. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Friday, May 31, 2013

ពលរដ្ឋ​ខ្មែរ​នៅ​ព្រំដែន​ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត

ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្រតិកម្ម​ទៅ​លើ​បទ​បញ្ជា​ថ្មី​របស់​អាជ្ញាធរ​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក ដែល​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន (Passport) ហើយ​ឈប់​ទទួល​ស្គាល់​ប័ណ្ណ​ឆ្លង​ព្រំដែន (Border Pass)។


ដោយ សួន សុផលមុន្នី  
ប៉ោយប៉ែត ៣០៥
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
RFA/Sophal Mony





អ្នក​រស់នៅ​តំបន់​ជាយ​ដែន​ខ្មែរ-ថៃ ព្រមាន​ធ្វើ​បាតុកម្ម​បិទ​ច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត នៅ​ថ្ងៃ​ទី១ ខែ​មិថុនា ដើម្បី​ប្រឆាំង​ជំទាស់​ទៅ​នឹង​ភាគី​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក ដែល​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ពលរដ្ឋ​ខ្មែរ ឈប់​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន ហើយ​ប្រកាស​ឲ្យ​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន ដើម្បី​ចេញ​ចូល​ទៅ​ក្នុង​ប្រទេស​ថៃ។
អ្នក​ក្រុង​ប៉ោយប៉ែត ថ្លែង​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី៣១ ខែ​ឧសភា ថា កាល​ពី​ថ្ងៃ​ទី៣០ ខែ​ឧសភា នគរបាល​អន្តោប្រវេសន៍ និង​គយ​ថៃ បាន​ដក​លិខិត​អនុញ្ញាត​ឲ្យ​រថយន្ត​ខ្មែរ​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ និង​បក​ស្ទឹកខ័រ (sticker) សម្រាប់​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន ចេញ​ពី​រថយន្ត​ទាំងអស់ ដោយ​ប្រកាស​ប្រាប់​ឲ្យ​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​ប្រើប្រាស់​រថយន្ត​ទាំង​នោះ ងាក​ទៅ​ប្រើប្រាស់​លិខិត​ឆ្លង​ដែន​វិញ។ ករណី​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខឹង​សម្បារ៖ «ស្អែក​ហ្នឹង​ក្រុម​អាជីវករ​ចូល​ផ្សារ​ថៃ រាប់​ពាន់​នាក់ ដែល​មាន​រថយន្ត​ចេញ​ចូល គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​អាជ្ញាធរ​ថៃ ដោយសារ​អាជ្ញាធរ​ថៃ ធ្វើ​ការ​រឹត​បន្តឹង​ឲ្យ​ប្រជាពលរដ្ឋ​ឈប់​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន ដែល​មាន​កិច្ច​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ទាំង​ពីរ។ វា​ឲ្យ​ទៅ​ធ្វើ​លិខិត​ឆ្លង​ដែន ហើយ​ការ​ធ្វើ​លិខិត​ឆ្លង​ដែន ពួក​គាត់​ត្រូវ​ចំណាយ​លុយ​ច្រើន ១៥០​ដុល្លារ»
ការ​កែប្រែ​របស់​អាជ្ញាធរ​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក នេះ គឺ​សំដៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​មាន​រថយន្ត និង​ម៉ូតូ បើក​ចេញ​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ តែ​ប៉ុណ្ណោះ ពុំ​មែន​សំដៅ​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​នោះ​ទេ។
លោក អ៊ុំ សុផល ជា​អធិការ​នគរបាល​ក្រុង​ប៉ោយប៉ែត លើក​ឡើង​ថា អាជ្ញាធរ​ថៃ មាន​ការ​រឹត​បន្តឹង​លើ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់។ លោក​បញ្ជាក់​ថា ពី​មុន​មក កង​កម្លាំង​មាន​សមត្ថកិច្ច​ខ្មែរ​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ទៅ​ក្នុង​ទឹកដី​ថៃ ដោយ​ពុំ​មាន​ការ​ឆែកឆេរ​នោះ​ទេ។ ប៉ុន្តែ​ឥឡូវ​នេះ ខុស​ពី​មុន៖ «ដូច​ប៉ូលិស​យើង​ទៅ​ទាល់​តែ​ពាក់​ឯកសណ្ឋាន ពី​ដើម​មក​ឲ្យ​សំបុត្រ​យើង​ចូល។ យើង​ជា​ប៉ូលិស គេ​អត់​សួរ​នាំ​ទេ។ ថៃ ឥឡូវ​តឹងតែង​ណាស់ ពេល​សមត្ថកិច្ច​បើក​ឡាន​ចូល​ទៅ វា​សួរ​ដេញដោល​ឆែក​ឡាន​យើង​ទៀត»
ទោះ​យ៉ាង​ណា គេ​ពុំ​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ថា ហេតុ​អ្វី​បាន​ជា​ភាគី​អាជ្ញាធរ​ថៃ ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដូច្នេះ​ខុស​ពេល​កន្លង​មក​នោះ​ទេ។ បញ្ហា​នេះ ទំនង​សមត្ថកិច្ច​ប្រចាំ​ច្រក​ទ្វារ​ខ្លងលឹក នោះ ធ្វើ​ឡើង​ដោយ​ឯកតោ​ភាគី។
អភិបាល​ក្រុង​ប៉ោយប៉ែត លោក ង៉ោ មេងជ្រួញ ពុំ​បាន​ធ្វើ​អត្ថាធិប្បាយ​ពិស្ដារ​ជុំវិញ​បញ្ហា​នេះ​ទេ ប៉ុន្តែ​លោក​បញ្ជាក់​ថា អាជ្ញាធរ​ក្រុង​កំពុង​ធ្វើ​ការ​ចរចា​សម្រប​សម្រួល​ជា​មួយ​ភាគី​ថៃ៖ «ខ្ញុំ​កំពុង​ធ្វើ​ការ​ដោះស្រាយ ប៉ុន្តែ​សូម​បញ្ជាក់​ថា បើ​យើង​អនុវត្ត​ទៅ​តាម​អនុសញ្ញា កាល​ណា​យើង​ឆ្លង​ដែន​វា​ត្រូវ​ប្រើ​លិខិត​ឆ្លង​ដែន (Passport) ប៉ុន្តែ​ករណី​អ្វី​ក៏ដោយ ខ្ញុំ​អត់​ទាន់​ធ្វើ​ការ​បក​ស្រាយ​ទេ សំខាន់​យើង​ចរចា​គ្នា​ជាមួយ​ថៃ សិន»
ជា​ធម្មតា ប្រជាពលរដ្ឋ​ខ្មែរ​នៅ​តាម​ខេត្ត​ជាប់​ព្រំដែន​ខ្មែរ-ថៃ និយម​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន ដែល​មាន​កិច្ច​ព្រមព្រៀង​រវាង​រដ្ឋាភិបាល​ទាំង​ពីរ គឺ​កម្ពុជា និង​ថៃ។ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន​នោះ អាច​ចូល​បាន​ត្រឹម​ខេត្ត​ស្រះកែវ និង​ខេត្ត​ប្រាជិនបុរី របស់​ថៃ។ សម្រាប់​ពលរដ្ឋ​ថៃ ដែល​ប្រើប្រាស់​ប័ណ្ណ​ឆ្លង​ព្រំដែន អាច​បាន​ត្រឹម​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​សៀមរាប របស់​កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons