. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Saturday, March 23, 2013

អង្គភាព​ប្រឆាំង​អំពើពុករលួយ ចាប់​បុរស​អង់គ្លេស​ម្នាក់ និង​នាំខ្លួន​ផ្កាយ​ពីរ ជា​ព្រះរាជអាជ្ញារង​តុលាការយោធា

​នៅក្នុងពេល​ចុះ​ប្រ​ត្តិ​ប​ត្តិ​ការ​នោះ កម្លាំង​សមត្ថកិច្ច​ចម្រុះ ដឹកនាំ​ដោយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំខ្លួន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ប៉ែន ហុង ព្រះរាជអាជ្ញារង​តុលាការយោធា និង​កូនប្រុស​ផងដែរ​។ ក៏ប៉ុន្តែ​លោក​ផ្កាយ​ពីរ និង​កូនប្រុស ត្រូវបាន​ដោះលែង​ទៅវិញ បន្ទាប់ពី​សួរនាំ ដោយសារតែ​មិនជា​ប់​ពាក់ព័ន្ធ​នឹង​បុរស​ជនជាតិ​អង់គ្លេស​នោះទេ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​។​

​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បាន​ឲ្យ​ដឹងថា បន្ទាប់ពី​សាកសួរ​រួច លោក​ផ្កាយ​ពីរ​នោះ មិន​ជាប់ទាក់ទង​ក្នុង​រឿង​ជាមួយ​ជនជាតិ​អង់គ្លេស​នោះទេ​។ អង្គភាព​ប្រឆាំង​អំពើពុករលួយ ក៏បាន​ឲ្យ​លោក​ព្រះរាជអាជ្ញារង តុលាការយោធា ត្រឡប់ទៅផ្ទះ​វិញ​។​

​មេបញ្ជាការរង​អាវុធហត្ថ​រាជធានី​ភ្នំពេញ លោក ខេន សុវណ្ណ ដែល​បាន​ដឹកនាំ​កម្លាំង ចុះទៅ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ៤ នាក់ រួមទាំង​ជនជាតិ​អង់គ្លេស​នោះ បានបញ្ជាក់​តាម​ទូរស័ព្ទ​យ៉ាងខ្លី​ថា សមត្ថកិច្ច បាន​ឃាត់​ជនសង្ស័យ​ចំនួន ៤​នាក់ ក្នុងនោះ មាន​ម្នាក់​ជា​ជនបរទេស​។​
​ការចាប់ខ្លួន​បុរស​អង់គ្លេស​នោះ ធ្វើឡើង​ទៅតាម​ដីកា​របស់​តុលាការ​។ ប៉ុន្តែ​ខាង​អង្គភាព​ប្រឆាំង​អំពើពុករលួយ និង​សមត្ថកិច្ច មិនបាន​ដឹងថា ទាក់ទង​នឹង​រឿង​អ្វី​ទេ​។​

​ជនសង្ស័យ​ជនជាតិ​អង់គ្លេស មាន​វ័យ​ជាង ៥០​ឆ្នាំ ត្រូវបាន​នាំខ្លួន ឆ្ពោះទៅកាន់​សណ្ឋាគារ​ណា​ណា នៅវេលា​ម៉ោង​ប្រមាណ ១១ ព្រឹក ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៣ ស្ថិតនៅតាម​បណ្ដោយ ផ្លូវ​លេខ​១៥៤ សង្កាត់​ផ្សារ​ថ្មី​ទី​៣ ខណ្ឌដូនពេញ ដើម្បី​ឆែកឆេរ​បន្ទប់ ដែលជា​ទីកន្លែង​របស់​ជនសង្ស័យ​រូបនោះ ស្នាក់នៅ​ជា​បណ្ដោះអាសន្ន​៕ ដោយ: រតនា+វិសាល - CEN

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons