. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Thursday, January 10, 2013

សង្គម​ស៊ីវិល៖ សិទ្ធិ​មនុស្ស​កើត​ចេញ​ពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស

ដោយ ទីន ហ្សាការីយ៉ា

2013-01-09
មន្ត្រី​ជាន់​ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ជា​បក្ស​គ្រប់គ្រង​អំណាច បាន​អះអាង​ថា សិទ្ធិ​រស់​រាន​មាន​ជីវិត និង​ប្រព័ន្ធ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​បច្ចុប្បន្ន កើត​មក​ពី​ថ្ងៃ​៧ មករា ឆ្នាំ​១៩៧៩។
RFA/Leng Maly
ក្រុម​សង្គម​ស៊ីវិល​នាំ​គ្នា​បង្ហោះ​ប៉េងប៉ោង ក្នុង​ថ្ងៃ​ប្រារព្ធ​ពិធី​រំឭក​ខួប​ទិវា​សិទ្ធិ​មនុស្ស​លើក​ទី​៦៤ ថ្ងៃ​ទី​១០ ធ្នូ ឆ្នាំ​២០១២ នៅ​ទីលាន​ប្រជាធិបតេយ្យ រាជ​ធានី​ភ្នំពេញ។

ផ្ទុយ​ពី​ការ​អះអាង​ខាង​លើ ក្រុម​អ្នក​ឃ្លាំមើល​ពី​បញ្ហា​សង្គម​អះអាង​ថា លទ្ធិប្រជាធិបតេយ្យ និង​ការ​គោរព​សិទ្ធិ​មនុស្ស​នេះ បាន​មក​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ឯ​ណោះ​ទេ។
ប្រវត្តិសាស្ត្រ​បាន​បង្ហាញ​ថា ជាតិ​សាសន៍​ខ្មែរ​មាន​ប្រវត្តិ​តស៊ូ​រើ​បម្រះ​ពី​ការ​ត្រួត​ត្រា​របស់​បរទេស ​ដើម្បី​រស់​នៅ​ជា​ជាតិ​សាសន៍​មួយ​ប្រកប​ដោយ​ឯករាជ្យ អធិបតេយ ក្នុង​សិទ្ធិ​សេរីភាព​ជា​មនុស្ស​ដូច​ជាតិ​សាសន៍​ដទៃ​នៅ​លើ​សាកលលោក។
ក្រុម​អ្នក​វិភាគ និង​ក្រុម​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​លើក​ឡើង​ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ និង​សិទ្ធិ​សេរីភាព​នៅ​កម្ពុជា ពេល​បច្ចុប្បន្ន ដោយសារ​តែ​មាន​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី​២៣ ខែ​តុលា ឆ្នាំ​១៩៩១។
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា បន្ទាប់​ពី​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ ប្រទេស​កម្ពុជា នៅ​មាន​សង្គ្រាម​នៅ​ឡើយ និង​មិន​ទាន់​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ទេ គឺ​កម្ពុជា ជា​រដ្ឋ​កុម្មុយនិស្ត និង​ជា​រដ្ឋ​ផ្ដាច់ការ​នៅ​ឡើយ។ រហូត​ដល់​ថ្ងៃ​ទី​២៣ តុលា ឆ្នាំ​​១៩៩១ ទើប​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​ប្រជាធិបតេយ្យ​លើក​ដំបូង​នៅ​ឆ្នាំ​១៩៩៣។
ការ​លើក​ឡើង​ដូច្នេះ នៅ​បន្ទាប់​ពី​ប្រធាន​កិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​រដ្ឋ​សភា លោក ហេង សំរិន បាន​ថ្លែង​នៅ​ក្នុង​អង្គ​មីទីង​ខួប​លើក​ទី​៣៤ នៃ​ថ្ងៃ​ទី​៧ មករា ឆ្នាំ​១៩៧៩ ឆ្នាំ​២០១៣ ដែល​គណបក្ស​ប្រជាជន​ចាត់​ទុក​ថា ជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​រស់​រាន​មាន​ជីវិត​ ឡើង​វិញ ក្រោយ​ពី​របប​កាប់​សម្លាប់​ខ្មែរ​ក្រហម។
លោក ហេង សំរិន បាន​អះអាង​ថា ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា មិន​មែន​កើត​ឡើង និង​រីក​ចំរើន​ដោយសារ​តែ​ពាក្យ​សម្ដី ឬ​របាយការណ៍​របស់​មជ្ឈដ្ឋាន​ណា​នោះ​ឡើយ។ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា បាន​ចាប់​ផ្ដើម​ពី​រស់​ឡើង​វិញ​របស់​ប្រជាពលរដ្ឋ បន្ទាប់​ពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួល​រលំ ហើយ​ត្រូវ​បាន​ការពារ ពង្រឹង និង​ការ​ពង្រីក​ឥត​ឈប់ឈរ​ក្នុង​ការ​ដំណើរ​ការ​កសាង និង​ការពារ​មាតុភូមិ​រយៈពេល ៣៤​ឆ្នាំ​មក​នេះ។
ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​នេះ អនុ​ប្រធាន​ស៊ើប​អង្កេត​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវ៉េត បាន​លើក​ឡើង​ថា សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​ជា​គោលការណ៍​សាកល ពោល​គឺ​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ ត្រូវ​តែ​មាន​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស ហើយ​រដ្ឋាភិបាល​ត្រូវ​ធានា​ឲ្យ​ប្រជាពលរដ្ឋ​របស់​ខ្លួន​មាន​សិទ្ធិ​រស់​រាន​ មាន​ជីវិត​ពេញលេញ។
នៅ​ក្នុង​វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ មករា អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​ពន្យល់​ថា កម្ពុជា​ទទួល​បាន​ការ​រៀបចំ​ឡើង​វិញ​ឲ្យ​មាន​ប្រព័ន្ធ​បោះ​ឆ្នោត​តាម​បែប​ ប្រជាធិបតេយ្យ និង​សិទ្ធិ​មនុស្ស​នោះ បន្ទាប់​ពី​ឆ្នាំ​១៩៩៣ មក ក្រោយ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ សង្កត់​ធ្ងន់​ថា បន្ទាប់​ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​១៩៩២ បញ្ហា​រំលោភ​សិទ្ធិ​មនុស្ស​ស្ថិត​នៅ​ក្នុង​សភាព​ធ្ងន់ធ្ងរ ហើយ​ថា ប្រទេស​កម្ពុជា គ្មាន​អធិបតេយ្យ​របស់​ខ្លួន​ទេ គឺ​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វៀតណាម។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​បញ្ជាក់​ថា ទោះ​បី​ជា​ថ្ងៃ​៧ មករា នេះ ត្រូវ​បាន​រដ្ឋាភិបាល​ដាក់​នៅ​ក្នុង​ប្រតិទិន​ជា​ថ្ងៃ​បុណ្យ​ជាតិ​ឲ្យ​ឈប់​ សម្រាក​មួយ​ថ្ងៃ​ក្ដី ប៉ុន្តែ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត ឡៅ ម៉ុងហៃ បាន​អះអាង​ថា ទិវា​ជ័យជំនះ ៧ មករា នេះ គេ​មិន​ទទួល​ស្គាល់​ជា​អន្តរជាតិ​ទេ។
អ្នក​ឃ្លាំមើល​អំពី​បញ្ហា​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ថ្ងៃ​៧ មករា អាច​មាន​តម្លៃ​តំបន់ និង​តម្លៃ​សាកល ពីព្រោះ​ថា ថ្ងៃ​៧ មករា បាន​ចូល​រួម​លុប​បំបាត់​ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍ ឧក្រិដ្ឋកម្ម​ប្រឆាំង​ជនជាតិ​ដើម​ភាគ​តិច និង​ជន​ជាតិ​ដទៃ ដែល​អង្គការ​សហប្រជាជាតិ​ទទួល​ស្គាល់។ ប៉ុន្តែ​ប្រសិន​បើ​មេដឹកនាំ​កម្ពុជា ភ្លេច​និយម​ន័យ​បទពិសោធន៍​របស់​ខ្លួន​នោះ ឧក្រិដ្ឋកម្ម​ទាំង​នេះ​នឹង​វិល​ត្រឡប់​មក​វិញ ដោយ​លោក កែម ឡី បាន​លើក​បញ្ហា​មិន​ប្រក្រតី​មួយ​ចំនួន​ដែល​កំពុង​កើត​ឡើង​សព្វ​ថ្ងៃ​នេះ។
ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី អង្គការ​ជាតិ អន្តរជាតិ​មួយ​ចំនួន បច្ចុប្បន្ន​នេះ​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ជា​បន្ត​បន្ទាប់ សម្ដែង​ពី​ក្ដី​ព្រួយ​បារម្ភ​ចំពោះ​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​ពេល​ បច្ចុប្បន្ន ដោយ​គេ​បាន​លើក​ពី​តុលាការ​មិន​ឯករាជ្យ ការ​កាត់​ទោស​ក្រៅ​សំណាញ់​ច្បាប់ ករណី​បាញ់​សម្លាប់ ករណី​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី​ជា​ដើម ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​រស់​រាន​មាន​ជីវិត ដែល​រដ្ឋាភិបាល​មិន​ទាន់​ដោះស្រាយ​បាន​សមរម្យ​នៅ​ឡើយ។
ភ្ជាប់​ទៅ​នឹង​បញ្ហា​នេះ អ្នក​ឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម លោក កែម ឡី មាន​ប្រសាសន៍​ថា ពិត​មែន​តែ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​បញ្ចេញ​មតិ មាន​សិទ្ធិ​ដើរ​ហើរ និង​សិទ្ធិ​ធ្វើ​នយោបាយ​បាន​ពេញលេញ​ក្ដី ប៉ុន្តែ​រដ្ឋាភិបាល​មិន​ទាន់​ធានា​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រស់​រាន​មាន​ ជីវិត​បាន​ពេញលេញ​នៅ​ឡើយ។
ប្រជាពលរដ្ឋ​នៅ​តាម​តំបន់​ជនបទ ភាគ​ច្រើន​ប្រឈម​នឹង​បញ្ហា​ខ្វះខាត​ចំណី​អាហារ ពិសេស​ក្មេងៗ ខ្វះ​អាហារូបត្ថម្ភ ដោយសារ​តែ​ឪពុក​ម្ដាយ​របស់​ពួក​គេ​ក្រីក្រ មួយ​ចំនួន​នៃ​ពួក​គេ​រង​ការ​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ។
ក្រុម​អ្នក​ឃ្លាំមើល​ពី​ស្ថានការណ៍​សង្គម​បាន​បញ្ជាក់​ថា ថ្ងៃ​៧ មករា នៅ​តែ​ជា​ប្រធានបទ​ចម្បង​ដែល​អ្នក​នយោបាយ​នៅ​គណបក្ស​កាន់​អំណាច បាន​ព្យាយាម​យក​ថ្ងៃ​៧ មករា ដើម្បី​កេង​ចំណេញ​ជា​រឿង​នយោបាយ​របស់​ខ្លួន ដែល​គេ​ចាត់​ទុក​ថា ថ្ងៃ​៧ មករា ជា​ថ្ងៃ​កំណើត​ទី​២ របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​មាន​ការ​គោរព​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ជា​ដើម។ ប៉ុន្តែ​យ៉ាង​នេះ​ក្ដី របាយការណ៍​របស់​សមាគម​សិទ្ធិ​មនុស្ស​បាន​សរសេរ​ថា ក្នុង​មួយ​ឆ្នាំៗ ការ​រំលោភ​សិទ្ធិ​មនុស្ស​មាន​ប្រមាណ​ជាង ៥០០​ករណី ហើយ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដោយសារ​បញ្ហា​ជម្លោះ​ដីធ្លី​មាន​ជាង ២០០​ករណី​ទៀត​ក្នុង​មួយ​ឆ្នាំៗ គឺ​មិន​ទាន់​មាន​ការ​ថយ​ចុះ​នៅ​ឡើយ​ទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons