. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, January 25, 2013

ដើមឆ្នាំ​២០១៣​នគរបាល​ខេត្តបន្ទាយមានជ័យ​ទប់​​ស្កាត់​ ពលករ​ខ្មែរ​ចំនួន​៧.៤៦៤​នាក់​ ចាប់​ឃាត់ខ្លួន​មេខ្យល់​បាន​ម្នាក់​

ដោយ​ ៖ វិច្ឆិកា ថ្ងៃទី 25 មករា 2013ម៉ោង 15:55:38  ពីកាសែត នគរវត្ត
​ខេត្តបន្ទាយមានជ័យ​៖​យោង​តាម​របាយការណ៍​ការិយាល័យ​នគរបាល​ ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការពារ​ អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​៖​នៅ​ ដើមឆ្នាំ​២០១៣​ នេះ​កម្លាំង​ជំនាញ​ សហការ​ជាមួយ​និង​កម្លាំង​នគរបាល​ការពារ​ព្រំ​ ដែន​គោក​ទាំង​ ៤​និង​កម្លាំង​ បណ្តា​អធិការដ្ឋាន​ នគរបាល​ទាំង​៩​ស្រុក​ក្រុង​បាន​ ចុះ​ទប់ស្កាត់​បង្អាក់ដំណើរ​ពលករ​ខ្មែរ​ ប្រុស​ស្រី​និង​នាំ​ទាំង​កូន​តូចៗ​មក​ជាមួយ​ចំនួន​សរុប​៧.៤៦៤​នាក់​ ស្រី​ចំនួន​២.២៩១​នាក់​ កុមារ​ តូច​ ៗ​៧៤៩​នាក់​។​
​ក្នុង​នោះ​នគរបាល​ ស្រុក​ម៉ា​ឡៃ​អនុវត្ត​តាម​ដីកា​តុលាការ​ ក៏​បាន​ចាប់​ ឃាត់ខ្លួន​មេខ្យល់​បាន​ម្នាក់​ ឈ្មោះ​ ហៀ​ង​ ពៅ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ចំបក់​ ឃុំ​បឹង​បេង​ ស្រុក​ ម៉ា​ឡៃ​ជាប់ចោទ​ពី​បទ​ ការ​នាំ​ចេញ​ដោយ​ មិន​ស្របច្បាប់​ សម្រាប់​ ឆ្លង​ដែន​។​ក្នុង​ចំណោម​ពលករ​ ទាំង​៧.៤៦៤​នាក់​នោះ​ ក្រោយ​ពី​សមត្ត​កិច្ច​ធ្វើ​ បទ​សម្ភាស​ កន្លង​មក​ ពួក​គាត់​ ធ្លាប់​ទៅ​ធ្វើ​ ការ​ប្រទេស​ថៃ​ ។​ពលករ​ចេញ​តាម​ច្រក​អន្តរជាតិ​ ១.៩៧៦​នាក់​ និង​តាម​ច្រក​ របៀង​៥.៤​ ៨៨​នាក់​ ចាក​ ចេញ​ដោយ​ខ្លួនឯង​២.៦៩០​នាក់​ តាម​រយៈ​ មេខ្យល់​ចំនួន​៤.៧៧៤​នាក់​ ។​
​ក្នុង​ការ​ឆ្លង​ដែន​ខុស​ ច្បាប់​ ពលករ​ទាំងនោះ​ ក៏​ធ្លាប់​ត្រូវ​ បាន​សមត្ត​កិច្ច​ថៃ​ចាប់​ដាក់គុក​លើស​ពី​រយៈពេល​ ១​ខែ​ចំនួន​ ៥៦២​នាក់​ និង​ជាប់គុក​ ក្រោម​១​ ខែ​ចំនួន​៧.​ ៣២៧​នាក់​ ពួក​គាត់​មក​ពី​ខេត្ត​សៀ​បរាប​ ពោធិ៍សាត​ កំពង់ធំ​ និង​ខេត្ត​ បន្ទាយ​មាន​ជ័យ​។​ពលករ​ទាំងនោះ​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ​ប្រ​ ទេស​ថៃ​ ភាគច្រើន​ធ្វើ​ជា​កម្មករ​ ដក​ដំឡូង​មី​ កាប់​អំពៅ​ ៕​



0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons