. សេរីភាពបញ្ចេញមតិគឺជាលក្ខណៈគ្រិៈនៃសិទ្ធិ We should live without fear( សូមបងប្អូនជាជាតិខ្មែរ សូមចូលរួមបោះឆ្នោតជ្រើសរើសមេឃុំ/សង្កាត់ នៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០១៧ អោយបានគ្រប់ៗគ្នា."

ព៍ត៌មានទាន់ហេតុការណ៍ៈ បាតុកម្មនៅមុខ សាលាក្រុងប៉ោយប៉ែតមានជ័យ ថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ២០១៧

Tuesday, July 16, 2013

មន្ត្រី​បារម្ភ​ពី​ការ​ថយ​ចុះ​ចំនួន​អ្នក​បោះ​ឆ្នោត​នៅ​បន្ទាយមានជ័យ

ប៉ោយប៉ែត ៣០៥
ទិដ្ឋភាព​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ​នៃ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ក្នុង​ខេត្ត​បន្ទាយមានជ័យ នា​ថ្ងៃ​៦ វិច្ឆិកា ២០០៩។
RFA/Sophal Mony
ប្រជាពលរដ្ឋ​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​ទាំង​នោះ ភាគ​ច្រើន​បាន​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ និង​អ្នក​ចំណាក​ស្រុក​មួយ​ចំនួន​ទៀត ដែល​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​ខេត្ត​បន្ទាយមានជ័យ ខ្លះ​បាន​វិល​ត្រឡប់​ទៅ​តាម​ស្រុក​កំណើត​របស់​ពួកគេ​វិញ។
ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥​ ឆ្នាំ​២០១៣ នេះ នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៨ កក្កដា ខាង​មុខ​នេះ​ ប៉ុន្តែ​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត​នៅ​ខេត្ត​បន្ទាយមានជ័យ នៅ​តែ​បន្ត​នាំ​គ្នា​ចំណាក​ស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ។
ប្រធាន​គណៈកម្មការ​ខេត្ត​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​បន្ទាយមានជ័យ​ លោក គី គឹមសេង ថ្លែង​ថា លំហូរ​​របស់​អ្នក​ស្រុក​នៅ​ក្នុង​ខេត្ត​ជាប់​ព្រំដែន​ប្រទេស​ថៃ នេះ កំពុង​បង្ក​ឲ្យ​ផល​ប៉ះពាល់​ដល់​ចំនួន​អ្នក​បោះ​ឆ្នោត​ដែល​គេ​រំពឹង​ទុក​ថា នឹង​មាន​ចំនួន​ថយ​ចុះ។
លោក គូស​បញ្ជាក់​ថា នៅ​ឃុំ​សង្កាត់​ទូទាំង​ខេត្ត​បន្ទាយមានជ័យ មនុស្ស​ពេញ​វ័យ និង​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត​ បាន​នាំ​គ្នា​ទៅ​ប្រទេស​ថៃ​ ស្ទើរ​ស្ងាត់​អស់​ពី​ភូមិ នៅ​សល់​តែ​មនុស្ស​ចាស់ៗ​នៅ​ចាំ​ផ្ទះ​តែ​ប៉ុណ្ណោះ។
នៅ​ក្នុង​យុទ្ធនាការ​ចែក​ប័ណ្ណ​ព័ត៌មាន​អ្នក​បោះ​ឆ្នោត​កន្លង​ទៅ​នេះ គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​​រាយការណ៍​ទៅ​អាជ្ញាធរ​ខេត្ត​ ដើម្បី​មាន​វិធានការ​ទប់​ស្កាត់​លំហូរ​​ពលរដ្ឋ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ ហើយ​បញ្ហា​នេះ អាជ្ញាធរ​ខេត្ត​ក៏​ពុំ​មាន​វិធាន​ការ​ជាក់​លាក់​ណា​មួយ​អាច​ទប់ស្កាត់​លំហូរ​នេះ​បាន​នោះ​ទេ គ្រាន់​តែ​មាន​ការ​ផ្សព្វផ្សាយ​តាម​រយៈ​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការ​នៅ​ស្រុក​ថៃ​នោះ​ឲ្យ​ពួកគាត់​ប្រាប់​តៗ​គ្នា​តែប៉ុណ្ណោះ។
ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រចាំ​ក្រុង​ប៉ោយប៉ែត លោក ចៅ វាសនា​ ថ្លែង​ថា នៅ​ក្រុង​ប៉ោយប៉ែត មាន​ប្រជាពលរដ្ឋ​ជា​ច្រើន​នាក់​ បាន​នាំ​គ្នា​ទៅ​រក​ការងារ​ធ្វើ​នៅ​ស្រុក​ថៃ​ ហើយ​ពួកគេ​ទាំង​នោះ​ជា​អ្នក​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត។ ចំណែក​ប្រជាពលរដ្ឋ​ជា​អ្នក​ចំណាក​ស្រុក​មួយ​ចំនួន​ទៀត​ដែល​មាន​ឈ្មោះ​បោះ​ឆ្នោត​នៅ​ក្រុង​ប៉ោយប៉ែត នោះ បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​របស់​គេ​នៅ​តាម​ខេត្ត​ផ្សេង។ បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​​ បារម្ភ​ថា ចំនួន​អ្នក​បោះឆ្នោត​នឹង​មាន​ការ​ថយ​ចុះ។
មន្ត្រី​គណបក្ស​ប្រឆាំង​ដដែល​បញ្ជាក់​ថា នៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​នៅ​ក្រុង​ប៉ោយប៉ែត ពួកគាត់​ពុំ​មាន​ឈ្មោះ​បោះ​ឆ្នោត។ ការ​ខកខាន​នេះ​ គឺ​បណ្ដាល​មក​ពី​អាជ្ញាធរ​មូលដ្ឋាន​បង្ក​ការ​លំបាក ហើយ​ប្រជាពលរដ្ឋ​មួយ​ចំនួន​មាន​ការ​ធុញថប់​ បន្ទាប់​មក​ក៏​នាំ​គ្នា​សម្រេច​ចិត្ត​មិន​ព្រម​នាំ​គ្នា​ចុះ​ឈ្មោះ​ បោះ​ឆ្នោត​ក៏​មាន។ កត្តា​រើស​អើង​ខាង​ផ្នែក​នយោបាយ​​ ក៏​ជា​ចំណុច​សំខាន់​មួយ​ទៀត។
ទាក់ទិន​បញ្ហា​នេះ​ អ្នក​សម្រប​សម្រួល​សមាគម​អាដហុក លោក ស៊ុំ ច័ន្ទគា សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ចំណុច​អវិជ្ជមាន​ ដូច​ជា​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ទៅ​ប្រទេស​ថៃ និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ទៀត​ពុំ​មាន​ឈ្មោះ​បោះឆ្នោត​ជា​ដើម។ បញ្ហា​ទាំង​នេះ​ ​នឹង​នាំ​ផល​ប៉ះពាល់​ដល់​ដំណើរ​ការ​បោះឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ។
លោក​សង្កត់​ធ្ងន់​ថា ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​ ៥​ឆ្នាំ​មាន​ម្ដង។ កម្ពុជា​គួរ​មាន​វិធានការ​ទប់​ស្កាត់​បញ្ហា​ប្រជាពលរដ្ឋ​ចំណាក​ស្រុក​នេះ​ឲ្យ​បាន​ល្អ​ ដើម្បី​ឲ្យ​ពួកគាត់​បាន​ចូល​រួម​បោះឆ្នោត​ទាំង​អស់​គ្នា។
ការ​បោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ កាល​ពី​ឆ្នាំ​២០១២ កន្លង​ទៅ ចំនួន​ប្រជាពលរដ្ឋ​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត គឺ​មាន​តែ ៥២% ប៉ុណ្ណោះ​ នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ ដែល​បាន​នាំ​គ្នា​ទៅ​បោះឆ្នោត។​ ចំណែក​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នៅ​​ឆ្នាំ​២០១៣ ​នេះ ​គណៈកម្មការ​រៀបចំ​ការ​បោះ​ឆ្នោត​ខេត្ត​បន្ទាយមានជ័យ រំពឹង​ទុក​ថា ប្រជាពលរដ្ឋ​ ដែល​នឹង​ទៅ​ចូល​រួម​បោះ​ឆ្នោត​នៅ​ទូទាំង​ខេត្ត​នោះ​មិន​ខុស​គ្នា​ទៅ​នឹង​ឆ្នាំ​២០១២ នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | JCPenney Coupons