. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Monday, July 23, 2012

កម្ពុជា​រង​ការ​ចោទ​ថា​ជា​អ្នក​ធ្វើ​ឲ្យ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​បែក​គំនិត​គ្នា


2012-07-22
កិច្ច​ប្រជុំ​កំពូល​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន​លើក​ទី​៤៥ នៅ​ក្រុង​ភ្នំពេញ កាល​ពី​ពេល​ថ្មីៗ​នេះ មិន​បាន​ធ្វើ​ឲ្យ​មន្ត្រី​តំណាង​ប្រទេស​នីមួយៗ មូល​មតិ​គ្នា​ជា​ឯកច្ឆន្ទ​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​គ្នា​ឡើយ។
RFA/Sok Serey
មន្ត្រី​ការបរទេស​អាស៊ាន ថត​រូប​អនុស្សាវរីយ៍​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេស​អាស៊ាន នា​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​២០១២។
សារព័ត៌មាន​នៅ​តំបន់​អាស៊ី មាន​កាសែតSouth China Morning Post កាសែត The Straits Times ជាដើម បាន​សរសេរ​ពណ៌នា​អំពី​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​នា​ពេល​ថ្មីៗ​នេះ ដែល​កម្ពុជា​ទទួល​រៀបចំ​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន​ប្រចាំ​ឆ្នាំ​២០១២ ថា បរាជ័យ​ទៅ​វិញ ព្រោះ​ថា តំណាង​ប្រទេស​រួម​ប្រជុំ​ក្នុង​ជំនួប​កំពូល​នោះ មិន​បាន​ឯកភាព​គ្នា មូល​មតិ​គ្នា​ប្រើ​ភាសា​តែ​មួយ​គ្រាន់​តែ​ធ្វើ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​រួម​មួយ​ប៉ុណ្ណោះ។
មន្ត្រី​តំណាង​ប្រទេស​មួយ​ចំនួន​បាន​ខំ​ប្រឹងប្រែង​ចរចា​ស្វែង​រក​ដំណោះស្រាយ ដើម្បី​ចេញ​សេចក្ដី​ថ្លែងការណ៍​ផ្លូវ​ការ​មួយ រហូត​ដល់​ថ្ងៃ​សុក្រ ទី​២០ កក្កដា កន្លង​ទៅ​នេះ ប៉ុន្តែ​មិន​បាន​សម្រេច​ផល។
អ្នកការទូត​អាស៊ាន​ជា​ច្រើន​បន្ទោស​កម្ពុជា ជា​ពិសេស​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រី​ការបរទេស ហោ ណាំហុង ថា​បាន​ធ្វើ​ឲ្យ​បរិយាកាស​ជំនួប​កំពូល​មាន​ភាព​ជូរចត់។ ប៉ុន្តែ​លោក ហោ ណាំហុង មាន​ប្រសាសន៍​ក្នុង​សន្និសីទ​កាសែត​កាល​ពី​ថ្ងៃ​សុក្រ ទី​២០ កក្កដា ថា កម្ពុជា​ចង់​ឃើញ​ការ​ដោះស្រាយ​វិវាទ​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​នោះ ដោយ​សន្តិវិធី៖ «ជំហរ​កម្ពុជា ជា​ប្រធាន​អាស៊ាន ចង់​ឲ្យ​មាន​ដំណោះស្រាយ​ដោយ​សន្តិវិធី។ កម្ពុជា​ចង់​បាន​សេចក្ដី​ប្រកាស​រួម ទុក​ផ្លូវ​ឲ្យ​មាន​ការ​ដោះស្រាយ​ទៅ​ថ្ងៃ​មុខ​ទៀត»
អ្នក​ការទូត​ទាំង​នោះ​ពោល​ថា កម្ពុជា​ដើរ​តួនាទី​របស់​ខ្លួន​ជា​ប្រធាន​អាស៊ាន​លេង​អុក​ជាមួយ​មហា​អំណាច​ផង ជាមួយ​ប្រទេស​ជា​មិត្ត​ផង ដែល​មាន​វិវាទ​ដែន​សមុទ្រ​ជាមួយ​ចិន នៅ​តំបន់​សមុទ្រ​ខាង​ត្បូង។
អ្នក​ការទូត​អាស៊ាន ចោទ​ថា លោក ហោ ណាំហុង កំពុង​ដេញ​ថ្លៃ​នឹង​ចិន រី​ឯ​លោក ហ៊ុន សែន ដែល​គេ​ថា ពូកែ​លេង​ចត្រង្គ បាន​ព្យាយាម​រឹត​ចំណង​មិត្តភាព​នឹង​ចិន ជាមួយ​រដ្ឋការ​ក្រុង​វ៉ាស៊ីនតោន រក្សា​ទំនាក់​ទំនង​យ៉ាង​ស្អិតល្មួត​ជាមួយ​នាយ​ទាហាន​វៀតណាម និង​អនុ​គ្រោះ​ដល់​ជន​ជាតិ​វៀតណាម ប្រមាណ ១​លាន​នាក់ ដែល​រស់​នៅ​ក្នុង​ប្រទេស។ ធ្វើ​ដូច្នេះ កម្ពុជា​បាន​ទទួល​ជំនួយ​ជា​ច្រើន​ពី​ចិន លើស​ពី​ជំនួយ​អាមេរិក ហើយ​មាន​វៀតណាម ជា​អ្នក​ជួយ​គាំពារ​ទៀត​ផង។
ទោះ​ជា​យ៉ាង​នេះ​ក្តី លោក ហោ ណាំហុង មិន​អើពើ​នឹង​សេចក្ដី​ព្រាង និង​កិច្ច​សម្របសម្រួល​ចំនួន ១៨​ដង ដែល​វៀតណាម និង​ហ្វីលីពីន បាន​ស្នើ​នោះ​ដែរ។ អ្នក​ការទូត​អាស៊ាន មាន​ការ​ងឿង​ឆ្ងល់​ថា ហេតុ​អ្វី​បាន​ជា​កម្ពុជា ហ៊ាន​យក​ចិត្ត​ចិន ហើយ​ធ្វើ​ឲ្យ​វៀតណាម អាក់​អន់​ចិត្ត? នៅ​ទីបំផុត​បេសកជន​អាស៊ាន បារម្ភ​ថា តើ​លោក ហ៊ុន សែន នឹង​សាបព្រោះ​ការ​បំបែកបំបាក់​ទៅ​ថ្ងៃ​មុខ​ទៀត ឬ​យ៉ាងណា?

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons