. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, August 14, 2012

កម្ពុជា​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ពី​ហ្វីលីពីន



កែប្រែ​​​ទំហំ​​​អក្សរ 
គង់ សុឋានរិទ្ធ
កម្ពុជា​បាន​កោះហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន​ឲ្យ​វិលត្រឡប់​ពី​ប្រទេស​ហ្វ៊ីលីពីន​វិញ​​បន្ទាប់​ពី​លោក​បាន​រិះគន់​ជំហ​របស់​ទីក្រុង​ម៉ានីល និង​ក្រុង​ហាណូយ ជុំវិញ​ជម្លោះ​ដែនសមុទ្រ​ចិន​ខាង​ត្បូង។ ជម្លោះ​នេះ ដែល​បាន​ហែក​ប្រទេស​សមាជិក​អាស៊ាន​ឲ្យ​បរាជ័យ​ក្នុង​ការ​ចេញ​សេចក្ដីថ្លែងការណ៍​រួម​ក្រោយ​ពី​កិច្ចប្រជុំ​កំពូល​របស់​រដ្ឋមន្ដ្រី​ការបរទេស​របស់​ខ្លួន​កាល​ពី​ខែ​មុន។

ក៏ប៉ុន្តែ​ពុំ​មាន​ការ​ពន្យល់​ផ្លូវការ​ណាមួយ​អំពី​ការ​ដក​ឯកអគ្គរាជទូត​ខ្មែរ​ពី​ប្រទេស​ហ្វ៊ីលីពីន​នេះ​ទេ។

លោក រ៉ាអ៊ុល ហឺណានដេហ្ស (Raul Hernandez) អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ហ្វ៊ីលីពីន​បានប្រាប់​វីអូអេ​តាម​សារ​អេឡិចត្រូនិច​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ជូន​ដំណឹង​អំពី​ការ​កោះ​ហៅ​ឯកអគ្គរាជទូត​របស់​ខ្លួន លោក ហើស សិរីធន់ ឲ្យ​ត្រឡប់​មក​វិញ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៦ ខែ​សីហា។ ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ពី​ការផ្តល់​ហេតុផល​ជាក់លាក់​របស់​ប្រទេស​កម្ពុជា​នោះ​ទេ។

«បាទ ខ្ញុំ​អាច​ផ្ញើ​សេចក្តីថ្លែងការណ៍​ទៅ​ជូន​លោក​បាន»។

លោក រ៉ាអ៊ុល ហឺណានដេហ្ស បាន​បញ្ជាក់​ថា ក្រសួងការ​បរទេស​កម្ពុជា​បានជូន​ដំណឹង​ផង​ដែរ​ថា ឯក​អគ្គរាជទូត​ថ្មី​ត្រូវ​បានស្នើ​ឲ្យ​ជំនួស​លោក​ឯកអគ្គរាជទូត​បច្ចុប្បន្ន​រួច​ហើយ។

បណ្តាញ​ផ្សព្វផ្សាយ​បរទេស​ផ្សេង​ៗ​បានឲ្យ​ដឹង​ថា លោក​ឯកអគ្គរាជទូត ហើស សិរិធន់​នឹង​ត្រូវ​ចាកចេញ​ពី​ទីក្រុង​ម៉ានីល នៅ​ថ្ងៃ​ទី​១៧ ខែ​សីហានេះ។

លោក កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា មិនអាច​ទាក់ទង​បានទេ​ដោយសារ​តែ​ទូរសព្ទ​របស់​លោក​រោទិ៍​ជា​ច្រើនដង​ដោយ​គ្មាន​អ្នក​ទទួល។

កម្ពុជា​បានរៀបចំ​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋមន្ត្រី​ការបរទេស​សមាគម​ប្រជាជាតិ​អាស៊ីអគ្នេយ៍​កាល​ពី​ខែ​កក្កដា ប៉ុន្តែ​ប្រទេស​នេះ​បានបរាជ័យ​ក្នុង​ការធ្វើ​សេចក្ដីប្រកាស​រួម​ដោយសារ​តែ​មាន​ភាព​មិន​ចុះ​សម្រុង​ជាមួយ​ប្រទេស​ហ្វ៊ីលីន និង​ប្រទេស​វៀតណាម។ ប្រទេស​ទាំងពីរ​បានទទូច​ឲ្យ​ដាក់​បញ្ហា​ជម្លោះ​ដែនទឹក​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​សេចក្ដីថ្លែងការណ៍ ក៏ប៉ុន្តែ​កម្ពុជា​ដែល​ជា​ប្រធាន​ប្តូរ​វេន​របស់​អាស៊ាន បាន​ច្រានចោល។
លោក ហើស សិរីធន់ បានធ្វើ​សេចក្ដីអត្ថាធិប្បាយ​មួយ​កាល​ពី​ខែ​មុន​ថា វៀតណាម និង​ហ្វ៊ីលីពីន​បានព្យាយាម​ធ្វើ​វិច្ឆេទកម្ម និង​យក​កិច្ចប្រជុំ​កំពូល​នៃ​រដ្ឋមន្ដ្រី​ការបរទេស​អាស៊ាន​ជា​ចំណាប់ខ្មាំង​ខណៈ​ដែល​ប្រទេស​ទាំង​ពីរ​ទទូច​ឲ្យ​ដាក់​បញ្ហា​សមុទ្រ​ចិន​ខាង​ត្បូង​ក្នុង​សេចក្ដី​ថ្លែងការណ៍​រួម​នោះ។

ក្រសួង​ការបរទេស​ហ្វ៊ីលីពីន​បានកោះអញ្ជើញ​លោក​ហើស សិរីធន់ ឲ្យ​ចូល​បំភ្លឺ​កាល​ពី​សប្តាហ៍​មុន​ក៏ប៉ុន្តែ​លោក​មិន​បានចូល​ខ្លួន​នោះ​ទេ ដោយសារ​តែ​បញ្ហា​សុខភាព។

ទំនាស់​នៅ​សមុទ្រ​ចិន​ខាងត្បូង​ជាប់​ពាក់ព័ន្ធ​ជាមួយ​វៀតណាម ​ហ្វ៊ីលីពីន ​ម៉ាឡេស៊ី​និង​ប្រ៊ុយណេ។ មាន​កង្វល់​ពី​ការបែកបាក់​ផ្ទៃក្នុង ក្នុង​ចំណោម​សមាជិក​អាស៊ាន​ទាំង​ដប់​ប្រទេស​ដោយសារ​តែ​ការ​ប្រកាន់​ជំហរ​ក្នុង​ជម្លោះ​នេះ។ ការ​កោះហៅ​អ្នក​ការទូត​របស់​ខ្លួន​ឲ្យ​វិលត្រឡប់​មក​វិញ​របស់​ប្រទេស​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​ថា អាច​ជា​ការព្រួយបារម្ភ​ចំពោះ​ភាពផុយស្រួយ​នៃ​ទំនាក់ទំនង​ទ្វេភាគី​រវាង​ទីក្រុង​ភ្នំពេញ​ជាមួយ​ក្រុង​ម៉ានីល។

ក៏ប៉ុន្តែ​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​ហ្វ៊ីលីពីន លោក រ៉ាអ៊ុល ហឺណានដេហ្ស មាន​ប្រសាសាន៍​ថា ទំនាក់​ទំនង​ប្រទេស​ទាំង​ពីរ «មាន​ការរីចម្រើន​ទៅ​មុខ» ហើយ​ប្រទេស​ទាំងពីរ​បាន​រក្សា​ចំណងមិត្ត​ភាព​ទ្វេភាគី​ចាប់​តាំង​ពី​៥៥​ឆ្នាំ​មក​ហើយ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons