. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, March 19, 2013

ទាហាន​​និង​ប៉ូលិស​ព្រំ​ដែន​ប្តឹង​ប្តល់​គ្នា​​រឿង​ជម្លោះ​ដណ្តើម​ដែន​ដី​គ្នា​​គ្រប់​គ្រង

130319_10
លោក សៅ វាសនា ប្រធានក្រុមការងារទំនាក់ទំនងកម្ពុជា-ថៃ​​​ ជា​ដើម​បណ្តឹង​។ រូបថត សហ​ការី
ក្រុង​​ប៉ោយ​ប៉ែតៈ ​មន្រ្តី​យោ​ធា​ការិ​យា​​ល័យទំ​នាក់ទំ​​នង​កម្ពុជា​-​ថៃម្នាក់​ប្តឹង​​ចោទ​ ថា នាយ​​នគរ-​បាល​ការ​​ពា​រ​ព្រំដែន​គោក​វរសេនា​​តូច​​៩១១​ ថា ​បាន​ចាប់គាត់​រុញ​ចូលក្នុង​រថយន្ត​ទាំង​ឯក​សណ្ឋាន​យោ​ធា​​និងយ​កទៅ​ឃុំផង មុន​នឹង​​មាន​អន្តរាគមន៍​ឲ្យ​​ដោះលែង​វិញ​ពី​មេបញ្ជាការ​​របស់​ខ្លួន​។
លោក​ សៅ ​វាស​នា​ ប្រធា​ន​ក្រុម​ការ​ងារ​ទំនាក់​ទំនង​កម្ពុជា​-​ថៃ​ ច្រក​អន្ត​រ​ជាតិ​ប៉ោយប៉ែ​តឲ្យ​ដឹង​​​ថា​ ​លោក​​ត្រូវ​​នាយ​​នគរ​បាល​ព្រំដែន​គោកវ​រសេនា​តូច​ ​៩១១​ ចាប់​រុញ​បញ្ចូល​​ឡាន​យក​ទៅ​ឃុំ ​ខណៈ​កំពុង​តែដើរ​ពិនិត្យ​មើល​ពី​ស្ថានភាពពលរដ្ឋ​លួច​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ ​ និងពី​ស្ថាន​ភាព​នៅ​តាម​​​ព្រំ​ដែនរាយ​ការណ៍ទៅ​ថ្នា​ក់​លើ។​
លោក​បន្ត​ថា​ ការងារលោក​ស្ថិត​​​ក្នុ​ង​ភូមិ​សាស្រ្ត​ស្រុក​អូរជ្រៅ​ និង​ក្រុង​ប៉ោយ​ប៉ែត ​ ក្នុង​​តួនាទី​ជា​អ្នក​​តាម​ដាន​អង្កេត​ពី​សកម្ម​ភាព​មិន​ប្រក្រ​តី​។ ថ្ងៃ​​លោក​ត្រូវ​ចាប់​ខ្លួន​ គឺ​នៅក្នុង​ភូមិសាស្រ្ត​ដែល​​ប្រជាពល​រដ្ឋលួច​ឆ្លង​ដែន​ទៅ​​ថៃ​ច្រើន​ ក្នុងខណៈកំពុង​​តែប្រមូល​ព័ត៌មាន​​ លោក​ក៏​ត្រូ​វលោក ​សូ​ ចាន់​ណារី​ និងកូន​ចៅ​លោក​​​ម្នាក់​ទៀត​ចាប់​រុញ​ឲ្យឡើង​ឡាន​ដោយ​បន្ទោ​ស​ថា មក​​ធ្វើ​​ការ​ក្នុង​ដែន​សមត្ថ​កិច្ច​​គាត់​​ជាអ្នក​គ្រប់​គ្រង​។
លោក​ វាសនា ​ឲ្យដឹង​ថា ​នាយ​នគរ​បាល​រូប​នោះ​ដក​ហូត​អាវុធ​ ទូរស័ព្ទ​ និង​កាមេរ៉ា​ហើយ​លុប​ឯកសារ​ចោល​អស់​ រួចចាប់​ឃុំ​លោក​ក្នុង​បន្ទប់​​រហូត​មាន​អន្តរាគមន៍​​ពី​មេ​បញ្ជាការ​លោក​ ទើប​​​មានការ​​ដោះ​លែង​វិ​​ញ។ ​លោក​អះអា​ងថា ​​លោកដាក់​ពាក្យ​ប្តឹង​ទៅសា​លា
ដំ​បូង​​ខេត្ត​និង​តុលាកា​​រយោធា​នៅ​ភ្នំពេញ​ហើយ តែ​មេៗចង់​ឲ្យ​​ស​ម្រុះ​ស​ម្រួល​គ្នា​​​ ​​តែ​​​លោ​ក​មិន​ព្រម​​។
លោក​ប្រាប់​ថា ​រឿងនេះ​​កើត​តាំង​​ពីថ្ងៃ​ទី១៣ ​ខែធ្នូ​​ ឆ្នាំ​២០១២​ ប៉ុន្តែ ​លោក​បាន​​ដាក់​ពាក្យប្តឹង​ ២​ដង ​ហើយ​តែមិន​ឃើញ​តុលាការ​​កោះ​ទេ ​​រហូត​​ដល់​ថ្ងៃទី​៧ ខែ​មីនា ​មុននេះ​ទើប​​ដឹង​ថា​ ​តុលាការ​ខេត្ត​បាន​កោះហៅពីថ្ងៃ​ទី៤​ ខែ​កុម្ភៈ ​ឲ្យ​លោក​ចូល​បំភ្លឺ​ តែ​ដី​កាកោះនោះ​ត្រូវ​គេ​ផ្អឹប​ទុក​ឲ្យ​​​ហួស​នីតិ​វិធី​។
លោកបន្តថា​​៖​«​គេ​ឲ្យ​ខ្ញុំ១​លាន​រៀល ​ឲ្យ​ខ្ញុំ​​ដក​ពាក្យ​បណ្តឹង​វិញ​ តែ​ខ្ញុំ​មិន​ព្រម​ ព្រោះ​​មិន​មែន​ចេះ​តែ​ដក​ដាក់​​បាន​ងាយ​ៗ​ទេ។ ​ខ្ញុំ​​ចង់​ឮ​តុលាកា​រ​ប្រ​កាស​ថា ​ខាង​ណា​ខុស ​ខាង​ណា​ត្រូវ​»។
លោក ​សូ​ ចាន់​ណា​​រី​ នាយ​​​នគរបាល​ការពារ​ព្រំដែន​គោក​​វរសេ​​នា​តូច៩១១ ​​ដែល​រងការ​ប្តឹង​ បាន​ប្រាប់​ខ្លី​ពីម្សិល​មិញ​ថា ​ករណី​នេះ​ពុំ​​មាន​បញ្ហាអ្វី​​ទេ និង​មានការ​សម្រប​សម្រួល​គ្នា​ហើយ ​ហើយ​លោក​ក៏​បិទ​ទូរ​ស័ព្ទ​វិញ ដោយ​មិន​ពន្យល់​លម្អិតឡើយ​។
លោក ​ពេជ្រ​ វណ្ណ​ មេ​បញ្ជា​ការ​ របស់​លោក វាសនា បាន​ប្រាប់​ថា ​ក្រុមការ​ងារ​​​លោ​ក​​​​ត្រូវ​គេ​ចាប់​មែន​​តែ​ភ្លាម​ៗ​ ​លោក​បាន​ឲ្យភាគី​ទាំង​សង​ខាង​សម្រួល​គ្នា​​ ប៉ុន្តែ​មិន​ដឹង​ថា​ កូន​ចៅ​លោក​សុខ​ចិត្ត​​ដែរ​ឬ​យ៉ាង​ណាទេ។​ ​លោក​ក៏​បដិ​សេធ ពី​កម្លាំង​លោក​​ចូល​​ក្នុង​ដែន​សម​ត្ថ​កិច្ច​​​​នគរ​បាលថា ​ថ្នាក់​លើដា​ក់ឲ្យ​​កម្លាំង​​លោក​ទ​ទួល​ទិស​ព្រំដែន​កម្ពុជា​-ថៃ ​ពី​ខេត្ត​​កោះ​​កុង រហូត​​ទៅ​​ដល់​​ខេត្ត​ព្រះ​វិហា​រ​​៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons