. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, April 2, 2013

លោក ហ៊ុន សែន ជំរុញ​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់ខែ​ជូន​កម្មករ​រាល់​ឆ្នាំ

អាស៊ីសេរី
ការ​ប្រកាស​នេះ បាន​ធ្វើ​ឡើង​ក្នុង​គ្រា​ដែល​មាន​ការ​ចរចា​អំពី​ការ​ដំឡើង​ប្រាក់​ខែ​គោល​ ឲ្យ​កម្មករ​ក្នុង​វិស័យ​វាយនភណ្ឌ​កាត់ដេរ​មិន​ទាន់​ត្រូវរ៉ូវ​គ្នា​នៅ​ឡើយ ដោយសារ​សហជីព​ចង់​បាន​ប្រាក់​ខែ​គោល​ទៅ ១០០​ដុល្លារ ហើយ​និយោជក​យល់​ព្រម​ដំឡើង​​បាន ៧៥​ដុល្លារ បូក​បន្ថែម​នឹង​ប្រាក់​ទ្រទ្រង់​សុខភាព ៥​ដុល្លារ​ទៀត​នោះ។
លោក ហ៊ុន សែន បាន​ប្រកាស​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​ផ្លាស់ប្ដូរ​គោលនយោបាយ​ដំឡើង​ប្រាក់​បៀវត្សរ៍​​ជូន​មន្ត្រី​រាជការ កង​កម្លាំង​ប្រដាប់​អាវុធ និង​កម្មករ​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជា​រៀងរាល់​ឆ្នាំ។
ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកល​វិទ្យាល័យ​ភូមិន្ទ​ ភ្នំពេញ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅ​ថ្ងៃ​ទី​២ ខែ​មេសា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន បាន លើក​ឡើង​ថា កម្មករ​កម្មការិនី នៅ​តែ​អាច​មាន​លទ្ធភាព​​ដំឡើង​ប្រាក់​ឈ្នួល​គោល​បន្ត​ទៀត តាម​រយៈ​ការ​ជួប​ចរចា​ត្រី​ភាគី ដើម្បី​ឈាន​ទៅ​ដល់​ការ​កើន​ឡើង​មួយ​ទៅ​តាម​កំណើន​សេដ្ឋកិច្ច។ លោក​ថា យ៉ាង​ណា​លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​ពិភាក្សា​ត្រី​ភាគី​យ៉ាង​តិច ១​ឆ្នាំ​ម្ដង ដើម្បី​កែ​លម្អ​ដល់​ការ​ដំឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ។
ការ​ប្រកាស​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ពេល​ដែល​ការ​បោះឆ្នោត​សាកល​កាន់​តែ​ខិត​ជិត​ចូល​មក​ដល់។
យ៉ាង​ណា​ក៏​ដោយ លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា ដែល​បាន​ចូលរួម​ចរចា​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ បាន​ហៅ​ការ​ឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ និង​មន្ត្រី​រាជការ​តាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស លុះ​ត្រា​តែ​មូលដ្ឋាន​នៃ​ប្រាក់​ខែ​គោល​របស់​កម្មករ​មាន​លក្ខណៈ​សមស្រប​ដែល​ អាច​ឆ្លើយតប​នឹង​ការ​រស់នៅ និង​ចំណាយ​ប្រចាំ​ថ្ងៃ ទើប​គោលការណ៍​នេះ​មាន​ប្រសិទ្ធភាព។
ដោយឡែក​មន្ត្រី​រាជការ​វិញ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ថា គណបក្ស​ប្រជាជន​លែង​មាន​គោលនយោបាយ​ដំឡើង​ប្រាក់ខែ ២០% ក្នុង​មួយ​ឆ្នាំ​ទៀត​ហើយ គឺ​ត្រូវ​ដំឡើង​ជូន​មន្ត្រី​រាជការ​ទៅ​តាម​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ជា ​រៀងរាល់​ឆ្នាំ​របស់​ប្រទេស​ដែរ។
អ្នក​វិភាគ​សេដ្ឋកិច្ច លោក ហេង ឌីណា យល់​ថា ការ​ដំឡើង​ប្រាក់ខែ​ឲ្យ​កម្មករ និង​មន្ត្រី​រាជការ​ដែល​បាន​មក​ពី​កំណើន​សេដ្ឋកិច្ច គឺ​ប្រសើរ​ជាង​ការ​ដំឡើង​ពី​ប្រាក់​ដែល​បាន​មក​ពី​កម្ចី ឬ​ជំនួយ​បរទេស។
សេដ្ឋកិច្ច​កម្ពុជា ជា​មធ្យម​មាន​កំណើន​ប្រមាណ ៧​% ក្នុង​មួយ​ឆ្នាំ។ រីឯ​អត្រា​អតិផរណា​ប្រមាណ ៥% ក្នុង​មួយ​ឆ្នាំ។ ការ​ឡើង​នេះ​អ្នក​សេដ្ឋកិច្ច​បាន​វាយ​តម្លៃ​ថា ជា​កំណើន​មួយ​ខ្ពស់​នៅ​ក្នុង​តំបន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons