. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, July 2, 2013

ប្រជាពលរដ្ឋ​រស់នៅ​លើ​ទឹកដី​ខ្មែរ​តវ៉ា​តម្លៃ​ភ្លើង​នៅ​​ក្រុង​ប៉ោយ​ប៉ែ​ត​និង​ស្រុក​អូរ​ជ្រៅ​គិត​ជា​ប្រាក់​បាត​ថៃ​


ដោយ​ ៖ វិច្ឆិកា​|ថ្ងៃទី 02 កក្កដា 2013 ម៉ោង 09:09:30 កាសែត នគរវត្ត 
         
​ខេត្ដបន្ទាយមានជ័យ​ ៖​ ប្រជាពលរដ្ឋ​ មក​ពី​ភូមិ​ចំនួន​៨​ក្នុង​សង្កាត់​និមិត្ដ​ ក្រុង​ ប៉ោយ​ប៉ែ​ត​ និង​ឃុំ​កូប​ ស្រុក​អូរ​ជ្រៅ​ ខេត្ដបន្ទាយមានជ័យ​ជាង​១០០​នាក់​នាំ​ គ្នា​ធ្វើ​ដំណើរ​តាម​រថយន្ដ​និង​ម៉ូតូ​មក​មុខ​ សាលា​ខេត្ដបន្ទាយមានជ័យ​កាលពី​ព្រឹក​ ថ្ងៃ​ទី​១​ ខែកក្កដា​ ឆ្នាំ​២០១៣​ ដើម្បី​តវ៉ា​ ឱ្យ​លោក​អភិបាលខេត្ដ​ជួយ​ដោះស្រាយ​ បញ្ហា​តម្លៃ​ភ្លើងអគ្គិសនី​ឱ្យ​បញ្ចុះតម្លៃ​ មួយ​គីឡូវ៉ាត់​១២​បាត​ មក​៦​បាត​ឱ្យ​ដូច​ តម្លៃ​ភ្លើង​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​ មិន​តែ​ ប៉ុណ្ណោះ​ពួក​គាត់​សំណូមពរ​ឱ្យ​ក្រុមហ៊ុន​គិតថ្លៃ​ភ្លើង​ជា​ប្រាក់​ខ្មែរ​វិញ​ ។​
​តំណាង​ប្រជាពលរដ្ឋ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ពួក​គាត់​មក​ជួបជុំ​នៅ​មុខ​សាលាខេត្ដ​ នេះ​គឺ​កើតទុក្ខ​មិន​សុខចិត្ដ​ស្នើ​ឱ្យ​លោក​ អភិបាលខេត្ដ​ជួយ​ដោះស្រាយ​បញ្ហា​តម្លៃ​អគ្គិសនី​របស់​ក្រុមហ៊ុន​ឈ្មោះ​អាន​កូ​ ដែល​ម៉ៅ​កា​រត​បណ្ដាញ​ចេញពី​ក្រុង​ ប៉ោយ​ប៉ែ​ត​ចែកចាយ​មក​ដល់​សង្កាត់​ និមិត្ដ​និង​ស្រុក​អូរ​ជ្រៅ​ដើម្បី​ប្រជា​ពល​ រដ្ឋ​នៅ​ស្រុក​-​ក្រុង​២​នេះ​ប្រើប្រាស់​ ។​ ពួក​ គាត់​បាន​បញ្ជាក់​ទៀត​ថា​ ភ្លើងអគ្គិសនី​ ពួក​គាត់​ប្រើប្រាស់​ជាង​៥​ឆ្នាំទៅ​ហើយ​ កាលពី​ទើបតែ​ត​បណ្ដាញ​ក្រុមហ៊ុន​គិត​ ក្នុង​ថា​ ម​ពល​ភ្លើង​១​គីឡូវ៉ាត់​១៧​បាត​ បន្ទាប់​មក​ចុះ​មក​ត្រឹម​១២​បាត​ក្នុង​នោះ​ ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​ប្រជាពលរដ្ឋ​បញ្ចុះតម្លៃ​បន្ថែម​ទៀត​ ប៉ុន្ដែ​មក​ដល់​ ពេល​នេះ​ក្រុមហ៊ុន​មិន​បាន​បញ្ចុះតម្លៃ​ នោះ​ឡើយ​ ។​
​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ទៀត​ថា​ភូមិ​នៅ​ជាប់​គ្នា​ក្រុមហ៊ុន​គិតតែ​១​គីឡូវ៉ាត់​ ៦​បាត​ប៉ុណ្ណោះ​ ចុះ​ហេតុ​អ្វី​នៅ​ក្នុងភូមិ​ ពួក​គាត់​ខាងលើ​បែរជា​ក្រុមហ៊ុន​គិត​ក្នុង​១​គីឡូវ៉ាត់​១២​បាត​?​ ប្រជាពលរដ្ឋ​បាន​ លើក​ឡើង​ទៀត​ថា​ ពួក​គាត់​ចោទ​ជា​ សំណួរ​និង​មានការ​ងឿងឆ្ងល់​ដោយនៅ​ ស្រុក​ខ្មែរ​ហេតុ​អ្វី​បានជា​ក្រុមហ៊ុន​គិតថ្លៃ​ ភ្លើង​ជា​ប្រាក់​បាត​ថៃ​ចុះ​ហេតុ​អ្វី​មិន​គិត​ ជា​ប្រាក់​រៀល​ ខ្មែរ​ឱ្យ​ដូច​នៅ​ទីរួមខេត្ដ​ បន្ទាយ​មាន​ជ័យ​ ។​ ចំណុច​នេះ​ពួក​គាត់​ ក៏​សំណូមពរ​ឱ្យ​លោក​អភិបាលខេត្ដ​ជួយ​ ដោះស្រាយ​ជាមួយ​ក្រុមហ៊ុន​ឱ្យ​គិតថ្លៃ​ភ្លើង​ នៅ​ស្រុក​អូរ​ជ្រៅ​ និង​ក្រុង​ប៉ោយ​ប៉ែ​ត​ ជា​ប្រាក់​រៀល​ខ្មែរ​វិញ​ ។​ តម្លៃ​ភ្លើង​ក្នុង​១​ គីឡូវ៉ាត​១២​បាត​គិត​ជា​ប្រាក់​ខ្មែរ​ប្រមាណ​ ជិត​១.៧០០​រៀល​ ។​
​មន្ដ្រី​សាលាខេត្ដ​បាន​អនុញ្ញាត​ឱ្យ​ ក្រុម​អ្នក​តវ៉ា​ចាត់​តំណាង​ប្រជាពលរដ្ឋ​៩​ រូប​ចូល​រក​ដំណោះ​ ស្រាយ​នៅ​ក្នុង​សាលា​ ខេត្ដ​ ។​ ក្នុង​ឱកាស​នោះ​លោក​អភិបាល​ ខេត្ដ​បាន​ចាត់​លោក​ ឈឿ​ន​ ក្រៃ​យ៉ុ​ង​ នាយករង​រដ្ឋបាល​សាលាខេត្ដ​ជួប​ជជែក​ជាមួយ​តំណាង​ប្រជាពលរដ្ឋ​ទាំង​៩​រូប​ ។​
​លោក​នាយករង​រដ្ឋបាល​សាលាខេត្ដ​ បាន​ទទួលយក​សំណូមពរ​និង​កង្វល់​របស់​ប្រជាពលរដ្ឋ​រាយការណ៍​ជូន​លោក​អភិ​ បាល​ខេត្ដ​ ទ្រី​ ណា​រិ​ន​ ដើម្បី​កោះហៅ​ ក្រុមហ៊ុន​មក​សាកសួរ​ពី​បញ្ហា​នេះ​។​ លោក​សន្យា​ថា​ និង​ដោះស្រាយ​ជូន​ប្រជា​ ពលរដ្ឋ​មិន​ឱ្យ​លើស​ពី​មួយ​សបា្ដហ៍​នោះ​ ឡើយ​និង​ទៅ​ដោះស្រាយ​នៅ​ភូមិ​របស់​ បងប្អូន​តែ​ម្ដង​ ។​ បន្ទាប់​មក​ប្រជាពលរដ្ឋ​ក៏​ យល់​ព្រមទៅ​តាម​ការ​សន្យា​របស់​លោក​ នាយករង​រដ្ឋបាល​សាលាខេត្ដ​ ហើយ​ ក៏​នាំ​គ្នា​ធ្វើ​ដំណើរ​មក​លំនៅ​ឋាន​វិញ​ ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons