. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, January 19, 2013

តុលាការ​ខេត្ត​បន្ទាយមានជ័យ​ឃុំ​ខ្លួន​ជន​សង្ស័យ​២​នាក់​ពី​បទ​ក្លែង​ឯកសារ​រដ្ឋ

ដោយ សួន សុផលមុន្នី

2013-01-19
តុលាការ​ខេត្ត​បន្ទាយមានជ័យ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល កំពុង​សហការ​គ្នា​ស៊ើប​អង្កេត​ទៅ​លើ​ជន​សង្ស័យ​ជាច្រើន​នាក់​ទៀត ក្នុង​នោះ​មាន​ទាំង​មន្ត្រី​យោធា​ដែល​គេ​សង្ស័យ​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ ក្លែង​ឯកសារ​សាធារណៈ ដើម្បី​រំលោភ​បំពាន​កាន់​កាប់​ដីធ្លី​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។

តុលាការ​បាន​បញ្ជូន​ជន​សង្ស័យ​ពីរ​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ក្នុង​ពន្ធនាគារ ​ខេត្ត​បន្ទាយមានជ័យ ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​ឯកសារ​សាធារណៈ​របស់​រដ្ឋាភិបាល ដើម្បី​កាន់​កាប់​ដីធ្លី​នៅ​ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។ ការ​ចាប់​ខ្លួន​ជន​សង្ស័យ​នេះ បាន​ធ្វើ​ឡើង​ក្រោម​កិច្ច​សហការ​គ្នា​រវាង​ស្ថាប័ន​តុលាការ និង​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។
ប្រភព​ពី​មន្ត្រី​តុលាការ​ខេត្ត​បន្ទាយមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​មករា ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​នោះ​មាន​ឈ្មោះ អ៊ុំ សំអាង ជា​អគ្គនាយក​ក្រុមហ៊ុន​មួយ​ដែល​មាន​ឈ្មោះ​ជា​អក្សរ​កាត់​ថា អាយ.ជី.អ៊ី (IGE) និង​ម្នាក់​ទៀត​ឈ្មោះ សឿម ស៊ីដែន ជា​មេការ​របស់​ក្រុមហ៊ុន។ តុលាការ​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់ កាល​ពី​ថ្ងៃ​ទី១៨ ខែ​មករា ឆ្នាំ​២០១៣។
មន្ត្រី​តុលាការ៖ «ទាក់​ទង​រឿង​ក្លែង​ឯកសារ ក្លែង​លិខិត តែ​រឿង​ហ្នឹង​ស្ថិត​នៅ​ក្នុង​ការ​ស៊ើប​អង្កេត​សម្ងាត់។ យើង​បាន​សម្រេច​ឃុំ​ខ្លួន​ជន​សង្ស័យ​ពីរ​នាក់។ ម្នាក់​ឈ្មោះ សឿម ស៊ីដែន ជា​មេការ​របស់​ក្រុមហ៊ុន និង​ម្នាក់​ទៀត​ឈ្មោះ អ៊ុំ សំអាង។ ឈ្មោះ អ៊ុំ សំអាង ជា​អគ្គនាយក​ក្រុមហ៊ុន យើង​បាន​ដាក់​អង្កេត​ទាំង​អស់ អោយ​តែ​មាន​អ្នក​ពាក់ព័ន្ធ យើង​កោះ​ហៅ​មក​សាក​សួរ​ម្ដង​មួយ តើ​អ្នក​ណា​ខ្លះ​មាន​តម្រុយ»
ប្រភព​បាន​បន្ត​ថា ការ​ចាប់​ខ្លួន​ជន​សង្ស័យ​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល និង​មន្ត្រី​តុលាការ​បើក​ការ​ស៊ើប​អង្កេត​រួម​គ្នា​អស់​រយៈពេល​ជិត​មួយ​ ឆ្នាំ៖ «ព្រោះ​រឿង​នេះ​មិន​មែន​យើង​ធ្វើ​ឥឡូវ​នេះ​ទេ។ ខ្ញុំ​បាន​បញ្ជូន​សំណុំ​រឿង​ឲ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ គេ​ស៊ើប​អស់​រយៈពេល ៨​ខែ​មក​ហើយ។ ករណី​នេះ ខាង​មន្ត្រី​តុលាការ​ស៊ើប​បាន​មួយ​រយៈ ទើប​បញ្ជូន​ឲ្យ​គេ​ស៊ើប​បន្ថែម​ទៀត​នៅ​ពេល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ស៊ើប​ចប់​បញ្ជូន​ឲ្យ​យើង​វិញ»
នៅ​មាន​ជន​សង្ស័យ​ជាច្រើន​នាក់ ក្នុង​នោះ​មាន​មន្ត្រី​យោធា និង​មន្ត្រី​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ដែល​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​តុលាការ កំពុង​បើក​ការ​ស៊ើបសួរ​ពាក់ព័ន្ធ​នៅ​ក្នុង​ករណី​ក្លែង​ឯកសារ​សាធារណៈ​របស់​ រដ្ឋាភិបាល។
វិទ្យុ​អាស៊ី​សេរី បាន​ព្យាយាម​សុំ​សេចក្ដី​បញ្ជាក់​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​នៅ​ថ្ងៃ​សៅរ៍ ទី១៩ មករា នេះ ប៉ុន្តែ​មិន​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​បាន។
មន្ត្រី​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា បាន​ស្វាគមន៍​ចំពោះ​ចំណាត់​ការ​របស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ និង​ស្ថាប័ន​តុលាការ។ លោក​បញ្ជាក់​ថា វិធានការ​នេះ​អាច​ធ្វើ​ឲ្យ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​មួយ​ចំនួន​មាន​ការ ​ខ្លាច​រអា៖ «ជា​សកម្មភាព​មួយ​ដ៏​ល្អ ដើម្បី​កុំ​ឲ្យ​មន្ត្រី​អង្គុយ​កៅអី​រដ្ឋ ភ្នាក់ងារ​រដ្ឋ​ដែល​ធ្វើ​បាប​ប្រជាពលរដ្ឋ​ប៉ះពាល់​ជីវភាព​ប្រជាពលរដ្ឋ​ ធ្លាក់​ចុះ​ដោយ​សារ​តែ​អំពើ​ពុក​រលួយ»
ប្រភព​ក្រៅ​ផ្លូវ​ការ បាន​បង្ហើប​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់ និង​ក្រុម​មនុស្ស​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ទំនង​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ទទួល​យក​លុយ​រាប់​ម៉ឺន​ដុល្លារ​ពី​ក្រៅ ​ប្រទេស ដើម្បី​ប្រើប្រាស់​ក្នុង​ការ​ដាំ​ល្ហុងខ្វង នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ។ ថវិកា​សម្រាប់​វិនិយោគ​ដាំ​ល្ហុងខ្វង នោះ ពុំ​ទទួល​បាន​លទ្ធផល ហើយ​ម្ចាស់​លុយ​បាន​ប្ដឹង​ទៅ​ស្ថានទូត​បរទេស​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ស្ថានទូត​នោះ បាន​ប្ដឹង​បន្ត​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons