. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, January 1, 2013

អគ្គ​ព្រះរាជអាជ្ញា​ប្ដឹង​ទាស់​ការ​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លោក ឈូក បណ្ឌិត

ដោយ កេសរណ្ណីយ្យា

2012-12-31
កម្មការិនី និង​អង្គការ​សង្គម​ស៊ីវិល សាទរ​ចំពោះ​បណ្ដឹង​ទាស់​របស់​អគ្គព្រះរាជអាជ្ញា​សាលាឧទ្ធរណ៍​ជុំវិញ​សេចក្ដី ​សម្រេច​របស់​សាលាដំបូង​ខេត្ត​ស្វាយរៀង លើ​ករណី​លោក ឈូក បណ្ឌិត។
Adhoc Photo
២០-កុម្ភៈ-២០១២៖ កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ដែល​ត្រូវ​ជន​មិន​ស្គាល់​មុខ​បាញ់​ឲ្យ​របួស​ក្នុង​ពេល​តវ៉ា សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​ស្វាយរៀង។

អគ្គព្រះរាជអាជ្ញា​នៃ​តុលាការ​សាលាឧទ្ធរណ៍​បាន​ដាក់​បណ្ដឹង​ជំទាស់​នឹង​ សាលដីកា​របស់​តុលាការ​ខេត្ត​ស្វាយរៀង ពី​ករណី​លើកលែង​នូវ​ការ​ចោទ​ប្រកាន់​គ្រប់​យ៉ាង​ទៅ​លើ​អតីត​អភិបាល​ក្រុង​ បាវិត លោក ឈូក បណ្ឌិត ដែល​ជា​ជន​ជាប់​សង្ស័យ​យ៉ាង​សំខាន់​ក្នុង​រឿង​ក្ដី​បាញ់​ប្រហារ​ឱ្យ​ កម្មការិនី​រោងចក្រ​កៅវ៉េ (Kaoway) ៣​នាក់ រង​របួស​ធ្ងន់។
អគ្គ​ព្រះរាជអាជ្ញា​នៃ​តុលាការ​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បញ្ជាក់​ថា លោក​បាន​ដាក់​ពាក្យ​បណ្ដឹង​ជំទាស់​តាំង​ពី​ថ្ងៃ​សុក្រ ទី​២៨ ខែ​ធ្នូ គឺ ៣​ថ្ងៃ​ក្រោយ​ពី​តុលាការ​ខេត្ត​ស្វាយរៀង ទម្លាក់​ការ​ចោទ​ប្រកាន់​ទៅ​លើ​លោក ឈូក បណ្ឌិត រួច​ម​ក៖ «ព្រោះ​ការ​លើកលែង​អត់​បាន​បើក​សវនាការ​ទេ ចៅក្រម​លើកលែង​គាត់​មាន​សិទ្ធិ​លើកលែង ផ្អែក​លើ​ភស្តុតាង​របស់​គាត់ អ៊ីចឹង​យើង​យក​រឿង​ហ្នឹង​មក​ជំនុំជម្រះ​នៅ​សាលាឧទ្ធរណ៍​ដាក់​នៅ​លើ​តុ…»
មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត សំដែង​ការ​សាទរ​ចំពោះ​សេចក្ដី​របស់​អគ្គព្រះរាជអាជ្ញា​នៃ​តុលាការ​ សាលាឧទ្ធរណ៍ ក្នុង​ការ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ៖ «កន្លង​មក​ជន​រង​ គ្រោះ​បាន​ប្ដឹង​ឧទ្ធរណ៍​ពី​ករណី​លើកលែង​ការ​ចោទ​ប្រកាន់​លើ​លោក ឈូក បណ្ឌិត របស់​តុលាការ​ខេត្ត​ស្វាយរៀង។ ក្នុង​រឿង​នេះ យើង​សង្ឃឹម​ថា ឯកឧត្ដម​អគ្គព្រះរាជអាជ្ញា​លោក​នឹង​ពិនិត្យ​មើល ហើយ​លោក​អាច​នឹង​ធ្វើ​ការ​ចោទ​ប្រកាន់​ឡើង​វិញ ហើយ​និង​មាន​ការ​ជំនុំជម្រះ​ដើម្បី​ផ្ដល់​យុត្តិធម៌​ដល់​ជន​រងគ្រោះ​នៅ​ សាលាឧទ្ធរណ៍​នា​ពេល​ខាង​មុខ»
អតីត​អភិបាល​ក្រុង​បាវិត លោក ឈូក បណ្ឌិត ដំបូង​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បង្ក​របួស​ស្នាម​ដោយ​អចេតនា​ក្នុង​ ហេតុការណ៍​បាញ់​រះ​ទៅ​លើ​ក្រុម​កម្មករ​រោងចក្រ​កៅវ៉េ ដែល​តវ៉ា​នៅ​មុខ​រោងចក្រ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១២។
កម្មការិនី​ម្នាក់​ដែល​រង​របួស​ក្នុង​ហេតុការណ៍​នោះ គឺ​នាង នុត សុខន ថ្លែង​ប្រាប់​កាសែត ឌឹ ខេមបូឌា ដេលី នៅ​ថ្ងៃ​ច័ន្ទ ទី​៣១ នេះ​ថា នាង​សង្ឃឹម​ថា រូប​នាង​និង​មិត្ត​ដែល​រង​របួស ២​នាក់​ទៀត ដែល​ជា​ដើម​បណ្ដឹង នឹង​ទទួល​បាន​យុត្តិធម៌​តុលាការ​សាលាឧទ្ធរណ៍។
ទាក់​ទង​នឹង​ពេល​វេលា​បើក​សវនាការ​សំណុំ​រឿង​ក្ដី​នេះ​ឡើង​វិញ អគ្គព្រះរាជអាជ្ញា​នៃ​តុលាការ​សាលាឧទ្ធរណ៍ លោក អ៊ុក សាវុធ បញ្ជាក់​ថា នឹង​ដំណើរ​នៅ​ពេល​ឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons