. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, August 15, 2012

លោក ចាន់ សុវ៉េត បដិសេធ​ថា​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ចោទ​របស់​តុលាការ



2012-08-15
សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក លោក ចាន់ សុវ៉េត នៅ​ថ្ងៃ​ពុធ ទី​១៥ ខែ​សីហា ឆ្នាំ​២០១២ បាន​អះអាង​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ផ្ដល់​កន្លែង​ស្នាក់​នៅ និង​ផ្ដល់​ប្រាក់​ដល់​ជន​ជាប់​ចោទ​ធ្វើ​ចលនា​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នោះ​ឡើយ។
Provided Photo
កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ពលរដ្ឋ​នៅ​ភូមិ​ប្រម៉ា ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ក្នុង​យុទ្ធនាការ​បង្ក្រាប​ពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី កាល​ពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០១២។
សេចក្ដី​អះអាង​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​តុលាការ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០១២ ចេញ​ដីកា​បង្គាប់​ឲ្យ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​បំភ្លឺ​ពី​រឿង​ក្ដី​ចោទ​ប្រកាន់​លោក​ផ្ដល់​មធ្យោបាយ​ដល់​ចារី​ជាអាទិ៍ ឬ​ផ្ដល់​មធ្យោបាយ​ដល់​ជន​ជាប់​ចោទ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ហើយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ប្រគល់​ដីកា​នេះ​ដល់​គ្រួសារ​លោក​កាល​ពី​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា កន្លង​ទៅ​នេះ។
លោក ចាន់ សុវ៉េត មាន​តួនាទី​ជា​អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក។ លោក​មាន​ប្រសាសន៍​បញ្ជាក់​ថា ក្នុង​ឋានៈ​ជា​សកម្មជន​ការពារ​សិទ្ធិ​មនុស្ស លោក​បាន​ផ្ដល់​ជំនួយ​ផ្នែក​ការពារ​សិទ្ធិ​មនុស្ស​ជា​ច្រើន​ដល់​ជន​ទាំង​ឡាយ​ដែល​សុំ​កិច្ច​អន្តរាគមន៍​មក​សមាគម​លោក។ លោក​សន្និដ្ឋាន​ថា ដីកា​បង្គាប់​របស់​ចៅក្រម​តុលាការ​រាជធានី​ភ្នំពេញ ទំនង​ជា​រឿង​ក្តី​ចោទ​ប្រកាន់​រូប​លោក ដូច​ប្រសាសន៍​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បាន​បញ្ជាក់​ថា មាន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជា​អ្នក​ផ្ដល់​កន្លែង​ស្នាក់នៅ និង​ប្រាក់​ដល់​ក្រុម​ជន​ជាប់​ចោទ​បង្កើត​តំបន់​អបគមន៍​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។
លោក ចាន់ សុវ៉េត៖ «ខ្ញុំ​អត់​ដឹង​ថា ខ្ញុំ​មាន​ឲ្យ​អ្នក​ណា​ផង ខ្ញុំ​មិន​ដែល​ដឹង​ផង។ អ្វី​ដែល​សំខាន់​ជាង​គេ ខ្ញុំ​មិន​ដែល​ប្រព្រឹត្ត​នូវ​អំពើ​ទាំង​អស់​នោះ​ទេ។ ធម្មតា​គឺ​យើង​ជួយ​មនុស្ស​ច្រើន​រយ​ពាន់​នាក់ មិន​មែន​រឿង​ហ្នឹង​មួយ​ឯ​ណា! យើង​មិន​អាច​ជំទាស់​ជាមួយ​បទបញ្ជា​ហ្នឹង​បាន​ទេ ព្រោះ​វា​ជា​បទបញ្ជា​ច្បាប់​បុគ្គល​គ្រប់​រូប​ត្រូវ​តែ​ទៅ​បង្ហាញ​ខ្លួន ដើម្បី​ឆ្លើយ​បំភ្លឺ ប៉ុន្តែ​ខ្ញុំ​សោកស្ដាយ​ត្រង់​ថា មិន​ទាន់​ហៅ​ខ្ញុំ​ទៅ​សាកសួរ​ផង បែរ​ជា​ចោទ​ប្រកាន់​បើក​ការ​ស៊ើប​អង្កេត។ អយុត្តិធម៌​សំរាប់​មនុស្ស​ជាតិ​ណាស់​បើ​ធ្វើ​អ៊ីចឹង»
សមាគម​អាដហុក នៅ​ថ្ងៃ​អង្គារ ទី​១៤ ខែ​សីហា ឆ្នាំ​២០១២ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ចំហ​មួយ ចាត់​ទុក​កាយវិការ​នៃ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​លើ​សកម្មជន​សិទ្ធិ​មនុស្ស​ថា គ្មាន​អ្វី​ក្រៅ​ពី​ការ​គំរាម​កំហែង និង​បំភិតបំភ័យ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស ហើយ​រារាំង​ពួក​គេ​មិន​ឲ្យ​បំពេញ​កិច្ចការ​ស្រប​ច្បាប់​នោះ​ឡើយ។ សេចក្ដី​ថ្លែងការណ៍​លើក​ឡើង​ថា លោក ចាន់ សុវ៉េត អាយុ ៤៤​ឆ្នាំ ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ផ្ដល់​ជំនួយ​ដល់​អ្នក​ប្រព្រឹត្ត​បទល្មើស​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២ តាម​បញ្ញត្តិ​មាត្រា ៥៤៤ នៃ​ក្រម​ព្រហ្មទណ្ឌ។ ការ​ចោទ​ប្រកាន់​នោះ អាច​នឹង​ឲ្យ​លោក ចាន់ សុវ៉េត ជាប់​ពន្ធនាគារ​ពី ១​ឆ្នាំ ទៅ ៣​ឆ្នាំ។
អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ មាន​ប្រសាសន៍​បដិសេធ​ថា រាជ​រដ្ឋាភិបាល​មិន​បាន​គំរាមកំហែង ឬ​បំភិតបំភ័យ​អ្វី​ដល់​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ហើយ​ដីកា​កោះ​ហៅ​លោក ចាន់ សុវ៉េត គឺ​ជា​សមត្ថកិច្ច​របស់​ស្ថាប័ន​តុលាការ។
លោក​បន្ត​ថា មិន​មាន​អ្វី​ត្រូវ​ព្រួយ​បារម្ភ​ទេ​ប្រសិន​សកម្មជន​អាដហុក មិន​បាន​ប្រព្រឹត្ត​អ្វី​ខុស​ដូច​ការ​ចោទ៖ «មិន​មែន​ជា​អង្គការ ជា​បុគ្គល​តើ! គេ​មិន​មែន​ចោទ​អង្គការ​ឯ​ណា! អ្វីៗ​ឲ្យ​ទៅ​តាម​ច្បាប់​ទៅ អ្វីៗ​មាន​ទោស​បញ្ញត្តិ គេ​ចោទ​ព្រហ្មទណ្ឌ តុលាការ​គេ​អាច​ចោទ​ប្រកាន់​បាន»។
ចៅក្រម​ស៊ើបសួរ​នៃ​តុលាការ​រាជធានី​ភ្នំពេញ លោក ឆែ វីរៈ បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​អនុ​ប្រធាន​ផ្នែក​អង្កេត​សមាគម​អាដហុក គឺ​លោក ចាន់ សុវ៉េត ចូល​ខ្លួន​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ម៉ោង ៨ និង ៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៤ ខែ​សីហា ឆ្នាំ​២០១២ ដើម្បី​ឆ្លើយ​បំភ្លឺ​ពី​ដំណើរ​រឿង​ផ្ដល់​ជំនួយ​ដល់​ចារី​ជាអាទិ៍ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១២។ ក្នុង​ដីកា​ដដែល​នោះ បាន​ព្រមាន​ថា "ក្នុង​ករណី​លោក ចាន់ សុវ៉េត មិន​ចូល​ខ្លួន​តាម​កាល​កំណត់​ខាង​លើ​នេះ​ទេ ចៅក្រម​ស៊ើប​សួរ​នឹង​ចេញ​ដីកា​បង្គាប់​នាំ​ខ្លួន"៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons