. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 14, 2012

អាដហុក បង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត​



(ថ្ងៃទី 14 សីហា 2012, ម៉ោង 04:52:PM) | ដោយ: សុខ ភក្តី
អាដហុក បង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត​
​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក
ភ្នំពេញ: អង្គការ អាដហុក បានបង្ហាញ​ក្តីបារម្ភ ចំពោះ​ការប្តឹង​ចោទប្រកាន់​លោក ចាន់ សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​របស់​អង្គការសិទ្ធិមនុស្ស​អាដ​ហុក ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​។ អាដហុក បាន​កោះប្រជុំ​បន្ទាន់​មួយ នៅ​ល្ងាច​ថ្ងៃទី​១៤​សីហា ឆ្នាំ​២០១២ លើ​ករណី​នេះ​ផង​ដែរ​។​

​សេចក្តីថ្លែងការណ៍​ចំហ​ចុះ​ថ្ងៃ​ទី​១៤​សីហា ឆ្នាំ​២០១២ បង្ហាញថា សមាគម​អង្គការ​អាដហុក សូម​សំដែង​ការព្រួយបារម្ភ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ដែល​ចេញ​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២​។ លោក​ចាន់​សា​វ៉េ​ត ជា​អ្នក​ស៊ើបអង្កេត​ជាន់ខ្ពស់ និង​ជា​អនុប្រធាន​ផ្នែក​ត្រួតពិនិត្យ​សិទ្ធិមនុស្ស របស់​សមាគម​អាដហុក ត្រូវ​បាន​កោះ​ហៅ​ឲ្យចូល​បំភ្លឺ​នៅ​មុខ​ចៅក្រម​ស៊ើបសួរ ឆែ វីរៈ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក​ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២​។​

​សេចក្តីថ្លែងការណ៍ លើកឡើងថា លោក​ចាន់​សា​វ៉េ​ត អាយុ ៤៤ ឆ្នាំ ត្រូវបាន​គេ​ចោទ​ប្រកាន់ថា បាន​ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ( អ្នកប្រព្រឹត្ត​បទឧក្រិដ្ឋ ) ប្រព្រឹត្ត​នៅ​រាជធានី​​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​។ ការចោទប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក​ចាន់​សា​វ៉េ​ត ជាប់​ពន្ធនាគារ​ពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ​។​

​សេចក្តីថ្លែងការណ៍​ដដែល បាន​បន្ថែមថា កាយវិការ​នៃ​ការប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិមនុស្ស​ដូច្នេះ គ្មានអ្វី​ក្រៅពី​ការ​គម្រាមកំហែង និង​បំភិតបំភ័យ​លើ​អ្នក​​ការពារ​សិទ្ធិមនុស្ស ហើយ​រារាំង​ពួកគេ មិនឲ្យ​បំពេញ​កិច្ចការ​ស្របច្បាប់​នោះឡើយ​។​

​អាដហុក បាន​គូសបញ្ជាក់ថា ខ្លួន​តែងតែ​ធ្វើ​សកម្មភាព ដោយ​អនុលោម​តាមច្បាប់ នៅ​ក្នុង​រយៈពេល​ជាង ២០​ឆ្នាំនេះ អាដហុក​ថ្កោលទោស​ជានិច្ច​រាល់​សកម្មភាព​ខុស​ច្បាប់ ហើយ​ធ្វើ​ការពិភាក្សា​ជាមួយនឹង​អាជ្ញាធរ ខណៈ​ដែល​គាំទ្រ និង​ជួយ​ជនរងគ្រោះ នៃ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​។​

​អាដហុក សូម​អំពាវនាវ​ដល់​ស្ថានទូត ដៃគូ​អភិវឌ្ឍន៍ សង្គម​ស៊ីវិល និង​អ្នកកាសែត ប្រមូលផ្តុំ​គ្នា នៅ​ចំពោះមុខ​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០ នាទី​ព្រឹក ថ្ងៃទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​គាំទ្រ​លោក ចាន់ សា​វ៉េ​ត និង​សកម្មជន​ការពារ​សិទ្ធិមនុស្ស​ដទៃ​ទៀត​។​

​ដីកា​បង្គាប់​ឲ្យចូល​ខ្លួន ចុះហត្ថលេខា​ដោយ​លោក ឆែ វីរៈ ចៅក្រម​ស៊ើបសួរ ចុះ​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ បាន​តម្រូវ​ឲ្យ​លោក ចាន់ សុ​វ៉េ​ត ចូល​បំភញ​លឺ​ពី​ដំណើរ​រឿង ផ្តល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ខែ​ឧសភា ឆ្នាំ​២០១២​។​

​ក្នុង​ដីកា​ដដែល​នោះ បាន​ព្រមាន​ថា "​ក្នុងករណី លោក ចាន់ សា​វ៉េ​ត មិន​ចូល​ខ្លួន​តាម​កាលកំណត់​ខាងលើ​នេះ​ទេ យើង​នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន​"​។​

​ជា​ការកត់សម្គាល់ ការចោទប្រកាន់​លោក​ចាន់​សា​វ៉េ​ត ប្រធាន​ក្រុម​ស៊ើបអង្កេត​នៃ​សមាគម​អាដហុក​ខាងលើនេះ ត្រូវបាន​តុលាការ​ភ្ជាប់​នឹង​ករណី​ជម្លោះដីធ្លី នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ខណៈ​ដែល​តុល​ការ បាន​ចោទប្រកាន់​លោក​ម៉ម​សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នកប្រជាធិបតេយ្យ​។​

​លោក ម៉ម​សូណង់ដូ ត្រូវបាន​ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៥​កក្កដា ឆ្នាំ​២០១២ ដោយ​តុលាការ​ចោទប្រកាន់ ៤ ករណី ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ​៕​

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons