. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Wednesday, July 24, 2013

គ.ជ.ប បានស្នើ​ឲ្យ​អាចារ្យ​អេ ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី កែតម្រូវ​សម្តី​របស់ខ្លួន​ឡើងវិញ


(អត្ថបទចុះ​ផ្សាយ​នៅ​ថ្ងៃ  24-07-2013, 1:06 pm) |  ដោយ ឬទ្ធី


លោក ទេព នីថា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) បាន​មានប្រសាសន៍​បញ្ជាក់ប្រាប់​គេហទំព័រថ្មីៗ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ថា គ.ជ.ប បានស្នើ​ឲ្យ​លោក សេង  ប៊ុន​វ៉េង ហៅ​អាចារ្យ​អេ  ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី ធ្វើការ​កែតម្រូវ​សម្តី​ខ្លួន​ដែល​បាន​អត្ថាធិប្បាយ​ថា ទាហាន​ខ្មែរ​នឹងធ្វើ​បដិវត្ត​ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត។ 

កាលពី​ថ្ងៃ​ម្សិលមិញ ជុំវិញ​ឱកាស​ជាប់ឆ្នោត​របស់​គណបក្ស​សង្គ្រោះ​ជាតិ ម្ចាស់​វិទ្យុ​អេ​ប៊ី​ស៊ី​ដ៏​មាន​ប្រជាប្រិយភាព បាន​ឆ្លើ​ប​សំណួរ​របស់​សហការី​ខ្លួន​ថា បើ​គណបក្ស​សង្គ្រោះ​ជាតិ​ឈ្នះឆ្នោត​មិន​ត្រឹមតែ​អ្នកមាន​ទេ​ដែល​រត់​អស់ អ្នកក្រ​ក៏​នឹង​រត់​ផងដែរ ប៉ុន្តែ​បញ្ហា​ត្រង់​ពួកគាត់​អត់​មាន​លុយ​ជិះ​យន្តហោះ។  

ការរត់​ចេញពី​ស្រុក គឺ អាចារ្យ​អេ ដែលមាន​ឈ្មោះ​ដើម​ថា សេង ប៊ុន​វ៉េង​នោះ ចង់​សម្តៅលើ​ការធ្វើ​រដ្ឋប្រហារ​របស់​ទាហាន​ខ្មែរ​ទៅលើ​រដ្ឋាភិបាល ប្រសិនជា​រដ្ឋាភិបាល​នេះ​ស្ថិតនៅក្រោម​ការដឹកនាំរ​បស់​គណបក្ស​សង្គ្រោះ​ជាតិ។  

អាចារ្យ​អេ បាន​លើកឡើងថា កាយវិការ​របស់លោក សម រង្ស៊ី ដូចជា​ឱន​ថើប​ដី​នោះ គឺជា​ការយក​គំរូ​តាម​លោក ថាក់ស៊ីន អតីត​នាយករដ្ឋមន្ត្រី​ថៃ (កាលពី​លោក​ត្រូវបាន​លើកលែងទោស​កាលពី​ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០០៨ ) ដែល​បាន​ឱន​ថើប​ដី​ពេល​ដល់​ព្រលានយន្តហោះ​នៅ​ទីក្រុង​បាងកក។  

អាចារ្យ​អេ​បាន​និយាយថា៖ «គាត់ [សម រង្ស៊ី] យក​គំ​រូពី​លោក​ថាក់ស៊ីន។ ចុះ​ទាហាន​ខ្មែរ​មិនចេះ​យក​គំរូ​តាម​ទាហាន​ថៃ ទេ​ហី យល់​អត់​ទេ បងប្អូន។ យ៉ាងយូរ​បី​ខែ ទាហាន​ខ្មែរ​ធ្វើ​បដិវត្ត ជឿ​ទៅ ជឿ​ទៅ បើ​គាត់​ចុះ​យក​ថាក់ស៊ីន ស៊ីណា​វ៉ាត ជា​គំរូ ទាហាន​ខ្មែរ​ក៏​ចេះ​ធ្វើ​អីចឹង​ដែរ។ អា​នឹង​របស់​អញ អញ​ច្បាំង​មក​បាន ហ្ហែង​មកពីណា​មក​ដណ្តើម​របស់​អញ... អាចារ្យ​អេ អត់​យក​ជីវិត​មក​តស៊ូរ​ទេ​អញ​ទៅមុន​ហើយ»។

លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប បាន​អះអាងថា លោក​បាន​ឲ្យ​គណៈកម្មការ​ជំនាញ​ត្រួត​ពិនិត្យមើល​បញ្ហា​នេះ ហើយ​ក្រុមការងារ​របស់លោក បាន​ទូរស័ព្ទ​ទៅ​ភាគី​ខាង​វិទ្យុ​ដើម្បី​ឲ្យ​មាន​ការកែរ​តម្រូវ​ពាក្យសម្តី​ឡើងវិញ។  

តាមពិត លោក សេង ប៊ុន​វ៉េង បាន​និយាយ​ពាក្យ​ជាច្រើន​ទៀត​ទាក់ទង​នឹង​ការបន្តុះ​បង្អាប់​ដល់​គណ​បក្ស​សង្គ្រោះ​ជាតិ​ក្រោម​ការដឹកនាំ​របស់លោក សម រង្ស៊ី និង​លោក កឹម សុខា ដោយ​លោក​បាន​លើកឡើងថា យោធា​សុទ្ធតែ​មានការ​ស្មោះស្ម័គ្រ​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។  

សម្តី​របស់លោក​បា​នប​ង្ក​ឲ្យ​មានការ​ខឹងសម្បារ​យ៉ាង​ខ្លាំង ជាពិសេស​ពី​សំណាក់​អ្នក​ស្តាប់​ដែលមាន​និន្នាការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ។ សម្រាប់​លោក យឹម សុវណ្ណ អ្នកនាំពាក្យ​សង្គ្រោះ​ជាតិ នេះ​ជាស​ម្តី​បំភិតបំភ័យ​មួយ ដោយ​អះអាងថា ទាហាន​នឹងមិន​ធ្វើបែបនេះ​ឡើយ ផ្ទុយទៅវិញ ពួកគាត់​នឹង​រឹតតែ​សប្បាយចិត្ត​ចំពោះ​ការទទួលបាន​ប្រាក់ខែ​ខ្ពស់៕ 

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons