៉ូ វីរុស​ប្រភេទ ៧១ (Enterovirus Type 71) ឬ​ហៅ​កាត់​ថា EV-71។ មិន​មែន​ជា​មេរោគ H5N1 នៃ​ជំងឺ​ផ្ដាសាយ​បក្សី ឬ​មេរោគ​ជំងឺ​សាស (SARS) និង​ជំងឺ​នីប៉ា នោះ​ឡើយ។
វីរុស EV-71 ដែល​ជា​មូលហេតុ​នៃ​ជំងឺ​ចម្លែក​ម្យ៉ាង ហៅ​ថា ជំងឺ​ពង​បែក​ជើង និង មាត់ ដែល​កើត​ឡើង​ចំពោះ​កុមារ​នេះ គឺ​មាន​រោគ​សញ្ញា​ពង​បែក​នៅ​ដៃ​ជើង និង​ក្នុង​មាត់ (HFMD)។ អ្នក​មាន វីរុសEV-71ធ្ងន់ធ្ងរ បណ្ដាល​ឲ្យ​អ្នក​ជំងឺ​កម្រើក​ខ្លួន​មិន​រួច ហើម​ខួរ​ក្បាល និង​ស្លាប់។ ភាគ​ច្រើន​កុមារ​កម្ពុជា ដែល​ស្លាប់​ចំនួន ៥២​នាក់ ក្នុង​ចំណោម​កុមារ​ឈឺ ៥៩​នាក់​នោះ គឺ​មាន​អាយុ ក្រោម ៣​ឆ្នាំ ដែល​បណ្ដាល​ឲ្យ​គ្រុន​ក្ដៅ​ខ្លាំង និង​មាន​បញ្ហា​ផ្លូវ​ដក​ដង្ហើម​ធ្ងន់ធ្ងរ។
យោង​តាម​សេចក្តី​ប្រកាស​របស់​ក្រសួង​សុខាភិបាល ជំងឺ​ពង​បែក​ជើង និង​មាត់​នេះ គឺ​ឆ្លង​ពី​មនុស្ស​ម្នាក់​ទៅ​ម្នាក់​ទៀត តាម​រយៈ​ការ​ប៉ះពាល់​ផ្ទាល់​ទៅ​នឹង​សំបោរ កំហាក ក្អក កណ្តាស់ និង​ប៉ះ​ទឹក​រងៃ​ពង​បែក ឬ​លាមក​ដែល​មាន​មេរោគ ឬ វីរុសEV-71។ លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​គេ​ពុំ​មាន​វ៉ាក់សាំង ការពារ​និង​ព្យាបាល​ឡើយ។ ប៉ុន្តែ​ជា​ធម្មតា អ្នក​កើត​ជំងឺ​ប្រភេទ​នេះ​មាន​សភាព​ស្រាល​ទេ ហើយ​ភាគ​ច្រើន​កុមារ​អាច​ជា​សះ​ស្បើយ​វិញ ដោយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ។
សេចក្ដី​ប្រកាស​របស់​ក្រសួង​សុខាភិបាល​ដដែល​បន្ត​ថា បច្ចុប្បន្ន​មិន​មាន​ការ​ព្យាបាល​ជាក់​លាក់​ណា​មួយ​សំរាប់​ជំងឺ​ពង​បែក​ដៃ ជើង និង​មាត់​ទេ។ ឪពុក​ម្ដាយ​គួរ​ស្វែង​រក​ដំបូន្មាន​ពី​បុគ្គលិក​សុខាភិបាល ប្រសិន​បើ​កូន​ក្ដៅ​ខ្លួន ក្អួត និង​ទន់​ដៃ​ជើង។ អ្នក​ជំងឺ​គួរ​បរិភោគ​ទឹក ឬ​វត្ថុ​រាវ​ឲ្យ​បាន​ច្រើន។
ចំណែក​បុគ្គលិក​សុខាភិបាល​វិញ​គួរ​ព្យាបាល​អ្នក​ជំងឺ​តាម​រោគ​សញ្ញា និង​មិន​ត្រូវ​ប្រើ​ថ្នាំ ស្តេរ៉យ ឡើយ។ សំរាប់​ព័ត៌មាន​បន្ថែម​អំពី​ជំងឺ​នេះ សូម​ទាក់​ទង​ទូរស័ព្ទ​ទាន់​ហេតុការណ៍ ១១៥ ឥត​គិត​ថ្លៃ ឬ​ទូរស័ព្ទ​លេខ ០១២ ៤៨៨ ៩៨១ ឬ ០៨៩ ៦៦៩ ៥៦៧។
ទាក់ទង​នឹង​ជំងឺ​ប្រភេទ EV-71 ឬ​ជំងឺ​ដៃ​ជើង និង​មាត់​នេះ នៅ​ប្រទេស​វៀតណាម​វិញ ក៏​បាន​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​មុន ដែល​បណ្ដាល​ឲ្យ​ពលរដ្ឋ​វៀតណាម ជាង ១១​ម៉ឺន​នាក់​ឈឺ និង​បាន​សម្លាប់​មនុស្ស​ចំនួន ១៦៦​នាក់ ក្នុង​នោះ​ភាគ​ច្រើន​ជា​កុមារ។ ចំណែក​នៅ​ប្រទេស​ចិន​វិញ ក្នុង​អំឡុង​ឆ្នាំ​២០១២ នេះ ក៏​មាន​មនុស្ស​ស្លាប់​ចំនួន ២៤០​នាក់​ផង​ដែរ ដោយសារ​មេរោគ ឬ វីរុសEV-71នេះ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons