. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, April 2, 2013

ករណី​ចាប់​រំលោភ​សេពសន្ថវៈ​កើន​ឡើង​នៅ​កំពង់ឆ្នាំង

 (ដកចេញអាស៊ីសេរី )
របាយការណ៍​៣​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៣ របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) បាន​បង្ហាញ​ថា ករណី​ចាប់​រំលោភ​សេពសន្ថវៈ​បាន​កើត​ឡើង​ចំនួន ៨​ករណី នៅ​ឯ​ទី​ជនបទ​ដាច់​ស្រយាល​មួយ​ចំនួន ក្នុង​ខេត្ត​កំពង់ឆ្នាំង។
លោក សំ ច័ន្ទគា ជា​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក​បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី១ ខែ​មេសា ថា គិត​ចាប់​ពី​ដើម​ខែ​មករា មក​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០១៣ នេះ មាន​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ចំនួន ៨​ករណី​បាន​កើត​ឡើង។ ហើយ​បើ​តាម​ការ​ស្រាវជ្រាវ បង្ហាញ​ថា ជន​រងគ្រោះ​ក្នុង​ការ​ចាប់​រំលោភ​សេពសន្ថវៈ​នេះ ភាគ​ច្រើន​គឺ​ជា​អនីតិជន។
ជាមួយ​គ្នា​នេះ លោក​បាន​បង្ហាញ​ពី​ក្ដី​កង្វល់​ចំពោះ​កង្វះ​កិច្ច​សហការ​របស់​អាជ្ញាធរ​ ប៉ូលិស ជាមួយ​អង្គការ​សង្គម​ស៊ីវិល ក្នុង​ការ​ស៊ើប​អង្កេត​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​ទាំង​នោះ៖ «ជាក់ស្ដែង គឺ​កន្លង​ទៅ យើង​ទាក់ទង​ប៉ូលិស​សុំ​ការ​សម្ភាស ប៉ូលិស​បាន​បង្វែរ​មិន​ឲ្យ​យើង​សម្ភាស​ជន​រងគ្រោះ​ក្នុង​ការ​ចាប់​រំលោភ​ សេពសន្ថវៈ​បាន​ទេ»
របាយការណ៍​អង្គការ​អាដហុក បាន​បង្ហាញ​ថា ក្នុង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១២ ករណី​ចាប់​រំលោភ​សេពសន្ថវៈ​បាន​កើត​ឡើង​តែ ៣​ករណី​បុណ្ណោះ។
ប្រធាន​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​កំពង់ឆ្នាំង គឺ​លោក ឌុច ចំរើន មិន​ពន្យល់​ចំពោះ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ ខេត្ត​កំពង់ឆ្នាំង នេះ​ទេ នៅ​ល្ងាច​ថ្ងៃ​ទី១ មេសា។ ប៉ុន្តែ​លោក​បាន​អះអាង​ថា ជន​ល្មើស​ភាគ​ច្រើន​ត្រូវ​បាន​ចាប់​ខ្លួន និង​បញ្ជូន​ទៅ​តុលាការ​ផ្ដន្ទាទោស​តាម​ច្បាប់។
លោក សំ ច័ន្ទគា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​កើន​ឡើង​នៃ​ករណី​ចាប់​រំលោភ​សេពសន្ថវៈ គឺ​ជា​ក្ដី​កង្វល់​របស់​សង្គម​ស៊ីវិល ព្រោះ​វា​បាន​កើត​ឡើង​ភាគ​ច្រើន​លើ​កុមារ​ដែល​ជា​អនីតិជន។ លោក​សំណូមពរ​ឲ្យ​អាជ្ញាធរ មាតា​បិតា រួម​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល រួម​គ្នា​ជួយ​ធ្វើ​ការ​ផ្សព្វផ្សាយ និង​ធ្វើ​សកម្មភាព​គ្រប់​បែប​យ៉ាង ដើម្បី​កាត់​បន្ថយ​បញ្ហា​នេះ​ឲ្យ​បាន៖ «ទី១ គឺ​ជន​រងគ្រោះ​នៅ​តែ​ឯង​នៅ​ទី​ដាច់​ស្រយាល ដែល​ធ្វើ​ឲ្យ​ជន​ល្មើស​មាន​ឱកាស។ ចំណុច​ទី២ គឺ​ដោយសារ​តែ​ការ​ចាត់​ការ​លើ​ផ្លូវ​ច្បាប់​មាន​លក្ខណៈ​ធូរ​រលុង មាន​ជន​ល្មើស​ភាគ​ច្រើន​ពេល​សមត្ថកិច្ច​បញ្ជូន​មក​ដល់​តុលាការ មាន​មួយ​ចំនួន​ត្រូវ​បាន​ដោះលែង។ ទី៣ គឺ​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹង​ពី​ការ​បង្ការ និង​ការ​ដាក់​ទណ្ឌកម្ម​នៅ​មាន​លក្ខណៈ​មិន​ទូលាយ ទាំង​ជន​រងគ្រោះ ទាំង​ជន​ល្មើស មិន​សូវ​បាន​ទទួល​ព័ត៌មាន​ទាំង​នោះ»
លោក សំ ច័ន្ទគា បាន​កត់​សម្គាល់​ថា នៅ​តាម​តំបន់​ជនបទ​ដាច់​ស្រយាល​នៃ​ខេត្ត​កំពង់ឆ្នាំង ករណី​ចាប់​រំលោភ​សេពសន្ថវៈ​កើត​ឡើង​ជា​រឿយៗ ហើយ​មាន​ករណី​ជាច្រើន​ដែល​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​បាន​នាំគ្នា​ធ្វើ​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​បង់​ប្រាក់​ សំណង ជា​ថ្នូរ​នឹង​ការ​មិន​អនុវត្តន៍​តាម​ផ្លូវ​ច្បាប់ ចំពោះ​ជន​ល្មើស។ លោក​ថា នេះ​គឺ​ជា​កត្តា​រួម​ផ្សំ​មួយ​ដែល​បណ្ដាល​ឲ្យ​បទ​ល្មើស​រំលោភ​សេពសន្ថវៈ​មាន ​ការ​កើន​ឡើង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons